សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងធម្មការ និងសាសនា គ្រប់គ្រងអ្នកដែលអះអាងថា មានបារមី ដែលហាក់មាននិន្នាការកើនឡើងកាន់តែច្រើន

CRT News

រាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យក្រសួងធម្មការ និងសាសនា គ្រប់គ្រងអ្នកដែលអះអាងថា មានបារមី ហើយ ដែលហាក់មាននិន្នាការកើនឡើងកាន់តែច្រើន។

សម្តេចមហាបវរធិបតី បានណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥។

សម្តេចធិបតី បានបញ្ជាក់ថា ជំនឿសាសនា គឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗ ដែលមិនខុសច្បាប់នោះទេ ប៉ុន្តែក្នុងករណីដែលមានអ្នកយកសាសនាដើម្បីធ្វើអាជីវកម្ម ឬឆបោក គឺជាបទល្មើស។ អ្វីដែលសំខាន់ គឺមិនអនុញ្ញាតឱ្យពួកគេធ្វើសកម្មភាពដោយបង្ហោះតាមប្រព័ន្ធបណ្តាញសង្គមនោះឡើយ ពីព្រោះ វាបង្កឱ្យមានភាពច្របូកច្របល់ក្នុងសង្គម។

សូមជម្រាបថា៖ ថ្មីៗនេះ មានអ្នកតាំងខ្លួនថាមានបារមី ហាក់មាននិន្នាការកើនឡើងកាន់តែច្រើន។

ជាមួយគ្នានេះ មានស្ត្រីម្នាក់នេះ បានធ្វើសកម្មភាពឲ្យពរជ័យ លើកងទ័ពការពារព្រំដែន និងមានលក្ខណៈជាអ្នកមានបារមីផង ដែលចាកខុសពីវប្បធម៌ប្រពៃណីរបស់ខ្មែយ៉ាងខ្លាំង។ កន្លងមក ស្ត្រីរូបនេះ ក៏ធ្លាប់តាំងខ្លួនថាជាបារមីព្រះនាងឥន្ទ្រទេវីចូលសណ្ឋិតផងដែរ៕




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top