កងរាជអាវុធហត្ថចាប់ខ្លួនមន្រ្តីយោធាម្នាក់ តាមដីកា ពីបទ«ជួញដូរជួញដូរគ្រឿងញៀន» ដ៏ធំនៅកម្ពុជា និងថៃ

CRT News

 


ខេត្តបាត់ដំបង៖កម្លាំងអាវុធហត្ថស្រុកកំរៀង បានចាប់ខ្លួនមន្រ្តីយោធាម្នាក់តាមដីកាបង្គាប់អោយចាប់ខ្លួនរបស់សាលាដំបូងខេត្ត ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដ៏នៅកម្ពុជា និងថៃ។


ការចាប់ខ្លួនមន្រ្តីយោធានេះធ្វើឡើងនៅវេលាម៉ោង ០ ៨និង៣០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ នៅចំណុចភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនត្រូវចោទម្នាក់ ឈ្មោះ ហម រ៉ា ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរយោធា រស់នៅភូមិគគីរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង តាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ ៥៦តព្រ/២៥ ចុះថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៥ របស់លោកស្រី នុត សុម៉ារី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ស្ថានទម្ងន់ទោស បរិមាណគ្រឿងញៀនច្រើនលើសលប់)ប្រព្រឹត្តនៅចំណុចភូមិសាស្រ្តខេត្តបាត់ដំបង,ខេត្តកំពង់ស្ពឺ,រាជធានីភ្នំពេញ និងក្នុងទឹកដីប្រទេសថៃ កាលពីអំឡុងឆ្នាំ២០២៣ រហូតដល់ថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥។


ជាមួយការចាប់ខ្លួនជនត្រូវចោទខាងលើ សមត្ថកិច្ចជំនាញបានដកហូតវត្ថុតាង ,ទុសសៀ១ មានបង់៣ និងគ្រាប់ចំនួន៩០ គ្រាប់ ,ទូរស័ព្ទដៃចំនួន ០២គ្រឿង បន្ទាប់មកជនត្រូវចោទកំពុងឃាត់ខ្លួនបញ្ជូនទៅតុលសការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top