Update៖ អាជ្ញាធរចុះហាមឃាត់សំណង់សង់ចូលទន្លេរបស់ជនជាតិវៀតណាមហើយ! នៅស្រុកពញាឮ ខណៈសំណង់បានសម្រេចប្រហែល៨០%ទៅហេីយ, តេីអាថ៌កំបាំងអ្វីខ្លះដែលលោកស្រីហេងម្លប់ ថាមេភូមិមិនបានរាយការណ៍មកខាងសាលាឃុំកំពង់លួង?

CRT News

(វគ្គ២) ចេញផ្សាយថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥


ខេត្តកណ្តាល(ស្រុកពញាឮ) ៖ ដូចដែលបងប្អូនប្រិយមិត្តបានជ្រាបហើយ កាលពីសប្តាហ៍មុនដែលបណ្ដាញសារព័ត៌មានយើងបានផ្សព្វផ្សាយ អំពីករណីសំណង់ផ្ទះរបស់ជនជាតិវៀតណាម ដែលបានសង់រំលោភចូលដីនៃផ្ទៃទន្លេសាប នោះ ! ខណៈពេលនេះសំណង់ផ្ទះថ្មនេះ ត្រូវបានក្រុមជាងវៀតណាមសម្រុកធ្វើរហូតបានប្រហែល៨០% រួចរាល់ហើយ (ដូចក្នុងរូបភាព) គឺអាចរស់នៅបានហេីយ។ 


សូមបញ្ជាក់ថា៖ ទីតាំងខាងលើនេះស្ថិតនៅក្នុង ភូមិពាមលង្វែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។


ដូចដែលអង្គភាពសារព័ត៌មានយើងបានធ្វើការទំនាក់ទំនងកិច្ចសម្ភាសន៍ជាមួយ លោកស្រី ហេង ម្លប់ មេឃុំកំពង់លួង ថា៖ លោកស្រីមិនដឹងព្រោះមេភូមិមិនរាយការណ៍មកសាលាឃុំ( មេភូមិនេះយ៉ាប់ណាស់) ហើយក៏​មិនបានពាក់ព័ន្ធអ្វីមួយជាមួយម្ចាស់ទីតាំងនេះដែរ។


ដោយឡែកលោកស្រីមេឃុំកំពង់លួង ថ្លែងបន្តទៀតថា៖ មិនបានដឹង! គឺផ្ទុយសាលាឃុំកំពង់លួង ចេញកាលបរិច្ឆេទថ្ងៃទី០២ មិថុនា នេះ នឹងយោងតាមលិខិត តំណាងដោយម្ចាស់ផ្ទះ (ជនជាតិវៀតណាម) ផ្តិតមេដៃតែខ្លួនឯង ដែលមិនអាចយកជាការបាន គីគ្មានហត្ថលេខាឬត្រាមេភូមិ(ពាមលង្វែក) ឬខាងរដ្ឋបាលសាលាឃុំកំពង់លួង (ដែលយើងទទួលបានពីលោកស្រី ហេង ម្លប់) គឺភាពខុសប្រក្រតីពីលោកស្រីមេឃុំកំពង់លួង ថ្លែងប្រាប់សារព័ត៌មានយើង)។


បងប្អូនប្រជាពលរដ្ឋក៏ដូចជាមហាជនទូទៅ លើកជាសំណួរសួរថា៖ តេីខាងរដ្ឋបាលសាលាស្រុកពញាឮ ឬរដ្ឋបាលសាលាខេត្តកណ្តាល មានវិធានការបែបណា ចំពោះសំណង់ផ្ទះជនជាតិវៀតណាម ដែលសង់រំលោភចូលទន្លេនេះ? តេីអាចវាយចោលឬយ៉ាងណាកុំអោយវប្បធម៌អាក្រក់នេះ(សង់ចូលទន្លេ)យកតម្រាប់តាមគ្នា ?


អង្គភាពសារព័ត៌មានយើងខ្ញុំនឹងផ្សាយជូនបន្តនៅពេល ក្រោយជាបន្តទៀត នៅពេលករណីប្រែប្រួល ពីការវិវត្តរួចរាល់ជាស្ថាបពរ នៃ​សំណង់​ថ្ម​រឹងមាំ​ផ្ទះ​ជន​ជាតិ​វៀតណាម​ខាងលើនេះ និងរូបភាពថ្មីៗដែលភ្នាក់ងារផ្តល់អោយជាបន្តទៀត៕









#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top