ប្រធានបទកាន់តែក្តៅគគុក! រវាងក្រុមអ្នកចិញ្ចឹមត្រីលក់ក្នុងស្រុក និងក្រុមហ៊ុនអ្នកនាំត្រីរស់ពីប្រទេសជិតខាងចូលមកចែកចាយបន្តលក់ក្នុងប្រទេសកម្ពុជា

CRT News


រាជធានីភ្នំពេញ៖ ប្រិយមិត្តលោក លោកស្រីអ្នកនាងកញ្ញាជាទីមេត្រី មួយរយៈកាលនេះមានការលេចឮ និងចែកចាយតាមបណ្ដោញសង្គម ដែលប្រទាញប្រទង់គ្នា រវាងអ្នកចិញ្ចឹមត្រីលក់នៅក្នុងស្រុក និងក្រុមឈ្មួញដែលនាំត្រីចូលចែកចាយបន្តលក់មកប្រទេសកម្ពុជា ដែលបញ្ហានេះកំពុងតែជាប្រធានបទដ៏ស្មុគស្មាញសម្រាប់ក្រសួងកសិកម្មរុក្ខាបប្រមាញ់ និងនេសាទ។


កន្លងមកក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចេញច្បាប់សារាចរណ៍មកថា៖ ក្រសួងបានកំណត់នូវគោលការណ៍មួយចំនួនដើម្បីឲ្យឈ្មួញនាំចូលមកដើម្បីបំពេញតម្រូវការក្នុងប្រទេសកម្ពុជា

តាមអ្វីដែលច្បាប់បានកំណត់ជូន និងជាការចូលរួមធ្វើការចិញ្ចឹមត្រី ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋដែលជាអ្នកចិញ្ចឹមត្រីក្នុងការបំពេញតម្រូវការលើទីផ្សារក្នុងស្រុកផងដែរ។


ដោយឡែកមួយរយៈពេលកន្លងមកនេះ មានការចេញផ្សាយនៅតាមបណ្ញាញសារព័ត៌មានជាច្រើន

អង្គភាព ដែលបង្ហាញអំពីការស្នើសុំឲ្យមានការនាំចូលត្រីតាមអ្វីដែលជាការសំណូមពរចង់បានរបស់ក្រុមឈ្មួញទាំងអស់នោះ ដែលបានលើកឡើងក្នុងការបំពេញនូវកង្វះខាតនឹងតម្រូវការទីផ្សារក្នុងប្រទេសជាដើម។


ប៉ុន្តៃទោះយ៉ាងណា! ការស្នើសុំរបស់ក្រុមឈ្មួញដែលនាំត្រីចូលពីក្រៅប្រទេសនោះ នៅមិនទាន់ចេញជាលទ្ធផលឬ ការឆ្លើយតបផ្លូវការណាមួយពីខាង ក្រសួងកសិកម្មរុក្ខប្រម៉ាញ់ និងនេសាទនៅឡើយនោះទេ គឺត្រូវការរង់ចាំមើលថា៖ តើក្រសួងមានការពិភាក្សាចំពោះអ្វីខ្លះ និងភាពចាំបាច់អ្វីខ្លះ (ត្រីរស់)

ដែលក្រុមឈ្មួញចង់នាំត្រីចូលពីបណ្ដាប្រទេសជិតខាងមួយចំនួនចូលមកកម្ពុជា?


បើយោងទៅតាមការបង្ហោះលើបណ្ដាញសង្គម របស់សមាគមវារីវប្បករកម្ពុជា ដោយសរសេរបានរៀបរាប់ថា ៖


សមាគមវារីវប្បករនៅកម្ពុជា សូមដកស្រង់មតិចំបងៗរបស់បងប្អូនវារីវប្បករខ្មែរយើងនៅទូទាំងប្រទេស លើបញ្ហាវារីវប្បកម្មជូនជ្រាប ៖

 

* ត្រី និងវារីសត្វ ដែលវារីវប្បករក្នុងប្រទេសផលិតបានគ្រប់គ្រាន់ផ្គត់ផ្គង់ទីផ្សារហើយ មិនត្រូវនាំចូលពីប្រទេសជិតខាងបន្ថែមទៀតទេ។


* សូមអ្នកប្រមូលទិញ និងអ្នកនាំចូល ដែលបានប្រកាស ឬសន្យាទិញត្រីពីវារីវប្បករក្នុងប្រទេស សូមទិញក្នុងតម្លៃសមរម្យដែលមិនទាបជាងថ្លៃដើមផលិត ហើយសូមឱ្យទិញពិតប្រាកដ កុំមកបន្ថោកតម្លៃ ដើម្បីយកលេសនាំចូលត្រី។ 


* វារីវប្បករខ្មែរមិនបានជំទាស់នឹងការនាំចូលផលវារីវប្បកម្មពីប្រទេសជិតខាងទេ តែវារីវប្បករសូមឱ្យនាំចូលផលវារីវប្បកម្មប្រកបដោយតម្លាភាព គុណភាព មានប្រភពច្បាស់លាស់ និងមានស្តង់ដារចំណីអាហារសុវត្ថិភាព។ ទំហំនៃការនាំចូលត្រូវអនុលោមទៅតាមលិខិតអនុញ្ញាត ចៀសវាងការបន្លំលើបរិមាណនិងយថាប្រភេទត្រី ខុសពីលិខិតអនុញ្ញាត។


