យុទ្ធនាការសំអាតសំបុកក្រុមល្បែងសុីសងនិងចែកចាយប្រេីប្រាស់គ្រឿងញៀនខុសច្បាប់ របស់លោក អភិបាលខណ្ឌមានជ័យ ត្រូវបានបងប្អូនប្រជាពលរដ្ឋ

CRT News


រាជធានីភ្នំពេញ៖ យុទ្ធនាការសំអាតផ្ទះយើង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាជាតិ និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ត្រូវបាន លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ តែងតែប្រកាន់ខ្ជាប់ និងអនុវត្តន៍តាមរាល់គោលការណ៍ និងគោលនយោបាយ របស់ប្រមុខថ្នាក់ដឹកនាំជានិច្ច ជាពិសេសត្រូវបានបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យគោរព និងចាត់ទុក លោក សេង គន្ធ ជាព្រះរស់ផងដែរ។

ជាក់ស្តែងនៅថ្ងៃទីនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ វេលាម៉ោង២២និង៥០នាទី ក្រោមការដឹកនាំបព្ជាផ្ទាល់ពី លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានធ្វើការបង្រ្កាបជាក់ស្តែងទីតាំងបើកល្បែងស៊ីសងខុសច្បាប់ និងទីតាំងជួញដូរប្រើប្រាស់គ្រឿងញៀន ២ទីតាំងផ្សេងគ្នា ៖


*ទីតាំងទី១៖

 

បង្រ្កាបជាក់ស្តែងទីតាំង (ហ្គេមចូគឺ) និងប្រមូលផ្តុំគ្នាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ផ្ទះគ្មានលេខ ផ្លូវលេខ៦៩៤ ភូមិចំរើនផល៣ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន១៤នាក់ (ភេទប្រុស )

 «មានសារធាតុញៀនក្នុងទឹកនោមទាំងអស់គ្នា» និងបានចាប់យកវត្ថុតាងនិងសម្ភារៈ រួមមាន ៖

១-ឧបករណ៌៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន

២-ដែកកេះជ័រ ចំនួន៣

៣-ដាវដែកចំនួន១ និងកាំបិតចំនួន៦

៤-កន្រ្ដៃកាត់ដែកចំនួន១

៥-ផ្លាកលេខម៉ូតូចំនួន ១បន្ទះ 

៦-ទូរស័ព្ទដៃ០២គ្រឿង

ជនសង្ស័យនិងវត្ថុតាងបញ្ជូនទៅការិយាល័យ ដើម្បីចាត់ការតាមនីតិវិធីបន្ត។


*ករណីទី២៖

ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី ២២.០៤.២០២៥ វេលាយប់ ម៉ោង២០និង ០០នាទី គណៈបញ្ជារការឯកភាពរដ្ឋបាលខណ្ឌមានជ័យ ដោយបានដឹកនាំដោយ លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ចុះធ្វើរដ្ឋបាល នៅចំណុចសំណង់មិនរៀបរយមាត់ប្រឡាយទឹកស្អុយក្រោមស្ពានអាកាសស្ទឹងមានជ័យ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។(ចំណុចកើតហេតុ) បានធ្វើការរុះរើ និងឃាត់ ខ្លួនជនសង្ស័យ ១១នាក់ (ស្រី ០៤នាក់) ដែលរស់នៅក្រោមស្ពានអាកាស ស្ទឹងមានជ័យ យកមកសាកសួរ និងធ្វើតេស្តិ៍ទឹកនោមស្វែងរកសារធាតុញៀន នៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ។


បច្ចុប្បន្នជនសង្ស័យចំនួន ០៦នាក់មានផ្ទុកសាធាតុញៀន បានឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធើ្វការសាកសួរ ចាត់ការតាមនីតិវិធីច្បាប់ ៕


















#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top