រាជធានីភ្នំពេញ៖ ទីតាំងល្បែងស៊ីសងឡូតូនិងមាន់ជល់តាមប្រព័ន្ធអនឡាញខុសច្បាប់មួយកន្លែងកំពុងតែដំណេីរការលេងយ៉ាងរលូន ដោយគ្មានអាជ្ញាធរមេីលឃេីញឡេីយ ដែលបង្កអោយរីកដុះដាលដូចផ្សិត ស្ថិតនៅក្នុងភូមិត្រពាំងល្វា សង្កាត់ចោមចៅទី ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ដែលទីតាំងខាងលើនេះពោរពេញទៅដោយអ្នកញៀនល្បែងទាំងប្រុសទាំងស្រីចូលលេងយ៉ាងអធិបតេយ្យ យ៉ាងត្រជាក់ចិត្ត សង្ស័យទីតាំងខាងលើនេះប្រហែលមានខ្នងបង្អែកធំហើយមើលទៅ? បានជាមិនរំខានដល់អាជ្ញាធរ ខណ្ឌពោធិ៍សែនជ័យសោះ?
បងប្អូនប្រជាពលរដ្ឋសំណូមពរ លោក ម៉ន វុទ្ធីអធិការខណ្ឌពោធិ៍សែនជ័យនិង លោក សក់ ច័ន្ទកញ្ញារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យមេត្តាជួយអន្តរាគមន៍ជុំវិញករណីល្បែងស៊ីសងខាងលើនេះផងទាន! គឺស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដែលថ្នាក់ដឹកនាំ ពិសេសក្រសួងមហាផ្ទៃ លោកបានដាក់អោយមន្ត្រីមូលដ្ឋានអនុវត្ត៕