ខេត្តសៀមរាប÷ ផ្ទុះអធិករនៅក្នុងវត្តធម្មិស្សរារាម ឃុំរលួសហៅ វត្តថ្មី ជាលើកទី៣ ដែលមានទីតាំងស្ថិតក្នុងភូមិ ដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
បន្ទាប់ពី មានការផ្ទុះអធិករក្នុងវត្ត ទើបមានការចូលរួម ពីព្រះធម្មសិរី ជុំ គឹមឡេង ព្រះសុមង្គលសិលាចារ្យ ព្រះមេគណខេត្តសៀមរាប,មេគណស្រុក ,លោកវណ្ណ ប៊ុណ្ណា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តសៀមរាប និងមន្ត្រីសង្ឃរួមនិងក្រុមការងារមន្ទីរ ព្រមទាំងអាជ្ញាធរមូលដ្ឋាន គណកម្មាការវត្ត និងឧបាសក ឧបាសិកា ជាច្រើននាក់ ដើម្បីចូលរួមពិភាក្សាគ្នារកដំណោះស្រាយឱ្យបានសមរម្យនៅក្នុងបរិវេណ វត្តធម្មិស្សរាម ឃុំរលួស ហៅវត្តថ្មី នេះឱ្យមានភាព ល្អប្រសើរឡើងវិញ ។
ក្នុងការជួបជុំគ្នានោះដែរ ប្រជាពលរដ្ឋមួយចំនួនធំលើកឡើងថា÷ សុំផ្លាស់ប្ដូរ ភិក្ខុសង្ឃព្រះនាមវ៉ន រា ចេញពីទីតាំងវត្តនេះដោយមានមូលហេតុថា÷ ព្រះគ្រូ វ៉ន រា មានជម្ងឺប្រសៃប្រសាទ,ស្រោចទឹកឲ្យប្រជាពលរដ្ឋក្នុងវត្តនិង យកអ្នកជម្ងឺ មកមើលក្នុងវត្តនិងប្រជាពលរដ្ឋខ្លះទៀតលើកឡើងថាចង់ឱ្យព្រះអង្គ ព្រះនាម វង្ស ប្រុស គង់ជាចៅអធិការវត្តស្តីទី ចុះចេញពីចៅអធិការវត្តស្តីទីហើយឱ្យ ព្រះអង្គ វ៉ន រា ឡើង ជាចៅអធិការវត្ត ព្រោះលោកគ្រូវ៉ន រា គង់នៅទីនេះរយៈពេល១៥ឆ្នាំហើយ។ បន្ទាប់ពីផ្ទុះអធិករ ជាលើកទី៣ ត្រូវបានមន្ទីរធម្មការ និង សាសនាខេត្តសៀមរាប និងអាជ្ញាធរបានសហការគ្នា ចុះស្រាវជ្រាវ ប្រជុំពេញមួយ ថ្ងៃពេញ គឺថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ ។
គួរបញ្ជាក់ផងដែរថា÷ វត្តធម្មិស្សរាម ឃុំរលួស ហៅវត្តថ្មី នេះគឺមានការផ្ទុះអធិកររាំរ៉ៃ ជាច្រើនឆ្នាំមកហើយ ដោយពុទ្ធបរិស័ទមួយ ចំនួន មិនពេញចិត្តនឹង ចៅអធិការវត្តស្តីទី បច្ចុប្បន្ន ព្រះនាម វង្ស ប្រុស ឱ្យ ចុះចេញពីតំណែង ហើយពលរដ្ឋមួយចំនួនធំក៏ពេញចិត្តទុកឱ្យភិក្ខុសង្ឃ វ៉ន រា ឱ្យទៅជាចៅអធិការវត្ត នេះដែរ។ រីឯគណៈកម្មការវត្តក៏មិនសូវស៊ីសង្វាក់គ្នាប៉ុន្មានដែរ ។
ជុំវិញ ករណីខាងលើនេះដែរ ប្រជាពលរដ្ឋស្នើឱ្យអាជ្ញាធរមូលដ្ឋាននិងមន្ទីរពាក់ព័ន្ធព្រមទាំងមេគណខេត្ត មេគណស្រុក ជួយរកដំណោះស្រាយក្នុង វត្តធម្មិស្សរារាម ឃុំរលួស ហៅ វត្តថ្មី នេះផង ដើម្បីឱ្យមានសប្បុរសជនដែលចង់មកកសាងវត្តនេះឱ្យមានការរីកចម្រើនឡើងវិញ ៕