លោក សេង គន្ធ ចៅហ្វាយខណ្ឌមានជ័យ បន្តប្រេីកណ្តាប់ដៃដែក បង្រ្កាបល្បែងសុីសងអនឡាញខុសច្បាប់ គឺដូចភ្លៀងរលឹម, ចាប់អ្នកពាក់ព័ន្ធបាន៥នាក់

CRT News


រាជធានីភ្នំពេញ ÷ ល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់រីកដុះដាលដូចផ្សិត ក្នុងមូលដ្ឋាន គឺស្ងប់ស្ងាត់បានត្រឹមតែមួយចំអុីនកំពីសប៉ុណ្ណោះ ក្រោយពេលដែលសម្តេចធិបតី ប្រកាសបិទមិនអោយមានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទមានក្នុងមូលដ្ឋានឡេីយ ដែលប្រជាពលរដ្ឋដាក់ការសង្ស័យថា ប្រសិនខ្មោចស្រុកមិនអោយដៃ ខ្មោចព្រៃមិនហ៊ានចូលឡេីយ រីឯពួកល្បែងឬអ្នកកាងល្បែង តេីអាចបេីកល្បែងរំលងអាជ្ញាធរមូលដ្ឋានបានទេ? បេីគ្មានការត្រូវរ៉ូវគ្នា ឬបែងចែកភាគលាភទេនោះ?


លោក សេង គន្ធ ជាអភិបាលខណ្ឌខណ្ឌមានជ័យ ថ្មីៗនេះគឺមានការបង្រ្កាបល្បែងសុីសងខុសច្បាប់ជាច្រេីនតាមបណ្តាសង្កាត់នានាផងដែរ ដែលល្បែងសុីសងទាំងនោះមានដូចជា÷ ឡូតូ, បៀការ៉ាត់, បាល់ទាត់ (ភ្នាល់តាមអនឡាញ) ឆ្នោតយួន ជាដេីម។ល។


ជាក់ស្តែងនារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ រដ្ឋបាលខណ្ឌមានជ័យ និងអាជ្ញាធរពាក់ព័ន្ធ បានចុះបង្ក្រាបទីតាំងបង្កប់ល្បែងស៊ីសងដុះស្លែខុសច្បាប់មួយកន្លែង ដែលស្ថិតនៅម្តុំចំណុចផ្សារ PC ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ដោយការបង្ក្រាបនោះ អាជ្ញាធរនិងសមត្ថកិច្ចបានឃាត់ខ្លួនអ្នកពាក់ព័ន្ធ(កាងល្បែង)បានចំនួន៥នាក់ ព្រមទាំងដកហូតវត្ថុតាងបានកុំព្យូទ័របានចំនួន ១០គ្រឿង(សំរាប់ការប្រព្រឹត្តល្បែងសុីសង

ភ្នាល់) ព្រមទាំង សម្ភារ:មួយចំនួនទៀតផងដែរ ។


ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យលោកបានអបអរសាទរយ៉ាងក្រៃលែងចំពោះការចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់ពីសំណាក់ លោក សេង គន្ធ នៃគណៈអភិបាលខណ្ឌមានជ័យ និងសូមចាប់បន្តទៀត ព្រោះល្បែងស៊ីសងខុសច្បាប់ទាំងនេះ នាំអោយពួកគាត់ក្តៅក្រហាយណាស់ក្នុងមូលដ្ឋាន ដូចជា ÷ ចោរកម្ម, ហឹង្សា, ក្មេងទំនើង, គ្រឿងញៀន។ ជាដេីម។


ពាក់ព័ន្ធនឹងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់អនឡាញព្រមទាំងការឃាត់ខ្លួនមនុស្សអ្នកពាក់ព័ន្ធបាន៥នាក់ នេះ អង្គភាពព័ត៌មាន CRT News យេីងបានធ្វើការផ្តល់កិច្ចសម្ភាសន៍ពីលោក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ ដោយលោកតបវិញថា អោយសួរប៉ុស្តិ៍នគរបាលសង្កាត់បឹងទំពុន២ , ខណៈលោកមេប៉ុស្តិ៍តប CRT News យេីងវិញថា ប្អូនសួរខាងខណ្ឌមានជ័យ ព្រោះខាងខណ្ឌជាអ្នកចុះចាប់ , រីឯលោក អ៊ុម ហ៊ុយឈុនហេង

ចៅសង្កាត់បឹងទំពុន២ លោកបព្ជាក់ប្រាប់ ពត៌មាន CRT News យេីងថា លោកកំពុងរវល់ប្រជុំ លោកអោយសួរខាងប៉ូលីសវិញ ។ មជ្ឈដ្ឋានទូទៅលោកលើកឡើងថា តេីជនសង្ស័យទាំង៥នាក់ ដែលពាក់ព័ន្ធនិងការផ្តល់ទីតាំងនិងពាក់ព័ន្ធនឹងការបេីកឬកាងល្បែងនេះ តេីយកទៅណា? បន្តនិតិវិធីទៅតុលាការឬ គ្រាន់តែអប់រំហើយដោះលែងវិញ?៕





#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top