សម្តេចបវរធិបតី សង្ឃឹមថា៖ លោកតា ស៊ុច នឹងជួយប្រជាជនកម្ពុជា លើវិថីនៃការអប់រំតាមមាគ៌ាព្រះពុទ្ធសាសនា

CRT News


រាជធានីភ្នំពេញ ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសង្ឃឹមថា៖ លោកតា ស៊ុច នឹងជួយដល់ប្រជាជនកម្ពុជាលើវិថីនៃការអប់រំតាមព្រះធម៌នៃមាគ៌ាព្រះពុទ្ធសាសនា ។ ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញទទួលស្វាគមន៍ព្រះតេជគុណ លោកតា ស៊ុច នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលបាននិមន្តមកដល់កម្ពុជា ។


សម្ដេចមហាបវរធិបតី បានគូសបញ្ជាក់ថា៖ «ខ្ញុំព្រះករុណាជួបជាមួយលោកតា ស៊ុច ដែលបាននិមន្តមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងសូមស្វាគមន៍យ៉ាងកក់ក្តៅ ហើយសង្ឃឹមព្រះអង្គនឹងជួយដល់ប្រជាជនកម្ពុជា លើវិថីនៃការអប់រំតាមព្រះធម៌នៃមាគ៌ាព្រះពុទ្ធសាសនារបស់យើង» ។


សូមជម្រាបថា៖ នាថ្ងៃទី០២ ខែកក្កដានេះ ព្រះតេជគុណលោកតា ស៊ុច បាននិមន្ត មកដល់ប្រទេសកម្ពជា ។ ព្រះតេជគុណតា ស៊ុច ជាព្រះសង្ឃមួយអង្គមានស្រុកកំណើតនៅខេត្តបូរីរាំ ព្រះរាជាណាចក្រថៃ បានសម្រេចព្រះទ័យចូលមកកម្ពុជា តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមិននិមន្តទៅប្រទេសថៃវិញជាដាច់ខាត ។


ការនិមន្តមកប្រទេសកម្ពុជាពីសំណាក់លោកតា ស៊ុច គឺក្រោយពីមានការស្វាគមន៍យ៉ាងកក់ក្តៅពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពជា៕





#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top