ខេត្តបាត់ដំបង ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដំណើរដោយឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងមន្ត្រីរាជការក្រោមឱវាទជាច្រើនរូប ព្រមទាំងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នៅព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានអញ្ជើញទទួលស្វាគមន៍ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋជាពិសេស ពលករខ្មែរនៅច្រកព្រំដែនអន្តរជាតិដូង និងមណ្ឌលសំចតច្រកដូង ខេត្តបាត់ដំបង ដែលជាទីតាំងផ្ដល់ព័ត៌មានស្ដីអំពីឱកាសការងារដ៏សម្បូរបែប ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដល់បងប្អូនប្រជាពលរដ្ឋជាពិសេស បងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកស្រុកកំណើតរបស់ខ្លួនវិញ ៕
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញទទួលស្វាគមន៍ និងសួរសុខទុក្ខបងប្អូនពលករខ្មែរ នៅច្រកព្រំដែនអន្តរជាតិដូង ខេត្តបាត់ដំបង
6/30/2025
Share to other apps