ខេត្តព្រៃវែង៖ ម្ចាស់ភាគហ៊ុនកាស៊ីណូយីហោ "៧៧៧" បើកអោយបងប្អូនប្រជាពលរដ្ឋខ្មែរចូលលេងម៉ាសេរី ដោយមិនគោរពតាមច្បាប់ស្តីពីច្បាប់នៃការមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរ មិនត្រូវអនុញ្ញាតឱ្យចូលលេងក្នុងកាស៊ីណូឡើយ គឺបានតែជនបរទេសតែប៉ុណ្ណោះ។ ដោយឡែកជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រ ខ្លះមិនមានប៉ាស្ព័រចេញចូលលេងល្បែងសុីសងខុសច្បាប់យ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់។
ដែលទីតាំងកាស៊ីណូ"៧៧៧"ស្ថិតក្នុងភូមិគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។
យោងតាមប្រភពពត៌មានឲ្យដឹងថា៖ កាស៊ីណូ"៧៧៧" កំពុងបេីកឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រ ខ្លះមិនមានប៉ាស្ព័រចេញចូលលេង ល្បែងសុីសងដោយសេរី ដែលការចាក់ភ្នាល់ដាក់លុយសុីសង រួមមាន៖ ជល់មាន់ខ្នាយ, បៀរ ,អាប៉ោង, យូគីនិងល្បែងជាច្រើនមុខផ្សេងទៀតផងដែរ ដោយលេងយ៉ាងគគ្រឹកគគ្រេង ផ្លូកទឹកផ្លូកដី រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានវិញគឺរក្សាបាននូវភាពស្ងៀមស្ងាត់ផងដែរ ឬ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោក ឈឿន ប៊ុនឆនជាស្នងការនគរបាលខេត្តព្រៃវែង មិនដឹងទេឬ?
ឬមួយមន្ត្រីមូលដ្ឋានភ្លេចគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុច ដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ហើយឬ?បានជាបណ្តែតបណ្តោយឲ្យម្ចាស់កាសុីណូ "៧៧៧" បេីកអោយក្រុមញៀនល្បែងដែលជាប្រជាពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះឆ្លងដែនមិនមានប៉ាស្ព័រចេញចូលលេងល្បែងសុីសង យ៉ាងរលូនបានដូច្នេះ?។ ដោយមិនមានការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខ សង្គម និងអំពើចោរកម្មនានា ចោរលួច,ចោរឆក់ប្លន់,និងប្រើអំពេីហឹង្សាគ្រួសារ ព្រមទាំងគ្រឿងញៀន ជាដើម។ល។ គឺដេីមចមកើតចេញពីល្បែងសុីសងនេះឯង។
បងប្អូនប្រជាពលរដ្ឋសូមសំណូមពរ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោក ឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង មេត្តាចុះទប់ស្កាត់ផងទាន!។
បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តព្រៃវែង ក៌សូមសំណូមពរដល់ដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាចាត់ជំនាញចុះមកអធិការកិច្ចផងទាន! ដេីម្បីសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសគោរពនូវ គោលនយោបាយភូមិឃុំមាន សុវត្ថិភាពដែលក្រសួងមហាផ្ទៃបានដាក់ចេញ អោយមន្ត្រីមូលដ្ឋានអនុវត្តនាពេលកន្លងមក៕