ខេត្តតាកែវ៖ នៅថ្ងៃច័ន្ទទី30 ខែមិថុនា ឆ្នាំ2025 វេលាម៉ោង 08៖30នាទីព្រឹក គឺថ្ងៃស្អែកនេះ តុលាការខេត្តខេត្តតាកែវ បានបេីកសវនាការ រវាងគូរភាគី លោក គង់ ចាន់ដេត ដែលជាដង្ខៅមាន់ជល់ប្រចាំស្រុកបាទី ខេត្តតាកែវ នឹងក្រុមអ្នកកាសែតទាំង09នាក់ ដែលបានស្លាប់01នាក់ នឹង08នាក់ផ្សេងទៀត បានរងរបួសធ្ងន់និងស្រាល ដោយមានការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីសំណាក់សង្គមស៊ីវិល ទាំងមជ្ឈដ្ឋានទូទៅ (ជាតិនិងអន្តរជាតិ)រួមទាំង បណ្ដាញសារព័ត៌មានក្នុងស្រុក ក៏ដូចជាអង្គការ សមាគមនានាផងដែរ។
សូមរំលឹកថា ៖ កាលពីរសៀលថ្ងៃទី16 ខែតុលា ឆ្នាំ2021 ក្រុមបងប្អូនអ្នកសារព័ត៌មានសរុបចំនួន09នាក់ និងជាច្រើនអង្គភាព បានចុះទៅផ្តិតរូបភាពនិងផ្សាយផ្ទាល់ករណីសង្វៀនជល់មាន់ដ៏ធំដុះស្លែរបស់លោកឧកញ៉ា ឬហៅដង្ខៅជល់មាន់ ឈ្មោះ គង់ ចាន់ដេត ដែលស្ថិតនៅចំនុចទីតាំង ភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
ខណ:ពេលនោះស្រាប់តែត្រូវបាន លោកឧកញ្ញ៉ា គង់ ចាន់ដេត បានបព្ចារឲ្យបក្សពួករបស់ខ្លួនប្រេីអំពេីហឹង្សាយ៉ាងព្រៃផ្សៃសាហាវយ៉ងឃ្នង ដោយបានដេញវាយក្រុមអ្នកសារព័ត៌មាន (ដូចមានក្នុងរូបភាព) ដោយទាត់ធាក់ វាយដំដោយដំបង,ឈើប្រនង់ ព្រមទាំងឧកករណ៍ផ្សេងៗទៀត គឺវាយទាត់ធាក់ដូចសត្វធាតុយ៉ងសាហាវព្រៃផ្សៃយង់ឃ្នង ជាទីបំផុត រីឯអ្នកកាងល្បែងមួយចំនួនទៀត បានបេីកឡានដេញបំបុក ខ្លះទៀតយកដំបងដេញវាយបណ្តាលអោយអ្នកកាសែតខ្លះរងរបួសធ្ងន់ (ក្អួតឈាម) រហូតគ្រាំគ្រឿងក្នុងដល់បច្ចុប្បន្ន (លោក សុិន ឡូត) និងអ្នកខ្លះទៀតរងរបួសយ៉ាងដំណំផងដែរ ដោយឡែកជាអកុសលមានម្នាក់ ឈ្មោះ មឿង យុទ្ធនា អាយុ54ឆ្នាំ បានស្លាប់បាត់បង់អាយុជីវិតក្រោយពេលបានត្រឡប់មកផ្ទះវិញបានត្រឹមតែមួយយប់តែប៉ុណ្ណោះ ក្រោមសម្រែកនៃការឈឺចាប់យ៉ាងក្រៃលែងនិងអាឡោះអាល័យជាទីបំផុតពីសំណាក់ក្រុមគ្រួសារនៃសព។
ជនរងគ្រោះដែលស្លាប់បាត់បង់អាយុជីវិត រួមទាំងអ្នករងរបួសធ្ងន់និងស្រាលដោយស្នាដៃលោកឧកញ្ញ៉ា ឬហៅដង្ខៅមាន់ជល់ គង់ ចាន់ដេត រួមទាំងបក្សពួកទាំង09នាក់មានឈ្មោះ ដូចខាងក្រោមនេះ ៖
ទី01៖ លោក សុិន ឡូត ភេទប្រុស អាយុ 43ឆ្នាំ មុខរបរ ចាងហ្វាងគេហទំព័រ កម្ពុជាតេជោសន្តិភាព (របួសធ្ងន់ ក្អួតធ្លាក់ឈាម)។
ទី02៖ លោក គង់ តូច ភេទប្រុស អាយុ40ឆ្នាំ មុខរបរ អ្នកយកព័ត៌មានគេហទំព័រ TPN ធីវីអនឡាញ។
