តុលាការ​សម្រេច​ដក​សិទ្ធិ​ធ្វើ​នយោបាយ​ពី​លោក រ៉ុង ឈុន មួយ​ជីវិត​

CRT News

រាជធានីភ្នំពេញ÷ ទីប្រឹក្សាគណបក្សកម្លាំងជាតិកម្ពុជា លោក រ៉ុង ឈុន នៅព្រឹកថ្ងៃទី០៥ ឧសភា ត្រូវបានសាលាដំបូង រាជធានីភ្នំពេញផ្តន្ទាទោស និងដកហូតសិទ្ធិនយោបាយជាអចិន្ត្រៃយ៍ និង​ផ្ដន្ទាទោស​៤​ឆ្នាំ ។

សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ឧសភា ឆ្នាំ២០២៥នេះ បានបើកសវនាការលើ លោក រ៉ុង ឈុន ពីបទ «ញុះញង់បង្ក ឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម និងបទ មិនរាងចាល» បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម ។ ក្រោយបើកសវនាការតុលាការ សម្រេចឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ និងដកហូតសិទ្ធិបោះឆ្នោតនិង ឈរឈ្មោះបោះឆ្នោតជាអចិន្ត្រៃយ៍ ។

តុលាការក៏បានពិន័យ លោក រ៉ុង ឈុន ជាប្រាក់ចំនួន៤លានរៀល ។ ការផ្តន្ទាទោសនេះ បន្ទាប់ពី លោក រ៉ុង ឈុន បញ្ចេញមតិមិនពិតទាក់ទងនឹងការបោកប្រាស់ តាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា និងបញ្ហាព្រំដែនកម្ពុជា-វៀតណាម ។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន បាន​លើកឡើង​ថា÷ ការ​សម្រេច​របស់​តុលាការ​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​របស់​លោកមួយ​ជីវិត ជារឿង​អយុត្តិធម៌ និង​ជា​រឿង​នយោបាយ មិន​មែន​ជា​ការ​អនុវត្ត​ច្បាប់​នោះ​ទេ។ លោក​បញ្ជាក់​ថា÷ លោក​នឹង​ជជែក​ជាមួយ​មេធាវី ដើម្បី​ប្ដឹង​ទាស់​ការ​សម្រេច​នេះ ទៅសាលាឧទ្ធរណ៍ ៕





#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top