ក្រុមជនល្មើស២នាក់ ដែលជាជនឆបោកក្នុងកលល្បិចលាងលុយប្រលាក់ទឹកខ្មៅ ដើម្បីក្លាយជាលុយដុល្លារពិតប្រាកដ ដេីម្បីចរាចរណ៍លើទីផ្សារបាន បន្ទាប់ពីពលរដ្ឋខ្មែរបានចាញ់បោកក្រុមនេះអស់លុយជាង៧លានដុល្លារ នៃអំពើឆបោករបស់ក្រុមជនល្មើស និងអំពាវនាវពលរដ្ឋកុំលោភលន់ ។
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្រុមជនល្មើស២នាក់ ដែលជាជនឆបោកក្នុងល្បិចលាងលុយប្រលាក់ទឹកខ្មៅ ដើម្បីក្លាយជាលុយដុល្លារពិតប្រាកដ បន្ទាប់ពីពលរដ្ឋខ្មែរបានចាញ់បោកក្រុមនេះអស់លុយជាង៧លានដុល្លារ តាមរយៈការយកលុយដុល្លារពិតប្រាកដ ទៅក្រឡុកក្នុងម៉ាស៉ីនលាយជាមួយលុយប្រលាក់ទឹកខ្មៅ ដើម្បីឲ្យក្លាយជាលុយដុល្លារពិតទាំងអស់។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ បានឲ្យដឹងអំពីហេតុការណ៍នៃអំពើឆបោកនេះ រួមជាមួយនឹងរឿងរ៉ាវមួយចំនួន នៃអំពើឆបោកផ្សេងទៀត ដើម្បីកុំឲ្យប្រជាពលរដ្ឋជឿលង់ ជាមួយចិត្តលោភលន់ចង់បានលុយរបស់អ្នកដ៏ទៃងាយៗ នាំឲ្យខាតបង់ទ្រព្យសម្បត្តិ ៕