ភ្លេចៗខ្លួន! សំណង់ដ៏ធំលាតសន្ធឹងចាក់បូមដីខ្សាច់លយចូលទន្លមេគងប្រមាណជិត100 ម៉ែត្រ ចាក់រួចរាល់ជាស្ថាពរហើយ ខណ:មហាជនចោទសួរថា ប្រជាពលរដ្ឋធម្មតាអាចបំបាំងកាយភ្នែកអាជ្ញាធរស្រុកពញាឮ បានឬយ៉ាងណា? ស្ថិតក្នុងភូមិតាក្ដុល

CRT News


 
ចេញផ្សាយគឺនៅ (វគ្គទី3) នៃថ្ងៃទី03 ខែមិថុនា ឆ្នាំ2025

ខេត្តកណ្ដាល៖ អស់រយះជាច្រើនខែកន្លងមក ហើយដែលម្ចាស់ទីតាំងមិនត្រូវបានអោយ​ស្គាល់អត្តសញ្ញាណ ដែលបានចាក់ដីបូមខ្សាច៎រំលោភចូលក្នុងផ្ទៃទឹកនៃបឹងទន្លសាប ដែលហាក់បីដូចដូចដាបង្អួតនិងហាក់ចង់បង្ហាញពីឥទ្ធិពលឬ ចង់សម្ញែងអ្នកភូមិតាក្ដុល ក៏ដូចជាមជ្ឈដ្ឋានមហាជនទូទៅថា៖ ខ្លួនមានលុយចាយលែងអស់ហើយ បានជាយកលុយបោះចោលក្នុងទន្លេសាបបែបនេះ? ដោយមជ្ឈដ្ឋានមហាជនចោទសួរថា ប្រជា​ពលរដ្ឋធម្មតាអាចសង់រំលោភចូលទន្លេសាបបែបនេះបានឬយ៉ាងណា? 

ដែលទីតាំងខាងលើនេះស្ថិតនៅក្នុងភូមិតាក្តុល ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល។

តាមកិច្ចសម្ភាស លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានឲ្យដឹងថា៖ 50ពីផ្លូវ ចូលទៅដីទន្លគីជាដីសម្បទានរបស់រដ្ឋ ។ 

ខណ: លោក ហ៊ាង គង់ផេង ប្រធានការិយាល័យដែនដី នគររបណីកម្ម និងសណង់ស្រុកពញាឮ លោកអោយ​សារព័ត៌មានយើងសួរនាំខាងរ៉ែនិងថាមពល ។ 

ដោយឡែក លោក ជា សារិទ្ធ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកណ្តាល អោយសារព័ត៌មានយើងសួរនាំខាងមូលដ្ឋាន ព្រោះខាងលោកមានបន្តនិតិវិធីតែប៉ុណ្ណោះ។ 

រីឯ លោក ប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម បានឲ្យសារព័ត៌មានយើងសួរនាំអាជ្ញាធរមូលដ្ឋានដូចខាងរ៉ែដែរ ប៉ុនែ្តពត៌មាននេះលោកបានដឹងដើរកន្លងមក ហើយលោក ប្រាក់ ឡាក់ ប្រធានមន្ទីរ អោយសារព័ត៌មានយើងទាក់ទងអ្នកនាំពាក្យសាលាខេត្តកណ្តាល។

ដោយឡែកអ្នកនាំពាក្យសាលាខេត្តកណ្តាល លោកប្រាប់សារពត៌មាន វិញថា ៖ លោកមិនបានដឹងនឹងទទួលការសុំច្បាប់ពីខាងម្ចាស់ទីតាំងនេះទេ ( ទីតាំងម្ចាស់ការដ្ឋាននៃភូមិតាក្តុល)នេះទេ។

តាមប្រភពបានឲ្យដឹងថា ៖ ម្ចាស់ទីតាំងដែលចាក់បូមខ្សាច់លុបចូលទន្លេសាបនេះ គឺមានរហូតដល់ប្រហែលជារយម៉ែត្រឯណោះ ! គឺពីផ្លូវបេតុងដចូលដល់កុ្នងទន្លេសាបតែម្តង ហើយប្រសិនបើអាជ្ញាធរមិនទប់ស្កាត់ទាន់ពេលវេលានោះទេ និងច្បាស់ជាក្លាយទៅជាសំណង់ដ៏រឹងមាំ ជាក់ជាមិនខានឡើយ!!! ហើយដែលម្ចាស់ភាគច្រើនជាអ្នកមានលុយ ហើយហ៊ានធ្វើបែបនេះបានគឺប្រហែលមានខ្សែធំៗហេីយ ទេីបអាចធ្វេីបានយ៉ាងរលូនដូច្នេះបាន ប្រសិនបើពួកគាត់ (ប្រជាជនធម្មតា) គឺមិនអាចសាងសង់ឬចាក់បូមដីខ្សាច់ចូលក្នុងទន្លេសាបបានដូច្នេះឡេីយ តែប្រសិនបេីអាជ្ញាធរអនុញ្ញាតឱ្យពួកគាត់ធ្វើបាន(ចាក់ដីចូលលុបទន្លេសាប) ពួកគាត់ក៏ចង់ធ្វើតាមដែរ។