* ការនាំចូលត្រូវត្រូវអនុលោមតាមនិតិវិធីពន្ធដារ និងបង់ពន្ធឲ្យបានត្រឹមត្រូវគ្រប់ចំនួន ដើម្បីធានាឱ្យមានការប្រកួតប្រជែងដោយស្មើភាពនៅលើទីផ្សារ។


* ត្រូវតែមានកូតានាំចូលត្រីឱ្យច្បាស់លាស់ ចៀសវាងនាំចូលច្រើនលើសលុប ក្នុងគោលបំណងទុច្ចរិត ទម្លាក់តម្លៃផលវារីវប្បកម្មក្នុងប្រទេស ផ្តួលវារីវប្បករក្នុងប្រទេស។


* ការធ្វើអាជីវកម្មនាំចូលផលវារីវប្បកម្មមិនស្មោះត្រង់ ការបន្លំគុណភាព បន្លំបរិមាណ និងប្រភេទវារីសត្វ នាំឱ្យប៉ះពាល់ដល់ផលវារីវប្បកម្មក្នុងស្រុក និងសុខភាពប្រជាពលរដ្ឋទូទៅខ្លាំងណាស់។


* វារីវប្បករសូមគាំទ្រអនុសាសន៍របស់សម្តេធិបតី ហ៊ុន ម៉ាណែត ក្នុងការជំរុញផលិតផលក្នុងប្រទេស និងចូលរួមគាំទ្រផលិតផលក្នុងប្រទេស។ 

នៅមានបន្តទៀត….. !!! 


សូមមេត្តាថ្នាក់ដឹកនាំ អ្នកសារព័ត៌មាន មហាជនទូទៅ និងគ្រប់ភាគីពាក់ពន្ធ័ជ្រាប !!!


បាទលោក លោកស្រីអ្នកនាងកញ្ញា ប្រិយមិត្តពុកម៉ែមីងបងប្អូនជនរួមជាតិទាំងអស់ជាទីមេត្រី ក្នុងទិដ្ឋភាពទាំងអស់នេះហាក់ដូចជាបង្ហាញអំពីការនាំចូលត្រីមកកម្ពុជា និងការចិញ្ចឹមត្រីក្នុងស្រុក និងស្ថាប័ននៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ កំពុងតែជួបបញ្ហាដែលនឹងត្រូវដោះស្រាយជាចាំបាច់ជាមួយគ្នាផងដែរ គឺធ្វើអញ្ចឹងណាដើម្បីរក្សាឲ្យបាននៅតុល្យភាពក្នុងសង្គម ហើយជាពិសេសអ្វីដែលយើងជាពលរដ្ឋខ្មែរយើងសូមឱ្យមានការលើកកម្ពស់ការផលិតគ្រប់ទំរង់នៃផលិតផលឲ្យបានច្រើនក្នុងការនាំចេញទៅក្រៅប្រទេសដូចអ្វីដែលគេនាំចូលមកកម្ពុជាឲ្យបានដូចគ្នាផងដែរ នេះហើយគឺជាការចង់បានដែលឈានទៅដល់មានលំហូរចរន្តសេដ្ឋកិច្ចដែលអាចនាំឱ្យប្រទេសជាតិមានការរីកចម្រើនដោយមិនពឹងផ្អែកទៅលើសេដ្ឋកិច្ចបរទេសទាំងស្រុង។


ជាចុងក្រោយមតិមួយចំនួនក៏បានលើកឡើងបន្ថែមទៀតថា៖ តើត្រូវតែបន្ថែមល្បឿនចិញ្ចឹមត្រីក្នុងស្រុកឲ្យបានច្រើនដែរឬទេ? គឺជួយលើកស្ទួយដល់ប្រជាកសិកររបស់ខ្មែរផង និងការពាររាល់ត្រីសាច់ទាំងឡាយណាដែលមានបញ្ហាដល់សុខភាពបងប្អូនប្រជាពលរដ្ឋជាចម្បង។


ចុះមូលហេតុអ្វីបានជាការនាំចូលត្រីដើម្បីបំពេញតម្រូវការបន្ថែម បែរជាក្រុមឈ្មួញមួយចំនួនបានលើកឡើងថាមិនមានតម្លាភាពទៅវិញ?


តើមានអ្វីដែលជាអាថ៌កំបាំង ក៏ដូចជាវាំងននខ្មៅ ឬអាចនិយាយថាកន្ទេលធំបន្លំដេក នៅពីក្រោយខ្នងដែរឬទេ?


ដោយឡែកចំពោះស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ នឹងមានចំណាត់ការក៏ដូចជាដោះស្រាយយ៉ាងណាចំពោះភាគីទាំងអស់ដើម្បីជៀសវាងកុំឲ្យមានមតិសាធារណៈមានការរិះគន់ផងដែរ? ដោយធ្វើយ៉ាងណាឲ្យស្របតាមគោលការណ៍ក៏ដូចជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដែលខិតខំដើម្បីបង្កើននូវជីវភាពរបស់ប្រជាពលរដ្ឋទូទៅនៅប្រទេសកម្ពុជាឱ្យមានជីវភាពរីកចម្រើនមួយកំរិតទៅមួយកំរិតទៀត៕











#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top