សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិបានរំលឹកនឹកដល់កាលពី៤០ឆ្នាំមុន នៅខេត្តកំពង់ឆ្នាំងមកបំពេញការងាររយៈពេល២ថ្ងៃ និង១យប់

CRT News

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានរំលឹកនឹកដល់កាលពី៤០ឆ្នាំមុន ដែលខេត្តកំពង់ឆ្នាំង ដើម្បីបំពេញការងាររយៈពេល២ថ្ងៃ និង១យប់ ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញអមព្រះរាជដំណើររបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលប្រារព្ធធ្វើឡើងនៅទីព្រះស្រែ ក្នុងកីឡដ្ឋានក្រុងកំពង់ឆ្នាំង ស្ថិតនៅទីរួមខេត្តកំពង់ឆ្នាំង ។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបថត និងសាររំលឹកអំពីពីអតីតកាល៤០ឆ្នាំមុន ក្នុងឱកាសដែលចុះបំពេញការងារនៅខេត្តកំពង់ឆ្នាំង ដែលសម្តេចជានាយករដ្ឋមន្ត្រី ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារអមជាមួយរូបថតពីរសន្លឹកជាមួយខ្លឹមសារដូច្នេះថា «មកដល់ខេត្តកំពង់ឆ្នាំង នឹកដល់កាលពី៤០ឆ្នាំមុន ដែលខ្ញុំមកបំពេញការងាររយៈពេល២ថ្ងៃ និង១យប់នាខែធ្នូ ឆ្នាំ១៩៨៥។

ក្នុងឋានៈជានាយករដ្ឋមន្ត្រីនាពេលនោះ មកពិនិត្យការនេសាទ ពិនិត្យការទិញស្រូវ និងលក់ទំនិញជូនប្រជាជន ព្រមទាំងសម្រេចផលិតចានត្រងជ័រកៅស៊ូចំនួន ២លានចានដោយសិប្បកម្មផលិតឥដ្ឋក្បឿង ដែលមានទីតាំងនៅស្រុកកំពង់លែង។

៤០ឆ្នាំក្រោយកំពង់ឆ្នាំង ប្រែក្លាយជាខេត្តអភិវឌ្ឍមួយចំណែក ខ្លួនខ្ញុំក៏មានវ័យចំណាស់ពី៣២ឆ្នាំ មក៧២ឆ្នាំដែរ ។ ជូនភ្ជាប់នូវរូបថត ដែលមានអតីត អភិបាលខេត្ត ដោក ណារិន អមដំណើរ»៕



#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top