រាជធានីភ្នំពេញ៖ បុរសដែលជាអតីតប្តី និងម្តាយក្មេក បានល្បួងឬបព្ចោដ នារីដែលជាអតីតប្រពន្ធនិងជាកូនប្រសារស្រី ថា៖ សុំចៅស្រីឬកូនស្រីមកលេងផ្ទះ(អតីតប្តី)ចំនួន២ឬ៣ថ្ងៃតែប៉ុណ្ណោះ! លុះគ្រប់ចំនួនថ្ងៃកំណត់ នារីដែលជាម្តាយក្មេងស្រីបានទៅយកកូនស្រីវិញ ដោយអតីតបុរសជាប្តីបានអោយទៅជួបនៅ មន្ទីរពេទ្យឯកជនឈ្មោះពេទ្យ រ៉ា ដែលមានទីតាំងស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមសំដីនារីរងគ្រោះ ដោយអំពើហិង្សា ពីសំណាក់អតីតប្តីបាន ឲ្យដឹងថា៖ នាងនឹងអតីតប្ដីគីរស់នៅជាមួយគ្នារហូតជ្រុលខ្លួនប្រាណឆ្នាំ២០២១ គឺតាំងពីអាយុ១៧ឆ្នាំនៅរៀនវិទ្យាល័យមកម្ល៉េះ! ដោយមិនបានរៀបការនោះឡើយ រហូតមានកូនស្រីម្នាក់អាយុ២ឆ្នាំជាចំណងដៃ ប៉ុន្តែដោយការរស់នៅមិនចុះសម្រុងនិងគ្នា ដោយអតីតប្តីតែងតែប្រេីអំពេីហឹង្សាជាច្រើនលើកច្រើនសារ និងមានស្រីញីខាងក្រៅ និងមិនតែប៉ុណ្ណោះ នារីរងគ្រោះតែងតែរងសម្ពាធពីក្រុមគ្រួសារអតីតប្តី(រស់នៅផ្ទះខាងប្តី)។ នេះបេីយោងតាមការរៀបរាប់របស់នារីរងគ្រោះ។
លុះដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៧ និង១០នាទីល្ងាច អតីតប្តីនារីរងគ្រោះបានប្រើប្រាស់អំពីហឹង្សា យ៉ាងដំណំ ខណៈដែលនារីរងគ្រោះទៅយកកូនស្រីវិញនៅមន្ទីរពេទ្យឯកជនមួយ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ (ដែលមានស្លាកស្នាមក្នុងរូបភាពនេះ) ហើយបច្ចុប្បន្ននេះ នារីរងគ្រោះក៏បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រាផងដែរ។
សូមបញ្ជាក់ថា៖ បុរសជាអតីតប្តី ដែលប្រើប្រាស់អំពេីហឹង្សាខាងលេីនេះ ឈ្មោះ ស្វាយ វិសាល អាយុ២៣ឆ្នាំ មុខរបរ បេីកផាសអែបដឹកភ្ញៀវ មានអាស័យដ្ឋាន សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ដោយឡែកនារីរងគ្រោះមាន ឈ្មោះ ក្លឹង រិទ្ធីយាដា អាយុ២០ឆ្នាំ ទីលំនៅបច្ចុប្បន្ន សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ពាក់ព័ន្ធនឹងករណីហិង្សា ដែលបង្កឡើងពីសំណាក់បុរសជាអតីតប្តីឈ្មោះ ស្វាយ វិសាល នេះ នារីរងគ្រោះសូមសំណូមពរដល់ លោកពូ ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ក៏ដូចជា ឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាពិសេស ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ សូមលោកពូ ក៏ដូចជា ឯកឧត្តម សូមជួយរកយុត្តិធម៌ និងសូមផ្តន្ទាទោសបុគ្គលឈ្មោះ ស្វាយ វិសាល ដែលបានប្រើប្រាស់អំពី"ហឹង្សា"នេះ ដោយសូមចាត់វិធានការបុគ្គលនេះតាមផ្លូវច្បាប់ជាធរមាន៕