ចេញផ្សាយថ្ងៃទី22 ខែមិថុនា ឆ្នាំ2025
រាជធានីភ្នំពេញ៖ ទីតាំងកែឆ្នៃនិងទិញលក់ផាស់អែប
មួយកន្លែង សង្ស័យខុសប្រក្រតី ដែលស្ថិតនៅលើស្ថានីយបូមទឹកបឹងត្របែក មិនតែប៉ុណ្ណោះថែមទាំងយកចំណីផ្លូវសាធាណ:របស់រដ្ឋធ្វើអាជីវកម្មដើម្បីជាផលប្រយោជន៏បុគ្គលខ្លួនឯងទៀតផង ។
ដែលទីតាំងកែឆ្នៃផាស់អេប ខាងលើនេះ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពដែលផ្តល់អោយបណ្តាញសារព័ត៌មានយើង បានអោយដឹងថា៖ ទីតាំងទិញលក់ផាស់អែបនិងកែឆ្នៃនៅលើស្ថានីយបូមទឹកបឹងត្របែកនេះ មានការកៃឆ្នៃដោយកាត់ត តួ , សាក់សី, ម៉ាស៊ីន ផ្សេងៗ។ល។ ដើម្បីផ្គុំគ្នាទៅផាស់អេប និងលក់ដូរតាមតម្លៃទីផ្សារ។
ពាក់ព័ន្ធនិងករណីខាងលើនេះដែរ អង្គភាពសារព័ត៌មានយើងបានធ្វើការទំនាក់ទំនងជាមួយ លោក កែវ សាវឿន ជាចៅចាក់អង្រែលើ ដោយលោកបានបញ្ជាក់ថា ៖ ទីតាំងកែឆ្នៃនិងទិញលក់ផាស់អែប នៅលើស្ថានីយបូមទឹកបឹងត្របែក នេះ មិនបានសុំច្បាប់ទម្លាប់ពីខាង អាជ្ញាធររបស់លោកនោះទេ។
ពាក់ព័ន្ធនឹងករណីទីតាំងកែឆ្នៃនិងទិញលក់ផាស់អែប ខាងលើនេះផងដែរ បងប្អូនប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅ ក៏សូមសំណូមពរ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ និងលោក អ៊ុក បូនីន អធិការដ្ឋាននគរបាលខណ្ឌមានជ័យ សូមលោកចាត់មន្ត្រីជំនាញពាក់ ចុះពិនិត្យ ទីតាំងនេះផងទាន! ដែលយកចំណីផ្លូវមកធ្វើអាជីវកម្មខ្លួនឯង មួយវិញទៀតពាក់ព័ន្ធនិងការកែឆ្នៃនិងទិញលក់ផាស់អែបនេះ ខុសប្រក្រតីឬយ៉ាងណា?។
បណ្តាញសារព័ត៌មានយើង នឹង UPDATE នូវព័ត៌មានជាបន្តទៀតនៅពេលក្រោយ៕