សម្តេចតេជោ ហ៊ុន សែន៖ សូមឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែល ថាក់ស៊ីន លើកឡើង និងត្រៀមទម្លាយរឿង ថាក់ស៊ីន ប្រមាថព្រះមហាក្សត្រថៃ

CRT News


រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ស្នើសូមឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែល ថាក់ស៊ីន លើកឡើង និងត្រៀមយកពេលវេលាជាង៣ម៉ោង ទម្លាយរឿង ថាក់ស៊ីន ប្រមាថព្រះមហាក្សត្រថៃ។


ខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ួន សែន បង្ហាញនៅលើបណ្ដាញសង្គមរបស់សម្តេច៖


សូមឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែល ថាក់ស៊ីន លើកឡើង !


ដូចការលើកឡើងរបស់ខ្ញុំកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារអញ្ជឹងមែន មេឧក្រិដ្ឋជនឆបោកអនឡាញនៅពាសពេញប្រទេសថៃ ហើយទីក្រុងបាងកក ជាសំបុកនៃពួកឧក្រិដ្ឋជនឆបោកខុសច្បាប់និងលាងលុយកខ្វក់ទាំងនោះ ហើយក្រុមនេះរីករាលហៀរចេញពីថៃចូលកម្ពុជា នៅពេលនេះលោក ថាក់ស៊ីន បានសារភាពតាមកិច្ចសម្ភាសន៍លើទូរទស្សន៍ថៃ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ដោយបាននិយាយថា៖ ឧក្រិដ្ឋជនធំៗឆបោកតាមអនឡាញកំពុងស្នាក់នៅអាផាតមិនថ្លៃៗរាប់ពាន់លានបាត នៅទីក្រុងបាងកក ហើយធ្វើដំណើរដោយសេរី ចេញចូលប្រទេសក្បែរខាង។


ជាក់ស្ដែងកាលពីថ្ងៃទី០៩ ខែកក្កដា ២០២៥ ប៉ូលិសអន្តោប្រវេសន៍ថៃ បានចាប់ខ្លួនមេធំល្បែងអនឡាញ និងលាងលុយដែលមានតម្លៃ ១១.៥២ពាន់លានបាត នៅឯព្រលានយន្តហោះអន្តរជាតិ ដនមឿង ស្របពេលរបាយការណ៍របស់ ការិយាល័យប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់ អង្គការសហប្រជាជាតិ ហៅកាត់ថា UNODC បានបញ្ចេញថា៖ ការផលិត និងជួញដូរគ្រឿងញៀន នៅក្នុងតំបន់ត្រីកោណជាប់ព្រំដែន រវាងប្រទេសមីយ៉ាន់ម៉ា ឡាវ និងថៃ បានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈប្រទេសថៃគឺជាច្រកផ្លូវឆ្លងកាត់ និងជាទីកន្លែងមួយដ៏សំខាន់ សម្រាប់ចែកចាយគ្រឿងញៀនមួយផ្នែកធំលើសលុបចេញ ពីតំបន់ត្រីកោណមាស។


ដូច្នេះខ្ញុំសូមឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែលជាការលើកឡើងរបស់ថាក់ស៊ីន ហើយក៏សូមប្រាប់ទៅអ្នកនយោបាយថៃ កុំចេះតែដើរចោទកម្ពុជាតែផ្តេសផ្តាស មិនមើលប្រទេសខ្លួនដែលជាទីកន្លែងសំបុកដ៏សុខសាន្តរបស់ក្រុមឧក្រិដ្ឋជនឆបោក ក្រុមគ្រឿងញៀន និងក្រុមលាងលុយកខ្វក់។


កន្លងមកនាយករដ្ឋមន្ត្រីថៃ ដែលកំពុងត្រូវបានព្យួរតំណែងបាននិយាយថា៖ ការបិទព្រំដែនជាមួយកម្ពុជាដើម្បីប្រយុទ្ធជាមួយល្បែងអនឡាញគឺជារឿងអសីលធម៍នយោបាយដ៏ធ្ងន់ធ្ងរក្នុងទំនាក់ទំនងជាមួយប្រទេសជិតខាងដែលរឿងនេះ វាតម្រូវឲ្យមានកិច្ច

សហប្រត្តិបតិការរវាងបណ្តារដ្ឋក្នុងតំបន់ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។


ខ្ញុំក៏បានអានព័ត៌មាននៅប៉ុន្មានថ្ងៃមុនដែល ថាក់ សុីន និយាយថា៖ នឹងមិនមានសង្រ្គាមរវាងកងទ័ព នៃប្រទេសទាំងពីរទេ តែនេះគឺជាការប្រកួតមុជទឹក! អ្នកណាមុជបានយូរជាងគឺអ្នកនោះឈ្នះ។


តាមការយល់របស់ខ្ញុំ ថាក់សុីន ចង់និយាយដល់ការបិទ ព្រំដែនតើអ្នកណាទ្រាំបានយូរជាង។ បើដូចនេះមេក្លោងនៅពីក្រោយការបិទព្រំដែនគឺ លោក ថាក់ សុីន នេះឯង។ កម្ពុជាកំដរលែងល្បែងនេះមិនថា ពេលណាត្រូវចប់ ប៉ុន្តែខ្លាចតែអ្នកបបួលលែងល្បែងនេះដួលរលំមុនពេលល្បែងលែងចប់។


