ខេត្តកណ្តាល÷ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានប្រារព្ធពិធីអបអរសាទរទិវាពលកម្មអន្តរជាតិ ១ឧសភា លើកទី ១៣៩ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំសម្ព័ន្ធសហជីពជាតិ សមាជិក សមាជិកា និងបណ្តាសហជីពតាមរោងចក្រនានា សរុបប្រមាណជិត ១០០នាក់ ក្រោមបរិយាកាសសោមនស្សរីករាយយ៉ាងក្រៃលែង។
កម្មវិធីជួបជុំទិវា ១ឧសភា នេះ បានប្រារព្ធធ្វើឡើងស្ថិតក្នុងភូមិស្រះពោធិ ឃុំផ្សារដែក ស្រុកពញាឮ ខេត្ដកណ្ដាល។
ថ្លែងក្នុងឱកាសទិវាពលកម្មអន្តរជាតិ ១ឧសភា នេះដែរ លោកហ្វា សាលី ប្រធានសម្ព័ន្ធសហជីពបានថ្លែងថា÷ រាជរដ្ឋាភិបាលដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ មានអ្នកវិនិយោគទុននានា លើសកលលោកមកបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជាយ៉ាងច្រើនកុះករ និងក្រោមការដឹកនាំរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានយកចិត្តទុកដាក់ចរចាប្រាក់ឈ្នួលជូនដល់បងប្អូនកម្មករ កម្មការីនី តាមបណ្តារោងចក្រនានា គឺបានប្រាក់គោលបានចំនួនច្រើន ហើយសង្ឃឹមថានឹងបន្តកេីនឡើងនៃប្រាក់ឈ្នួលជាបន្តបន្ទាប់ទៀតឆ្នាំក្រោយៗទៀត ហើយក៏ជាកត្តានាំបងប្អូនប្រជាពលរដ្ឋខ្មែរយើង មានការងារធ្វើច្រើន មានប្រាក់ខែសមរម្យ ជាជាងទៅធ្វើការចំណាកក្រៅស្រុកផ្សេងៗ ដែលអាចប្រឈមហានិភ័យនានា។
លោក ហ្វា សាលី បន្តទៀតថា÷ សូមបងប្អូនកម្មករ កម្មការរិនី តាមបណ្តោរោងចក្រ សូមកុំជឿតាមនយោបាយប្រជាភិថុត របស់ក្រុមប្រឆាំងក្រៅស្រុក ដែលតែងតែមានចេតនាមិនល្អចំពោះរាជរដ្ឋាភិបាល គឺក្រុមប្រតិកិរិយាទាំងនោះគ្មានអ្វីក្រៅពីញុះញង់ លាបពណ៌ អោយបងប្អូនកម្មកររោងចក្រយេីងតវ៉ា បាតុកម្មប្រឆាំងនានា ដេីម្បីបំពេញមហិច្ឆិតារបស់ពួកគេតែប៉ុណ្ណោះ។
ជាទីបព្ចាប់ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីព សូមជូនពរដល់បងប្អូនកម្មករកម្មការនី សូមមានសុខភាពល្អ និងសុវត្ថិភាពតាមផ្លូវ និងពិសារដោយការទទួលខុសត្រូវពេលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ៕