ក្រុមគ្រួសារពលរដ្ឋតំបន់(ទំនប់កប់ស្រូវ) ដង្ហោយសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចនាយករដ្ឋមន្ត្រី ជួយអន្តរាគមន៍បព្ចាប់វិវាទពាក់ព័ន្ធដីធ្លីដ៏រុាំរៃរវាងគ្រួសារ លោកស្រី ហ៊ួយ តារាវី និងឧកញ៉ាដ៏មានឥទ្ធិពលម្នាក់

CRT News


ចេញផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥


រាជធានីភ្នំពេញ÷ យោងតាមគេហទំព័រហ្វេសប៊ុកដែលមានគណនេយ្យឈ្មោះ លោកស្រីសាស្ត្រាចារ្យ យុឹង គឹមយីអ្នកនយោបាយជំនាន់ថ្មីសម័យតេជោ ដែលជាកូនស្រីធម៌លោកស្រី ហ៊ួយ តារាវី ដែលមានទំនាស់ដីធ្លីដ៏រុាំរៃជាមួយក្រុមហ៊ុនឧកញ៉ាដែលមានឥទ្ធិពលម្នាក់ នៅតំបន់ (ទំនប់កប់ស្រូវ) រហូតមានដីការតុលាការអនុវត្តន៍ទោសថែមទៀតផងចំពោះ លោកស្រី (ហ៊ួយ តារាវី) បណ្ដាញផ្សព្វផ្សាយសារព័ត៌មាន CRT News យេីង សូមដកស្រង់នូវអត្ថន័យ និងខ្លឹមសារស្តីពីការកេីតទុក្ខមិនសុខចិត្តរបស់ក្រុមគ្រួសារលោកស្រី ហ៊ួយ តារាវី ដែលត្រូវបានបណ្ដេញសង្គម ឈ្មោះ លោកស្រីសាស្ត្រាចារ្យ យុឹង គឹមយីអ្នកនយោបាយជំនាន់ថ្មីសម័យតេជោ ដោយមានអ្នកផ្សព្វផ្សាយបន្តយ៉ាងព្រោងព្រាតពេញផ្ទៃប្រទេសនៃព្រះរាជាណាចក្រកម្ពុជា និងក៏ដូចជាទូទាំងសកលលោកផងដែរ ហើយដែលខាងក្រោមនេះជាអត្ថន័យខ្លឹមសារដូចតទៅនេះ ÷ នាងខ្ញុំសូមស្នើសុំអន្តរាគមន៍ទៅសម្តេចតេជោករណី រឿង«អយុត្តិធម៌ពីរនាក់ឪពុកនិងកូនស្រីបង្កេីត» (ហ៊ួយ តារាវី) ដែលមានវ័យចំណាស់ទៅហើយ ស្នេីសុំប្រមុខថ្នាក់ដឹកនាំរកយុត្តិធម៌ សំរាប់ដង្ហើមចុងក្រោយផង

សូមស្នេីដល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាកម្ពុជា និងសម្តេចបវរធីបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូម

មេត្តាជួយកូនចៅផង ដែលជីតាលោកវ័យចាស់ទៅហើយ ដែលគាត់មានឈ្មោះ ហួយ ថន នឹងកូនស្រីបង្កើតរបស់លោកតាគាត់គឺឈ្មោះ ហ៊ួយ តារាវី ដែលត្រូវបានបុគ្គលអ្នកមានអំណាចម្នាក់ ប្តឹងយកដីហេីយបន្តប្តឹងទៅតុលាការថែមទៀត ព្រមទាំងមានដីកាតុលាការអោយចាប់ខ្លួនមកអនុវត្តទោសទៀតផង។ ដែលអ្នកមានអំណាចដែលរំលោភបំពានយកដី ចំនួន២ទីតាំង ផ្សេងគ្នា ដែលស្ថិតនៅភូមិទំនប់កប់ស្រូវធំ សង្កាត់គោរកា ខណ្ឌព្រែកព្នៅ ក្រុងភ្នំពេញ។ ដែលទីតាំងដីខាងលេីនេះគឺម្តាយធម៌នាងខ្ញុំគាត់កាន់កាប់តាំងពីសម័យរំដោះ ១៩៧៩ មកម្លេះ ដែលលោកតា ហួយ ថន តាំងពីឆ្នាំ២០១៥ ដោយលោកតាសុំខាងសុរិយោដីក្រុង ចុះវាស់វែងនៅឆ្នាំ ២០១៧ តែរហូតមកដល់ពេលនេះស្ងាត់ដំណឹងឈឹង ។


ក្រុមគ្រួសារលោកតា ហួយ ថន នឹងអ្នកមីង ហ៊ួយ តារាវី សូមស្នើសុំសម្តេចតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្តេចបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងថ្នាក់ដឹកនាំដទៃទៀត រួមមាន÷ ឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៍ សូមមេត្តាជួយអន្តរាគមន៍ករណីអ្នកមានអំណាចម្នាក់ ដែលរំលោភបំពានយកដីរបស់ លោកតានិងម្តាយធម៌នាងខ្ញុំហើយ បែរជាប្តឹងតុលាការអោយចាប់គាត់ដាក់គុកថែមទៀត និងសូម ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងដែនដីនគររូបណីយកម្ម សូមមេត្តាជួយអន្តរាគមន៍ ករណីខាងលើនេះផង។ 


ក្រុមគ្រួសារលោកតា ហួយ ថន នឹងអ្នកមីង ហ៊ួយ តារាវី សូមស្នើសុំសម្តេចតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្តេចបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមសម្តេចទាំងទ្វេ សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ ពលះ កុំបីឃ្លានឃ្លាតឡើយ៕





















#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top