សមត្ថកិច្ចបង្ក្រាបគោយន្តកន្ត្រៃដឹកឈើខុសច្បាប់ ,ស្ថិតនៅភូមិសាស្រ្តស្រុកសន្ទុក

CRT News



ខេត្តកំពង់ធំ៖ កម្លាំងអធិការដ្ឋានខាងជើងបឹងទន្លេសាបដឹកនាំដោយលោក គឹម ចេត្ថាវី នាយរងអធិការខាងជើងបឹងទន្លេសាប សហការជាមួយនឹងកម្លាំងកងរាជអវុធហត្ថខេត្តកំពង់ធំដឹកនាំដោយលោក វរសេនីយ៍ទោ ថៃ ដានិត ប្រធានមន្ទីរស្រាវជ្រាវព័ត៍មានសន្តិសុខ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឃាត់ចាប់គោយន្តកន្ត្រៃដែលធ្វើសកម្មភាព ដឹកជញ្ជូនផលអនុផលព្រៃឈើ ខុសច្បាប់។ ប្រតិបត្តិការនេះនៅម៉ោងប្រមាណ០១និង៥០នាទីយប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រង់ចំណុច UTM ( 508517-1395344 )ភូមិត្រពាំងត្រុំ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។


ប្រភពពីសមត្ថកិច្ចបញ្ជាក់ថា ក្នុងកិច្ចការងារនេះជាលទ្ធផល ៖ ឃាត់គោយន្តកន្ត្រៃ ចំនួន ១គ្រឿង ឈើមូលចំរុះសរុបចំនួន ៥ដុំ មុខកាត់ ៦០cm ប្រវែង៤ម៉ែត្រ ចំនួន ២ដើម និងមុខកាត់ក្រោម ៣០cm ប្រវែង៤ម៉ែត្រ ចំនួន ៣ដើម។ បច្ចុប្បន្នវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេរសាប ដើម្បីអនុវត្តន៍នីតិវិធីច្បាប់៕

#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top