អភិបាលខេត្តកណ្ដាល ដឹកនាំមន្ត្រីជំនាញចុះពិនិត្យគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ នៅក្រុងតាខ្មៅ

CRT News


ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ ដែលទើបបានសម្ភោធបេីកការដ្ឋាន កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥កន្លងមកនេះ។ 


ពេលនេះក្រុមការងារសាងសង់គម្រោង បានតម្លេីងអណ្តូងលូទឹកកខ្វក់ចំនួន២កន្លែង និងការងារតបណ្តាញទុយោទឹកកខ្វក់ប្រវែង៣២ម៉ែត្រ នៅលេីផ្លូវ២០៥។ ចំពោះផ្លូវ២០៥នេះ នឹងបញ្ចប់ការងារបណ្តាញលូទឹកកខ្វក់ នៅចុងខែមិថុនា ឆ្នាំ២០២៥នេះ ដេីម្បីត្រៀមចាក់បេតុងផងដែរ។

   

ចំណែកទីតាំងអាងប្រព្រឹត្តកម្មទឹកកខ្វក់ កំពុងចាក់បំពេញដី គិតមកដល់ពេលនេះ បាន៤,៩៨% នៃគម្រោងទាំងមូល៕






#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top