ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥
រាជធានីភ្នំពេញ ៖ ដោយការកេីតទុក្ខមិនសុខចិត្តពីសំណាក់ក្រុមសហជីពចំនួន០២ ដែលបានបង្កភាពវឹកវរក៏ដូចជាញុះញង់ឲ្យបងប្អូនកម្មករ កម្មការនី នៃរោងចក្រផលិតប្រដាប់ប្រដាក្មេងលេង "SUPER WIN" ធ្វើពហិការមិនឲ្យចូលធ្វើការ ចេតនាញុះញង់កម្មករកម្មការិនី ធ្វេីពហិការ បិទម៉ាសុីន មិនចូលធ្វេីការ ជាដើម។ ដែលទង្វើរបស់ក្រុមសហជីពទាំង០២នេះ បានរំខានរវាងម្ចាស់អាជីវកម្មរោចក្រ និងអ្នកទទួលកម្មង់ទំនិញ (oder) ជាពិសេសធ្វើឲ្យប៉ះពាល់ដល់ជីវិភាពប្រចាំថ្ងៃ របស់បងប្អូនកម្មករ កម្មការនី នៃ រោងចក្រផលិតប្រដាប់ប្រដាក្មេងលេង នេះតែម្ដង "SUPER WIN"។
សូមបញ្ជាក់ថា ៖ រោងចក្រផលិតតុក្កតាក្មេងលេង "SUPER WIN"នេះ មានទីតាំងស្ថិតនៅ ភូមិស្រែញ័រ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សូមបញ្ជាក់ផងដែរថា ៖ សហជីពចំនួន០២ ដែលធ្វើឱ្យបងប្អូនកម្មករ កម្មការនី នៃរោងចក្រ "SUPER WIN" ប៊ុិសដាច់ឆ្នាំងបាយនិងចង់ដាច់ក្រពះទៀតនេះ គឺមាន ៖ ទី០១ ៖ សហជីពអភិវឌ្ឍន៍កម្មករ ដែលមាន ឈ្មោះ អែម ណារ៉ុង ជាប្រធាន ។ និងទី០២ ៖ សហជីពវិរភាពកម្មករខ្មែរ ដែលមាន ឈ្មោះ ឈួន យរ៉ូ ជាប្រធាន។
សូមរលឹកថា ៖ កាលពីថ្ងៃទី២២ ត្រូវនឹងថ្ងៃអាទិត្យ ខែមិថុនា ឆ្នាំ២០២៥ ប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមសហជីពទាំង០២ ខាងលើនេះ ដែលមាន ឈ្មោះ ឈួន យរ៉ូ អតីតប្រធានក្រុមដេរ នៃរោងចក្រ "SUPER WIN" និងជាប្រធានសហជីពវីរភាពកម្មករខ្មែរ , ឈ្មោះ ហួយ សុធី អតីតប្រធានក្រុមដេរ(ដៃ) នៃរោងចក្រ "SUPER WIN" , ឈ្មោះ អែម ណារ៉ុង អតីតផ្នែកដេរ នៃរោងចក្រ "SUPER WIN" , និងឈ្មោះ គង់ ផល្លីន អតីតក្រុមដេរ នៃរោងចក្រ "SUPER WIN" ដែលសហជីពទាំង០២ខាងលេី និងអ្នកទាំង០៤នាក់ផងដែរ បានចេញផ្សាយតាមរយ:បណ្តាញសង្គម ដោយបាន ចោទប្រកាន់មកខាង រោងចក្រផលិតប្រដាប់ប្រដាក្មេង 'SUPER WIN" ដោយបានលាបពណ៌ថា ៖ រោងចក្រនេះមានការរេីសអេីងមិនអោយបង្កេីតសហជីព និងការបិទសិទ្ធិសេរីភាពផ្សេងៗ តាមតែការអះអាងរបស់ក្រុមខ្លួន។ តាមរយៈវីដេអូនៃការផ្សាយតាមបណ្ដាញសង្គមនេះទៀតដែរ គឺក្រុមសហជីពទាំង០២ បានវាយប្រហារមកខាងអាជ្ញាធរជាសមត្ថកិច្ចប៉ុស្តិ៍ពងទឹក នឹង លោក
