សម្តេចបវរធិបតី ប្រកាសនិមន្តព្រះតេជគុណស៊ុច (លោកឪស៊ុច) មកគង់នៅខ្មែរ បើសិនមានការរើសអើងដោយប្រការណាមួយ!

CRT News

រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសជាសាធារណៈ និមន្ត និងអញ្ជើញព្រះតេជគុណស៊ុច (លោកឪស៊ុច) និងបងប្អូនមករស់នៅប្រទេសកម្ពុជា បើសិនមានការរើសអើយណាមួយ ។


ការលើកឡើងរបស់សម្ដេចបវរធិបតី បន្ទាប់ពីលោកឪស៊ុច បានស្នើសុំចូលមកស្រុកខ្មែរ ដោយមានការចាប់ខ្លួនព្រះអង្គ ។


យោងតាមបណ្តាញសង្គមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងនៅយប់ថ្ងៃទី១៩ មិថុនា ឆ្នាំ២០២៥នេះ ថា៖ ឆ្លើយតបទៅនឹងសំណូមពររបស់ព្រះតេជគុណ (លោកឪស៊ុច) ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួន ខ្ញុំព្រះករុណាផ្ទាល់ ខ្ញុំសូមស្វាគមន៍ព្រះតេជគុណ (លោកឪស៊ុច) គ្រប់ពេលវេលា ។


សម្តេចបវរធិបតីបានបញ្ជាក់ថា ៖ «មិនត្រឹមតែចំពោះលោកឪស៊ុចទេ បើសិនជាមានព្រះតេជគុណព្រះថេរានុថេរៈអង្គណា ឬបងប្អូនប្រជាពលរដ្ឋខ្មែរណាម្នាក់ ដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ឬដោយសារតែការបញ្ចេញមតិការពារនូវយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងភាពត្រឹមត្រូវរបស់កម្ពុជា ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន ខ្ញុំព្រះករុណាខ្ញុំ សូមនិមន្ត និងអញ្ជើញព្រះតេជគុណ និងបងប្អូនមករស់នៅនៅប្រទេសកម្ពុជា» ។


សម្តេចបវរធិបតី បានលើកឡើងថា៖ រាជរដ្ឋាភិបាល និងប្រជាជនខ្មែរស្វាគមន៍ព្រះតេជគុណ និងបងប្អូនគ្រប់ពេលវេលា ហើយធានាថា នឹងមិនមានការរើសអើង ឬចាប់ជនជាតិខ្មែរយើងបញ្ជូនទៅប្រទេសណាផ្សេងនោះទេ ។


នៅលើបណ្ដាញសង្គមហ្វេសប៊ុក បានលើកឡើងនៅថ្មីៗនេះ ថា៖ លោកតាស៊ុច មានបញ្ហាហើយ! ត្រូវប៉ូលីសថៃ ចុះទៅដល់វត្ត ពេលលោកតានិយាយរឿងខ្មែរសុរិន្ទ ការពីម្សិលមិញ ថ្ងៃទី១៤ មិថុនា ២០២៥ ។ សូមព្រះតាមជួយថែលោកតាស៊ុច លោកតាជាខ្មែរលើ ហើយលោកតា បានជួយឧបត្ថម្ភ ដល់កងទ័ពរបស់ខ្មែរយើងថែមទៀត ។ ដូច្នេះធ្វើឲ្យជនជាតិថៃ ក្តៅក្រហាយ ហើយលោកតានិយាយថា៖ ស្អប់ខ្មែរសុរិន្ទ លោកតាចង់មានន័យថា៖ ខ្មែរលើ «ដើមកំណើតមកពីខ្មែរ តែភ្លេចកំណើតដូនតាខខ្មែរ» ជាហេតុធ្វើឲ្យខ្មែរលើ ឬខ្មែរសុរិន្ទភ្លេចកំណើតមួយចំនួន មិនពេញចិត្តលោកតាស៊ុច ៕




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top