ក្រសួង២ នឹងរៀបចំផ្សព្វផ្សាយ យុទ្ធនាការទេសចរណ៍ ក្នុងរដូវកាលបៃតង និងការប្រឆាំងព័ត៌មានក្លែងក្លាយ

CRT News


រាជធានីភ្នំពេញ៖ ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ នឹងសហការការរៀបចំពិធីផ្សព្វផ្សាយ យុទ្ធនាការទេសចរណ៍ ក្នុងរដូវកាលបៃតង និងការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ នៅសាលមណ្ឌល បណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន។

បើតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា៖ ពិធីផ្សព្វផ្សាយខាងលើ ត្រូវបានផ្តួចផ្តើមឡើងក្នុងគោល បំណងផ្សព្វផ្សាយជូនអ្នកសារព័ត៌មាន អំពីយុទ្ធនាការទេសចរណ៍ ក្នុងរដូវកាលបៃតង (Green Season) ដែលជាយន្តការដើម្បីជំរុញចលនា ទេសចរណ៍ក្នុងស្រុក និងពង្រាយរបាយភ្ញៀវទេសចរ aឱ្យបានច្រើនគ្រប់ខែ ជាពិសេសបំពេញបន្ថែមចរន្តភ្ញៀវ ទេសចរក្នុងរដូវកាលបៃតង ដែលស្ថិតក្នុងអំឡុងខែឧសភា ដល់ ខែតុលា។ ខណៈរាជរដ្ឋាភិបាលកម្ពុជាកំពុងដាក់ ចេញនូវសកម្មភាពក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរនេះ ការទទួលបានព័ត៌មានត្រឹមត្រូវ និងគ្រប់ជ្រុយជ្រោយ ពិតជាមានសារៈសំខាន់៕


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top