ទូច សេងហ៊ អធិការរងនៃនគរបាលខណ្ឌដង្កោ ដែលលោកបានចុះទៅសម្របសម្រួល ដោយចោទសមត្ថកិច្ចលោកថា៖ បានយកកាំភ្លើងមកគំរាមក្រុមក្រុមសហជីពខ្លួន។
ពាក់ព័ន្ធករណីខាងលេីនេះដែរផងដែរ លោក សាត សុភ័ក្ត្រ តំណាងរោងចក្រផលិតប្រដាប់ប្រដាក្មេងលេង "SUPER WIN" បានបកស្រាយបព្ជាក់ថា ៖ រោងចក្រ "SUPER WIN" មិនមានការរេីសអេីង ឬបំបិទសិទ្ធិសេរីភាព ដូចការលើកឡើងរបស់ ក្រុមសហជីពទាំង០២ ខាងលើនោះទេ ហើយក្រុមពួកគាត់នោះ (សហជីពទាំង០២) តែងតែដេីរញុះញង់តាមបណ្តារោងចក្រដដៃទៀតផងដែរ (នេះជាការលើកលើងរបស់បងប្អូនជាកម្មករ និងលោក សាត សុភ័ក្ត្រ) ។ ទៀតសោតចំពោះខាងរោងចក្រ "SUPER WIN" លោកមិនមានការររីសអេីង ឬ បិទសិទ្ធិមិនអោយបេីកសហជីព ពីសំណាក់បងប្អូនកម្មករ កម្មការរិនីណាម្នាក់នោះទេ ផ្ទុយទៅវិញរោងចក្រ "SUPER WIN" គឺតែងតែយកចិត្តទុកដាក់ទៅលេីបងប្អូនដែលជាកម្មករ កម្មការរិនី ណាស់ ដោយខាងរោងចក្រ មានកន្លែងស្នាក់នៅជាបន្ទប់ៗ (មិនគិតថ្លៃឈ្នួលបន្ទប់ free) មានប្រាក់លើកទឹកចិត្ត និងជាពិសេសខាងរោងចក្រ "SUPER WIN" មានអាហារបំប៉ន (ប៉ូវ) សម្រាប់បងប្អូនជារៀងរាល់កន្លះខែទៅមួយខែម្តង។ និងជាពិសេសទៀតនោះ គឺអនាម័យនិង បរិស្ថានល្អ (ទឹកហូបស្អាត, ខ្យល់អាកាសចេញចូលបរិសុទ្ទ , ដោយឡែកផ្នែកសុខាភិបាលវិញ គឺមានការយកចិត្តទុកដាក់ខ្ពស់ មានពេទ្យសង្គ្រោះបឋម ចំពោះបងប្អូនកម្មករដែលមានអាការៈមិនស្រួលខ្លួន និងបព្ជូានទៅតាមមន្ទីរពេទ្យ តាមឯកជន និង មន្ទីរពេទ្យរដ្ឋផ្សេង គីរោងចក្រ "SUPER WIN" ជាអ្នកចំណាយទាំងស្រុង។
ជាទីបព្ចាប់ លោក សាត សុភ័ក្រ តំណាងរោងចក្រ ផលិតប្រដាក្មេងលេង SUPER WIN រួមទាំងបងប្អូនកម្មករ កម្មការរិនី ប្រមាណជិត ១.០០០ នាក់ សូមសំណូមពរដល់ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង នាយឧត្តមសេនីយ ស ថេត អគ្គស្នងការនគរបាលជាតិ
