ឯកឧត្តម វ៉ី សំណាង បានដឹកនាំកម្លាំងសមត្ថកិច្ច ឡើងកាប់ដុតបំផ្លាញដាំណាំកញ្ឆាខុសច្បាប់ បានចំនួន ៧ទីតាំង ចំនួន ៣៣៦៥ដើម នៅចំណុចថ្មចង្រ្កាន ជួរ ភ្នំបាយ៉ង់កោរ

CRT News

 



ខេត្តតាកែវ ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំ កម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កម្លាំងស្នងការនគរបាល កម្លាំងកងរាជអាវុធហត្ថ កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកគិរីវង់ បានឡើងកាប់ដុតបំផ្លាញដាំណាំកញ្ឆាខុសច្បាប់ បានចំនួន ៧ទីតាំង កាប់ដុតបំផ្លាញដើមកញ្ឆា ៣៣៦៥ដើម ស្មើនឹង ១៨៩០ម៉ែត្រការ៉េ និង ៦អាងទឹក នៅចំណុចថ្មចង្រ្កាន ជួរ ភ្នំបាយ៉ង់កោរ ស្ថិតក្នុងភូមិព្រៃធំ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ៕












#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top