សម្តេចតេជោ៖ គ្មានជោគជ័យឬលទ្ធផលណាមួយដោយគ្មានការបង់ថ្លៃ ឬការលះបង់នោះឡើយ

CRT News


រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជាបានគូសបញ្ជាក់ថា គ្មានជោគជ័យឬលទ្ធផលណាមួយ ដោយគ្មានការបង់ថ្លៃឬការលះបង់នោះឡើយ ។


ការលើកឡើងរបស់សម្ដេចតេជោ ខណៈសម្តេចបាននឹករលឹក៤៨ឆ្នាំកន្លងមក ក្នុងការយកជីវិតជាដើមទន់សម្រាប់ជួយអាយុប្រជាជន និងប្រទេសឲ្យរួចផុតពីរបបខ្មៅងងឹតខ្មែរក្រហម ។ សម្តេចតេជោបានលើកឡើងនេះ តាមបណ្តាញសង្គមយ៉ាងដូច្នេះថា៖ ទោះពេលវេលាបានកន្លងហួសរយៈពេល៤៨ឆ្នាំទៅហើយក្តី តែនៅពេលដែលខ្ញុំនឹកឃើញដល់រឿងរ៉ាវដែលបានជួបប្រទះ កាលពីថ្ងៃ២០ មិថុនា ១៩៧៧ ទឹកភ្នែកខ្ញុំតែងស្រក់ចុះមកជាប់មិនដាច់។ ពិតជាខ្លោចផ្សានិងឈឺចាប់រកពាក្យនិយាយមិនបាន។


សម្តេចបានបញ្ជាក់ថា៖ «យើងមានតែជីវិតប៉ុណ្ណោះ ធ្វើជាដើមទុនដើម្បីរំដោះជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។ ប្រសិនខ្ញុំស្លាប់នាពេលនោះ តើនឹងមានអ្វីកើតឡើងនាពេល៤៥ឆ្នាំកន្លងមកនេះ? ។ យកជីវិតទៅប្តូរយកការរស់រានមានជីវិតរបស់ប្រជាជន»។


សម្តេចតេជោបានលើកឡើងទៀតថា៖ យកជីវិតទៅប្តូរយកសន្តិភាពជូនប្រជាជនតាមរយៈនយោបាយឈ្នះ-ឈ្នះ ។ យកអំណាចទៅប្តូរជាមួយសន្តិភាព និងការអភិវឌ្ឍន៍រយៈពេលវែងតាមរយៈផ្ទេរការដឹកនាំពីជំនាន់ចាស់ទៅកាន់ជំនាន់ថ្មី។


សម្តេចតេជោបានសង្កត់ធ្ងន់ថា៖ «ចូលចងចាំថា គ្មានជោគជ័យឬលទ្ធផលណាមួយដោយគ្មានការបង់ថ្លៃឬការលះបង់នោះឡើយ៕











#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top