លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ដល់សមាជិកអ្នកធាក់ស៊ីក្លូ ចំនួន ៣៨៨នាក់

CRT News

រាជធានីភ្នំពេញ៖ លោកជំទាវទី១ បណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមន៍កាយឬទ្ធិនារីកម្ពុជា បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ចែកជូនដល់ជាសមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ចំនួន ៣៨៨នាក់ នៅក្នុងបរិវេនសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥។ ពិធីនេះអមដំណើរដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា និងលោកស្រី។

លោកជំទាវទី១ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសនោះ មានប្រសាសន៍ថា៖ ការបង្កើតឱ្យមានកម្មវិធីមនុស្សធម៌ និងការចូលរួមពីសប្បុរសជននេះ បានបង្ហាញឱ្យឃើញពីក្តីស្រលាញ់ចំពោះអ្នកធាក់ស៊ីក្លូនៅកម្ពុជា។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្កើតឱ្យមានមូលនិធិនេះ តាំងពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ មកម្លេះ ហើយឱ្យតែមានបុណ្យជាតិធំៗ ដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងផ្តល់អំណោយ ជូនពួកគាត់ជានិច្ច។ ជាក់ស្តែង នៅខែកញ្ញា ឆ្នាំ២០២៥ នាឱកាសបុណ្យដាក់បិណ្ឌ ភ្ជុំបិណ្ឌ ក៏ធ្លាប់អញ្ជើញអ្នកធាក់ស៊ីក្លូទាំង ៣៨៨នាក់ ទៅដាក់បិណ្ឌជាមួយគ្នា ដើម្បីបានទទួលបានកុសលផលបុណ្យរួមគ្នា។

ជាមួយគ្នានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ការផ្តល់អំណោយមនុស្សធម៌ទាំងនេះ មិនប្រកាន់និន្នាការនយោបាយអ្វីទាំងអស់។ ការបង្កើតឱ្យមានមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) ដើម្បីអភិរក្សស៊ីក្លូឱ្យនៅគង់វង់ និងដើម្បីជួយសម្រួលជីវភាពអ្នកធាក់ស៊ីក្លូផងដែរ។ គិតមកដល់ពេលនេះ សមាជិកស៊ីក្លូទាំងអស់មានចំនួន ៣៨៨នាក់។

ពួកគាត់តែងទទួលបានថវិកាជាប្រចាំចំនួន ៧០០០ពាន់រៀលក្នុង១ថ្ងៃ ដែលអាចបើកបាន៣ដង ក្នុង១ដង ៧ម៉ឺនរៀល ជាមួយនឹងផ្តល់ជូនប័ណ្ណសមធម៌(ប. ស. ស) ដើម្បីអាចទៅពិនិត្យក៏ដូចជាព្យាបាលជំងឺដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យនានា។

បន្ថែមពីនេះទៀត ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ កំពុងប្រឈមមុខនឹងការរាតត្បាតជំងឺកូវីដ-១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស អាកុល ជែល ជូនពួកគាត់ថែមទៀត។

សូមបញ្ជាក់ថា៖ សមាជិកស៊ីក្លូទាំង៣៨៨នាក់ ក្នុងម្នាក់ៗទទួលបានអង្ករចំនួន ៣៥គីឡូក្រាម មី១កេស ទឹកសុទ្ធ ២កេសទឹកស៊ីអ៊ីវ ១យួរ (៦ដប) ប្រេងឆា ១ដប ទឹកក្រូច ១កេស ថ្នាំពេទ្យ ១កញ្ចប់ អាវក្រណាត់ ១ខោ ចំនួន១ ក្រមា ១ ច្រាសដុសធ្មេញ ១ ថ្នាំដុសធ្មេញ ១ សាប៊ូលាងដៃ ១ សាប៊ូកក់សក់ ១ សាប៊ូបោកខោអាវ ១ធុង អាវភ្លៀង១ ថវិកា ១០ម៉ឺនរៀលនិងអាហារថ្ងៃត្រង់ ១ប្រអប់៕







#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top