ទី03៖ លោក សោម រ៉ន ភេទប្រុស អាយុ38ឆ្នាំ មុខរបរអ្នកយកព័ត៌មាន គេហទំព័រស្ទឹងត្រង់ ។
ទី04៖ លោក នេត មករា ភេទប្រុស
អាយុ37ឆ្នាំ មុខរបរ អ្នកយកព័ត៌មានគេហទំព័រ តេជោសន្តិភាព។
ទី05៖ លោក ថៃ ប៊ុនរិទ្ធ ភេទប្រុស អាយុ51ឆ្នាំ មុខរបរ ចាងហ្វាងគេហទំព័រ TCN ធីវីអនឡាញ។
ទី06៖ លោក ជុំ ពិសិដ្ឋ ភេទប្រុស អាយុ48ឆ្នាំ មុខរបរអ្នកយកព័ត៌មានគេហទំព័រ TCN ធីវីអនឡាញ។
ទី07៖ លោក នូវ ភន ភេទប្រុស អាយុ42ឆ្នាំ មុខរបរ អ្នកយកព័ត៌មានគេហទំព័រ CCN ហតញ៉ូស ។
ទី08៖ លោក នួន សារ៉ុម ភេទប្រុស
អាយុ49ឆ្នាំ មុខរបរ អ្នកយកព័ត៌មានគេហទំព័រតេជោសន្តិភាព។
និងទី09៖ លោក មឿង យុទ្ធនា អាយុ54ឆ្នាំ មុខរបរអ្នកយកព័ត៌មានគេហទំព័រ សំណេរការពិត (ស្លាប់យ៉ាងអណោចអធ័ម) ក្រោយពេលត្រឡប់មកផ្ទះវិញបានត្រឹមតែមួយយប់តែប៉ុណ្ណោះ។
ក្រុមគ្រួសារជនរងគ្រោះនៃសពជាអ្នកសារព័ត៌មានដែលបានស្លាប់01នាក់ និងរងរបួសធ្ងន់ស្រាល08នាក់ទៀត សុំសំណូម សម្ដេចតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាជាតិ និង សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ស សុខា ឧបនាយកនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងប្រធានគណៈកម្មការបព្ជារការដឹកនាំយុទ្ធនាការ សូមសម្តេច ឯកឧត្តម មេត្តាផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ក្នុងករណីក្រុមអ្នកកាសែត ដែលស្លាប់01 និងរងរបួសធ្ងន់និងស្រាលទាំង08នាក់ ពីសំណាក់ លោក គង់ ចាន់ដេត និងបក្សពួក នេះតាមនិតិវិធីច្បាប់ ដោយក្តីអនុគ្រោះផងទាន!។
បច្ចុប្បន្នមជ្ឈដ្ឋានជាតិរួមទាំងសង្គមស៊ីវិល អង្គការ និងសមាគមនានា រួមទាំងបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាព ក៏ដូចជាមជ្ឈដ្ឋានទូទៅ គឺនៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើករណី សំណុំរឿង "ហឹង្សាមានស្ថានទម្ងន់ទោស" ដែលបណ្តាលឲ្យអ្នកកាសែតម្នាក់ឈ្មោះ មឿង យុទ្ធនា (ស្លាប់) នឹងអ្នកកាសែតទាំង08នាក់ផ្សេងទៀត ដែលបានរងរបួសធ្ងន់ និងស្រាល ដោយស្នាដៃ លោកឧកញ្ញ៉ា គង់ ចាន់ដេត រួមទាំងបក្សពួក ថាតេីសវនាការនាថ្ងៃទី30 មិថុនា 2025 ស្អែកនេះ និងវិវត្តន៍ទៅជាយ៉ាងណាបន្តទៀត? ខណ:ជនរងគ្រោះនិងក្រុមគ្រួសារអ្នកស្លាប់កំពុងរងចាំភាពយុត្តិធម៍ចំនួន 03ឆ្នាំប្លាយកន្លងមកហើយ។
CRT News យើងមាននឹងផ្សាយជូនវគ្គបន្តទៀត នៅពេលក្រោយ៕ សូមអរគុណ