បើយោងតាមបទសម្ភាសន៍ ដែលបណ្តាញព័ត៌មានជាច្រើនអង្គភាពជាច្រើនអង្គភាពសម្ភាសន៍ លោក ស្រិល ចៅសង្កាត់ផ្សារកណ្តាលអោយដឹងថា៖ អាជ្ញាធរភូមិ សង្កាត់ និងក្រុងបានចុះធ្វើការហាមឃាត ពីរបីដង រួចមកហើយព្រមទាំងបានធ្វើកំណត់ហេតុផងដែរ ។
លោកចៅសង្កាត់បន្ថែមទៀតថា៖ បើនិយាយពីច្បាប់សំណង់ដែលសាងសង់ជាបង្គោលរបងរួចហើយមិនចេះតែវ៉ៃនោះទេ គឺត្រូវស្នើសុំសាលក្រមសម្រេចពីតុលាការ ឱ្យលោកបញ្ជាក់ច្បាស់ថា៖ ទីតាំងនេះមិនមែនអ្នកធម្មតានោះទេ តើអ្នកសារព័ត៌មានមានដឹងទេ គឺជារបស់ឯកឧត្តម ម្នាក់ ដែលជាមន្ត្រីជាន់ខ្ពស់ទំនាក់ទំនងព្រំដែនគោកដ៏មានឥទ្ធិពលម្នាក់។
បើយោងតាមបទសម្ភាសន៍ លោកចៅសង្កាត់ផ្សារកណ្តាល នៅថ្ងៃទី១៤ខែឆ្នាំដដែល រូបលោកបានបញ្ជាក់ប្រាប់បណ្តាញអង្គភាពសារព័ត៌មានថា៖ លោកឈប់បំភ្លឺហើយ ខ្ញុំ២ថ្ងៃនេះគេចង់យកខ្ញុំដាក់គុកដោយសារព័ត៌មាន បើចង់ដឹងរឿងអី ស្រាវជ្រាវខ្លួនឯងទៅ គេប្រដៅមិញគុកច្រវ៉ាក់ៗ ឯកឧត្តមក្រុមការងារប្រដៅមិនទាន់ចប់ អូនដាក់មកទៀត បើយោងតាមខ្លឹមសារ ដែលបណ្តាញព័ត៌មានជាច្រើនអង្គភាព បានធ្វើបទសម្ភាសន៍ ជាមួយលោកចៅសង្កាត់ យោងតាមរយ:សារសម្លេង លោកចៅសង្កាត់ពិតជាទទួលសំពាតពីអ្នកមានឥទ្ធិពលណាម្នាក់ ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំ លោក គៀត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត សូមមេត្តាជួយស្រាយបំភ្លឺនៅក្នុងករណី ដើម្បីផ្សព្វផ្សាយព័ត៌មានជាសាធារណ: ក្នុងការជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងក្រុងប៉ោយប៉ែត កុំអោយមានការភាន់ច្រឡំពីបណ្តាសាធារណ:ជន ។
បណ្តាញសារព័ត៌មានជាច្រើនអង្គភាពស្នើសុំ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យសូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ចដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ៕