ប្រហែលជាពេលណាមួយខ្ញុំត្រូវចំណាយពេលប្រហែលជាង៣ម៉ោងដើម្បីខ្ញុំនិយាយពីរឿង ថាក់ សុីន ដែលខ្ញុំបានជួយពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៥ ដែលថ្ងៃចុងក្រោយគឺល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ថាក់ សុីន បានផ្តាំតាម ឃ្លាំង ហួត មកថា៖ ត្រូវដកលោកអនុជីន ប្រធានគណបក្សភូមិចៃថៃ និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញ ដើម្បីបក្សភឿថៃគ្រប់គ្រងក្រសួងមហាផ្ទៃ ដែលពេលនោះខ្ញុំផ្តាំទៅវិញថា៖(ដកគេប្រយត្ឋ័គេដកខ្លួនវិញ)។


សម្រាប់ខ្ញុំមិនចម្លែកទេក្នុងការដែល ថាក់ សុីន ក្បត់ខ្ញុំ ព្រោះសូម្បីតែជាតិសាសន៍គេក៏គេហ៊ានក្បត់ ចុះទម្រាំខ្ញុំជាតិសាសន៍ផ្សេង ថាក់ សុីន អាចក្បត់ខ្ញុំបានយ៉ាងស្រួលតែ ថាក់ សុីន កុំភ្លេចថា៖ អ្វីដែលអ្នកប្រាប់ខ្ញុំ សុំយោបល់ខ្ញុំ មានច្រើនណាស់ រាប់ទាំងដករដ្ឋមន្ត្រីការពារជាតិ២៤ម៉ោង និងការប្រមាថព្រះមហាក្សត្រថៃ ទាំងព្រះមហាក្សត្រមុន ទាំងព្រះមហាក្សត្របច្ចុប្បន្នផង។


បងប្អូនបញ្ញាវន្តថៃមួយចំនួនលើកឡើងថា៖ លោក ហ៊ុន សែន ក្តាប់បានសភាពការថៃបានច្បាស់ល្អ។ បើមិនឲ្យច្បាស់យ៉ាងម៉េចបើ ថាក់ សុីន ផ្តល់ព័ត៌មាន ឬពិគ្រោះយោបល់ស្ទើររាល់ថ្ងៃឬរាល់សប្តាហ៍ ឬរាល់ខែតាមការងារច្រើនឬតិច តែមិនមែនការងារកម្ពុជាទេ គឺការងារនៅប្រទេសថៃ៕


I urge world and ASEAN leaders to acknowledge Thaksin's claims


As I stated on June 27, 2025, in Preah Vihear Province, it is undeniable that online fraud kingpins are widespread across Thailand, with Bangkok being a stronghold for cybercriminals and large-scale money laundering operations. This criminal network has increasingly spread from Thailand into Cambodia.


Recently, on July 9, 2025,

Thaksin publicly admitted during a televised interview in Thailand that major online scam operators are residing freely in luxurious apartments worth billions of baht in Bangkok and are traveling freely to and from neighboring countries.


On July 9, 2025, Thai immigration police arrested a major figure involved in online gambling and money laundering valued at 11.52 billion baht at Don Mueang International Airport. At the same time, a report from the United Nations Office on Drugs and Crime (UNODC) indicated that drug production and trafficking in the Golden Triangle region, bordering Myanmar, Laos, and Thailand, has surged significantly. Thailand has become a major transit route and a key distribution hub for large quantities of narcotics flowing out of this region.


Therefore, I call upon world leaders as well as ASEAN leaders to recognize Thaksin's revelations. Furthermore, I urge Thai politicians to stop blaming Cambodia without evidence, while turning a blind eye to their own country, which has become a haven for scam syndicates, drug traffickers, and money laundering networks.


Previously, the Thai Prime Minister, currently suspended from office, stated that closing the border with Cambodia to combat online gambling would constitute a serious Political immorality in relations with a neighboring country. Such an issue demands regional cooperation among governments to jointly tackle all forms of transnational crime.


I also came across news just a few days ago where Thaksin declared there would be no war between the militaries of the two countries, but that “this is a diving contest—whoever can stay underwater longer will win.”


In my interpretation, Thaksin was referring to the endurance needed in sustaining the border closure, suggesting that the party who can withstand it longer would emerge victorious. If that’s the case, then the mastermind behind the closure is none other than Thaksin himself. Cambodia is committed to playing this game regardless of how long it takes. The real concern is whether those urging this game will collapse before the game itself ends.


At some point, I may need over three hours to fully speak about Thaksin—whom I helped from 2006 to 2025. On the evening of June 15, 2025, Thaksin conveyed through Khlang Huot that Anutin, the leader of the Bhumjaithai Party and Deputy Prime Minister and Interior Minister, must be removed so that the Pheu Thai Party could take control of the Ministry of Interior. I responded then, "Remove him, and be ready to be removed."


Personally, I am not surprised by Thaksin’s betrayal. He betrayed even his own nation, so it comes as no shock that he would betray someone of a different nationality like me. But Thaksin should not forget the many things he confided in me, seeking my advice, such as removing a defense minister within 24 hours and his insults toward the Thai monarchy, both the former and the current sovereigns.


Some Thai intellectuals have remarked that I have gained a clear grasp of the Thai political landscape. And how could I not, when Thaksin has been providing me with updates and soliciting my input nearly every day, every week, or every month, depending on his workload? And none of this has to do with Cambodian affairs, but rather his politics in Thailand.






#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top