ខេត្តឧត្តរមានជ័យ៖ ព្រះចៅអធិការវត្ត «រលុះធំ» ហៅ (វត្តភ្នំខ្ពស់) បានដង្ហោយរកសប្បុរសជន និងញោមញាត្តិនានា ចូលរួមចាប់មគ្គផលតាមសធាជ្រះថ្លា ខណៈដែលព្រះសង្ឃដែលគង់នៅវត្ត «រលុះធំ»ហៅ (វត្តភ្នំខ្ពស់) នេះ ស្ទើរតែរកចង្ហាន់ឆាន់មិនបាន នោះទេ! ម្យ៉ាងទៀតសោតទីតាំង វត្ត«រលុះធំ»ហៅ (វត្តភ្នំខ្ពស់)នេះ គឹនៅដាច់ឆ្ងាយពីផ្ទះបងប្អូនប្រជាពលរដ្ឋ គឺស្ថិតនៅក្នុងចុងកាត់មាត់ញក ក្នុងតំបន់ព្រៃភ្នំ ជាហេតុបណ្តាលឱ្យពិបាកក្នុងការរកអាហារសំរាប់ឆាន់។
ទីតាំងវត្ត«រលុះធំ» ហៅ (វត្តភ្នំខ្ពស់)នេះ គឺស្ថិតក្នុងភូមិខ្នាតឬស្សី ឃុំទន្សាយរក្ស ស្រុកសំរោង ខេត្តឧត្តរមានជ័យ។
តាមរយៈបណ្ដាញសារព័ត៌មានយើង ព្រះចៅអធិការវត្តព្រះនាម ពេជ្រ រដ្ឋា លោកបានមានសង្ឃដីកាថា៖ បច្ចុប្បន្ននេះព្រះគង់នៅវត្ត«រលុះធំ»ហៅ (វត្តភ្នំខ្ពស់)នេះ គឺបច្ចុប្បន្នមានសល់តែ០២អង្គ ប៉ុណ្ណោះ! ព្រោះគ្មានចង្ហាន់សំរាប់ឆាន់ ឬទ្រទ្រង់ក្នុងការផ្គត់ផ្គង់សរីរាង្គបន្តទៀត ហើយម៉្យាងវិញទៀតគឺឆ្ងាយខ្លាំងពីផ្ទះបងប្អូនប្រជាពលរដ្ឋ ក្នុងការយកចង្ហាន់មកប្រគេនព្រះសង្ឃផងដែរ។
ជាទីបព្ចាប់ព្រះតេជគុណ ពេជ្រ រដ្ឋា ដែលជាព្រះចៅអធិការ វត្ត«រលុះធំ» ហៅ (វត្តភ្នំខ្ពស់)នេះសូមអំពាវនាវដល់សប្បុរសជន ញត្តិញោមនានា គ្រប់ជាន់ថ្នាក់ មេត្តាជួយជ្រោមជ្រែងនិង ចូលរួមតាមសធ្យាជ្រះថ្លារៀង ចាប់មគ្គផលៗរៀងៗខ្លួន តាមសធាជ្រះថ្លាដូចជា ៖ស្បៀងអាហារ និងគ្រឿង ឧបភោគបរិភោគ បរិក្ខារផ្សេងៗ តាមលទ្ធភាព សមត្ថភាព និងចាប់មគ្គផលរៀងៗខ្លួន៕
សូមបងប្អូនដែលមានបំណងរួមផ្សេងៗ អាចទំនាក់ទំនងលេខទូរសព្ទជាមួយ ព្រះអធិការវត្ត«រលុះធំ» ហៅ (វត្តភ្នំខ្ពស់) 096 913 4455 ។ សូមអរគុណ នឹងសូមចម្រើនពរញត្តិញោមសូមជួបប្រទះនូវសេចក្តីសុខគ្រប់ប្រការ