កម្មករម្នាក់រុះរើអន្ទាដែក ស្រាប់តែជួបគ្រោះអកុសលធ្លាក់ពីលើខុនដូជាន់ទី៥៣ នៅផ្លូវ៦០ម៉ែត្រ

CRT News

រាជធានីភ្នំពេញ÷ កម្មករសំណង់ម្នាក់ ធ្វើការរុះរើអន្ទាដែក មិនមានចងខ្សែសុវត្ថិភាពត្រឹមត្រូវ បណ្តាលអោយរអិលជើងធ្លាក់ពីជាន់ទី៥៣ នៃអគារខុនដូ កំពុងសាងសង់ស្លាប់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៌នេះបង្កភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង៤៥នាទីថ្ងៃត្រង់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចខុនដូកំពង់សាងសង់មួយកន្លែង តាមបណ្តោយផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៍មានពីកម្មករជាអ្នកធ្វើការជាមួយបុរសរងគ្រោះបានអោយដឹងថា÷ មុនកើតហេតុ ជនរងគ្រោះខាងលើបានឡើងទៅជាន់ទី៥៣ គោលបំណងទៅរុះរេី អន្ទាដែកដើម្បីប្រមូលទុកវិញ ព្រោះថា អគារបានសាង់សង់ជិតរួចរាល់អស់ហើយ ទើបធ្វើការរុះរើអន្ទាដែកនោះ ។ ខណៈកំពុង រុះរើបានតែបន្តិច ដោយសង្ស័យបុរសរងគ្រោះខ្វះការប្រុងប្រយ័ត្ន នឹងមិនមានចងខ្សែការពារសុវត្ថិភាពផង ក៏បណ្តាលឲ្យរអិលជើងធ្លាក់ពីលើជាន់ទី៥៣ ចុះមកក្រោមជាន់ទី៤ បណ្ដាលឲ្យស្លាប់បាត់បង់អាយុជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

ក្រោយពេល សមត្ថកិច្ចជំនាញចក្ខុនឹងកោសល្យវិច័យ ធ្វើការត្រួតពិនិត្យសពរួច ក៏បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕





#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top