សមត្ថកិច្ចកម្ទេចទីតាំងធ្វើអាជីវកម្មបារីអេឡិកត្រូនិក និងផលិតផលអេចឆ៍ធីភី (HTPs)

CRT News


ខេត្តស្ទឹងត្រែង ៖ទីតាំងធ្វើអាជីវកម្មអេឡិកត្រូនិក និងផលិតផលអេចឆ៍ធីភី (HTPs) មួយកន្លែងត្រូវបានកម្លាំងសមត្ថកិច្ចបោសសម្អាត ក្រោយពេលអាជីវកម្មនេះស៊េរីនិងទំហំ ដែលបង្កឱ្យយុវជនប្រុសស្រីឈ្លក់វង្វេងធ្លាក់ក្នុងរណ្តៅបំផ្លាញសុខភាពដ៏ស្ងៀមស្ងាត់ ។


បើយោងទៅតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា៖ជនសង្ស័យចំនួន ០៦នាក់ (ប្រុស) សុទ្ធសឹងជាយុវជនត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបដោយបានរត់អូសវត្ថុតាងជាក់ស្ដែងមួយចំនួនធំ ។


ទាក់ទិនករណីខាងលើ ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវសមត្ថកិច្ចនៃការិយាល័យប្រឆាំងគ្រឿងញៀនឃាត់និងរឹបអូស កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ក្នុងគោលដៅស្ថិតនៅភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។


កម្លាំងសមត្ថកិច្ចបានដករហូតវត្ថុតាមរួមមាន ៖ ម៉ាស៊ីនយ៉ូសវែង២២ប្រអប់, ម៉ាស៊ីនយ៉ូសជ្រុង០៥ប្រអប់, ក្បាលយ៉ូស៦៦ប្រអប់, ក្បាលយ៉ូស១៥ក្បាលយ៉ូស, ក្បាលម៉ាស៊ីនម៉ាកណូវ៉ា ៨៧ប្រអប់, ម៉ាស៊ីនដើមជក់១០៤ប្រអប់, ខ្សែពាក់ក០៥ខ្សែ, ម៉ូតូ១០គ្រឿង និងទូរស័ព្ទដៃ០៥គ្រឿង ។


ពាក់ព័ន្ធករណីខាងលើ ជនសង្ស័យចំនួន៦នាក់ មិនត្រូវបានអនុវត្តច្បាប់ទោសទាន់មនុស្សឡើយដោយគ្រាន់តែធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា ក៏ប្រគល់ឲ្យអាណាព្យាបាលយកទៅធ្វើការអប់រំណែនាំបន្ត ចំណែកវត្ថុតាង កម្លាំងជំនាញដកហូត រក្សាទុកដើម្បីកំទេចចោល ៕




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top