សាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់ការផ្ដន្ទាទោសជនល្មើស ស្រី ស៊ីណា ដាក់ពន្ធនាគារ ៣១ឆ្នាំ

CRT News

រាជធានីភ្នំពេញ៖ សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី៣០ ខែមេសានេះ បានប្រកាសសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ ដោយឈ្មោះស្រី ស៊ីណា ត្រូវផ្តន្ទាទោសពីបទល្មើសចំនួន ៣ ៖

១៖ បទ «ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត» តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០ នៃច្បាប់ស្ដីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ ដោយដាក់ពន្ធនាគារ ១៥ (ដប់ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀល។

២៖ បទ «ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត» តាមមាត្រា២៧ មាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០ នៃច្បាប់ស្ដីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ ដោយដាក់ពន្ធនាគារ ១៥ (ដប់ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀល។

៣៖ បទ «រំលោភលើលំនៅឋាន» តាមមាត្រា២៩៩ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២លានរៀល។

សរុបទាំង ៣ សំណុំរឿងនេះ, ជនល្មើស ស្រី ស៊ីណា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារសរុប ៣១ឆ្នាំ និងពិន័យជាប្រាក់ ៦លានរៀល។

ក្រៅពីនេះ ជនជាប់ចោទ ស្រី ស៊ីណា ត្រូវសងសំណងជំងឺចិត្តទៅគ្រួសារជនរងគ្រោះដែលបាត់បង់ជីវិត ក្នុងម្នាក់ៗ ១លានដុល្លារអាមេរិក, ជនរងគ្រោះដែលរងរបួស ២​នាក់ ម្នាក់ ២០ ម៉ឺនដុល្លារអាមេរិក និងម្នាក់ទៀត ៣០ម៉ឺនដុល្លារអាមេរិក និងម្ចាស់ផ្ទះដែលត្រូវបានស្រី ស៊ីណា រំលោភលើលំនៅឋាន ចំនួន ៥ម៉ឺនដុល្លារអាមេរិក៕























#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top