បេីយោងតាមច្បាប់ដែលចេញដោយរាជរដ្ឋាភិបាលមានត្រា៨១ ស្តីពីការគ្រប់គ្រងការប្រើប្រាស់និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១២០/០៣០ ចុះថៃ្ង១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ចែងថា ៖ រាល់ការរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជាអចលនទ្រព្យដោយខុសច្បាប់ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំ ដល់ ៥(ឆ្នាំ) និងពិន័យជាប្រាក់ពី ៤.០០០ ០០០(បួនលាន)រៀល ដល់ ១០.០០០ ០០០(ដប់លាន)រៀល។

បងប្អូនប្រជាពលរដ្ឋសូមសំណូមពរ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម នឹងជាប្រធានក្រុមការងារពង្រឹងគណបក្ស ស្រុកពញាឮ ខេត្តកណ្ដាល
សូមចាត់វិធានការចំពោះម្ចាស់ទីតាំងខាងលើនេះផង នឹងសូមឲ្យម្ចាស់ទីតាំងនេះកាយដី ដែលចាក់រំលោភចូលក្នុងទន្លេសាបនោះចេញវិញផង គឺដូចធ្លាប់អនុត្តដូចខេត្តផ្សេងៗ ដែលថ្មីៗនេះកាយដីដែលម្ចាស់ចាក់រំលោភចូលទន្លនៅខេត្តកំពង់ចាម, ខេត្តកំពង់ឆ្នាំង...ជាដើម។ល។ អោយបានទាន់ពេលវេលាផងទាន! តែប្រសិនបើមិនទប់ស្កាត់នោះទេ នោះតំបន់នេះនិងក្លាយជាសំណង់ដ៏រឹងមាំស្កឹមស្កៃពីសំណាក់អ្នកមានលុយ និងជាវប្បធម៌សង់តៗគ្នាជាក់ជាមិនខានឡើយ។

ក៏សូមសំណូមពរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ដែលលោកទេីបមកកាន់អាណត្តិថ្មី សូមឯកឧត្តម មេត្តាចាត់មន្ត្រីនិងមន្ទីរពាក់ព័ន្ធ និងចាត់វិធានការណ៍ទប់ស្កាត់ ព្រមទាំងមានវិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលដែលហ៊ានចាក់ដីលុបចូលទន្លេសាបនិងសាងសង់សំណង់រឹងមាំ ដែលមានទីតាំងស្ថិតក្នុងភូមិតាក្ដុលខាងលើនេះផងទាន ! កុំអោយវប្បធម៌នៃការសាសង់ចាក់ដីចូលទន្លេសាបនេះ ចេះតែកើនឡើងចំពោះបុគ្គលអ្នកលុយនិងអាងខ្នងមួយចំនួន។

ប្រជាពលរដ្ឋក៏ដូចជាមជ្ឈដ្ឋានទូទៅក៏សូមសំណូម ឯកឧត្តម កែវ រតន រដ្ឋមន្ត្រីក្រសួងរ៉ែ​និងថាមពល សូមឯកឧត្តម មេត្តាចាត់វិធានការចំពោះអ្នកដែលសាងសង់សំណង់រឹងមាំនេះផង! ឯកឧត្តម !!! និងសូមចាត់​មន្ត្រីជំនាញមកអធិការកិច្ចផងឯកឧត្តម កុំអោយវប្បធម៌អ្នកមានលុយធ្វេីបាន រីឯរាស្ត្រនិងប្រជាពលរដ្ឋធម្មតាវិញ ប្រសិនបើហ៊ានលុបចូលទន្លេសាបបែបនេះ បេីមិនវាយកំទេចទេ ក៏ប្រឈមនិងជាប់គុកដែរ។

បណ្តាញសារព័ត៌មានយេីងគ្រាន់តែជាព្រាបនាំសារពីប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំ ពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ នេះតែប៉ុណ្ណោះ! មិនមានចេតនាញុះញង់ឲ្យបុគ្គលដទៃណាម្នាក់ឡើយ ។

បណ្តាញអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធគ្រប់ពេលវេលា តាមច្បាប់ស្តីពីរបបសារព័ត៌មាន ជាពិសេសបុគ្គលអ្នកមានលុយលុបនិងសាងសង់សំណង់នៃភូមិតាក្តុលនេះគ្រប់ពេលវេលា៕ សូមអគុណ









#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top