ច្រកអន្តរជាតិភ្នំឌិន កំពុងត្រូវប៉ាន់ឈ្មួញដឹកទំនិញគ្រប់ប្រភេទតាមឡានធំៗ យ៉ាងមហាញឹក ខណៈដែលតាមច្រករបៀងតូចៗត្រូវបានបិទ

CRT News







ខេត្តតាកែវ ៖ ជារៀងរាល់ថ្ងៃគឺមិនតិចពីរាប់រយឡាននោះទេ ដែលជាប្រភេទរថយន្តធុនធំៗដឹកទំនិញចម្រុះ ដែលនាំចូលពីប្រទេសវៀតណាម ដោយដឹកជញ្ជូនទាំងថ្ងៃដឹកទាំងយប់ ដោយគ្មានគិតពីផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនិងផ្លូវជាតិដែលជាថវិការបស់ជាតិនោះទេ ។ ដែលស្ថិតនៅច្រកព្រំដែនកម្ពុជា-វៀតណាមភ្នំឌិន ស្ថិតក្នុងឃុំភ្នំឌិន ស្រុកគីរីវង្ស ខេត្តតាកែវ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ៖ ការដឹកជព្ជូានមានដូចជា ៖ ត្រីខកំប៉ុង មី ប្រេងឆា, បន្លែ ផ្លែឈើ និងគ្រឿងឧបភោគបរិភោគផ្សេងៗជាច្រេីនមុខទៀតដូចជា ៖ ពងទា ពងមាន់ ពងគ្រួច ស្រូវ អង្ករ និងជាពិសេសម៉្សៅមីទាំងឡានធំៗ ដែលមិនគិតពីផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ក៏ដូចជានាំអោយខូចខាតផ្លូវជាតិដែលជាសម្បត្តិរបស់រដ្ឋ ថវិការបស់ជាតិត្រូវរងនូវការខូចខាតសោះឡើយ។

ប្រភពពីឈ្មួញអ្នករកស៊ីបានអោយអង្គភាពព័ត៌មានយេីងដឹងថា ៖ ប្រសិនបើគាត់មិនដាក់អោយហៀទ្រុងនោះទេ គឺមិនរួចថ្លៃប្រេងឬរត់ការតាមផ្លូវនោះឡើយ ព្រោះគាត់ចំណាយច្រើន ពេលខ្លះឡានខូច ត្រូវចូលដេីមទៀតផងក៏មាន។

ប្រភពពីបងប្អូនប្រជាពលរដ្ឋបានអោយអង្គភាពព័ត៌មានយេីងដឹងថា ៖តាំងពីតាមច្រករបៀងតូចៗនៃខេត្តតាកែវ ចាប់ផ្ដើមបិទច្រកមក គឺឈ្មួញៗជាច្រេីនសម្រុកចេញតាមច្រកអន្តរជាតិសម្រុកចេញទាំងយប់និងទាំងថ្ងៃ ដែលសុទ្ធតែឡានប្រភេទធំៗ ជាពិសេសប្រភេទម៉្សៅមី និងគ្រឿងកំប៉ុង និងស្រូវអង្ករនេះតែម្តង។

អង្គភាពព័ត៌មានយើងមិនអាចសុំការទំនាក់ទំនងពីប្រធានច្រកអន្តរជាតិភ្នំឌិនបានទេ ខណៈមន្ត្រីច្រកមិនអនុញ្ញាតឱ្យអ្នកសារព័ត៌មានយើងឡើយ។

អង្គភាពព័ត៌មានយេីងមិនអាចផ្តល់កិច្ចសម្ភាសន៍ពីលោក ស៊ុន ឆាយ ជាមេគយខេត្តតាកែវបានទេ ដោយលោកមេគយរូបនេះតេមិនលេីកទូរស័ព្ទ។

អង្គភាពសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយដេីម្បីជាប្រយោជន៍ដល់សង្គម ដេីម្បីសុខភាពប្រជាពលរដ្ឋខ្មែរ ប្រយោជន៍ និងចំណូលចូលជាតិតែប៉ុណ្ណោះ ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺគ្មានចេតនាញុះញង់ឬដាក់សម្ពាធឲ្យបុគ្គលណាម្នាក់ឡេីយ។

អង្គភាពព័ត៌មានយេីងខ្ញុំនិងរងចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធនូវរៀងរាល់ម៉ោងតាមច្បាប់ស្តីពីរបបសារពត៌មាន៕

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top