សូមឯកឧត្តម ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះក្រុមសហជីពទាំង០២ នេះគឺ៖ ទី០១ ៖ (សហជីពអភិវឌ្ឍន៍កម្មករ) ,ទី០២ ៖ (សហជីពវិរភាពកម្មករខ្មែរ) តាមវិធានការផ្លូវច្បាប់ ព្រោះសហជីពនេះ បង្កភាពវឹកវរ អស្ថិរភាព ក្នុងសង្គម ញុះញង់ បងប្អូនកម្មករ រោងចក្រ ដែលធ្វើឲ្យប៉ះពាល់អ្នកវិនិយោគបរទេសមានការភ័យខ្លាច ដោយសហជីពទាំង០២នេះ ក្លែងបន្លំឯកសារ លិខិតស្នាមផ្សេងៗ ដោយភូតភរ បោកប្រាស់បងប្អូនកម្មករថា៖ ទៅជប់លៀងផឹកសុីតែប៉ុណ្ណោះ! ប៉ុន្តែផ្ទុយទៅវិញ ពេលទៅកន្លែងផឹកស៊ី មានមេកេីតរបស់ពួកគេ បានថតបណ្ណកាតការងារ, ថតបណ្ណ ប.ស.ស , ថត ID លុះស្រាប់ខាងសហជីពទាំង០២ ខាងលើនោះ យកអោយខាងរដ្ឋបាលរោងចក្រ ចុះហត្ថលេខា ទេីបនាំគ្នាភ្ញាក់ផ្អើល ស្រឡាំងកាំងរៀងៗខ្លួន ហើយបានដកខ្លួនចេញពីសហជីពទាំង០២នោះ ភ្លាមៗតែម្តងហើយពួកគាត់ក៏សូមសំណូមពរ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ សូមឯកឧត្តម មេត្តាចាត់មន្ត្រីជំនាញមានវិធានការលើបុគ្គលទាំង០៤នាក់ នឹងសហព័ន្ធសហជីពដែលនៅពីក្រោយខ្នង ដែលមានចេតនាញុះញង់កម្មករកម្មការិនី ធ្វេីពហិការ បិទម៉ាសុីន មិនចូលធ្វេីការ បង្កអសន្តិសុខជាតិ វឹកវរអស្ថិរភាពក្នុងសង្គម និងស្រាវជ្រាវរកមេខ្លោងនៅពីក្រោយ ដោយក្តីអនុគ្រោះផងទាន! ។
ពាក់ព័ន្ធទៅនឹងការញុះញង់អោយបងប្អូន កម្មករ កម្មការរិនីរោងចក្រផលិតតុក្កតាក្មេងលេង SUPER WIN ធ្វើពហិការមិនចូលធ្វើការ ក៏ដូចជាក្រុមសហជីពនេះបានផ្សាយតាមបណ្តាញសង្គម អង្គភាពសារព័ត៌មាន CRT News យើងបានធ្វើការទំនាក់ទំនងសំភាសន៍ លោក អែម ណារ៉ុង ប្រធានសហជីពអភិវឌ្ឍន៍កម្មករ ដោយលោកបានបញ្ជាក់វិញថា ៖ គាត់កំពុងជាប់រវល់ធ្វើការ។ ដោយឡែក លោក ឈួន យរ៉ូ ប្រធានសហជីព លោកតបវិញថា៖ កំពុងជាប់ជិះម៉ូតូតាមផ្លូវ ។ តែមួយសន្ទុះធំ លោក ឈួន យរ៉ូ ក៏បានខលមកវិញ ដោយលោកបានប្រាប់ថា ៖រោងចក្របព្ជាប់រូបលោកហេីយ ដោយរូបលោក ឈួន យរ៉ូ ពិតជាជាទទួលស្គាល់ថា លោកជាអ្នកថតរូបសមត្ថកិច្ចពិតមែន និយាយរួចក៏បន្តហុយទូរសព្ទអោយ លោក ហួយ សុទ្ធី និយាយបន្ត ដោយរូប លោក ហួយ សុទ្ធី បានបព្ជាក់ថា គាត់គ្មានឈ្មោះ នៅក្នុងបព្ជីា សហជីព (ទាំង០២) នោះមែន តែលោកជាអ្នកជួយផ្តល់យោបល់និងគំនិត ។
សារព័ត៌មាន CRT News យើងផ្សាយក្នុងន័យជូនដំណឹងដល់បណ្តាថ្នាក់ដឹកនាំខាងលើបានជ្រោតជ្រាបតែប៉ុណ្ណោះ! គ្មានចេតនាញុះញង់ឲ្យបុគ្គលណាម្នាក់ឡើយ និងរងចាំការបំភ្លឺបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធនូវរៀងរាល់ម៉ោង តាមច្បាប់ស្តីពីរបបសារព័ត៌មាន៕ សូមអរគុណ