Update៖ សាលក្រមនឹងប្រកាសទោសនៅថ្ងៃទី១៥ ខែកក្កដានេះ រវាងលោកឧកញ៉ា គង់ ចាន់ដេត ហៅ (ដង្ខៅមាន់ជល់) និងក្រុមអ្នកកាសែត(ស្លាប់ម្នាក់)និងរបួសធ្ងន់ស្រាលសរុប០៩នាក់ ក្រោមការយកចិត្តទុកដាក់ពីបណ្តាប្រមុខថ្នាក់ដឹកនាំ, ខណៈជនបង្កជាអ្នកមានឥទ្ធិពលនិងមានខ្សែធំគ្រាក់ៗ

CRT News


ចេញផ្សាយនៅ (វគ្គទី០៤) ថ្ងៃសុក្រទី០៤ ខែកក្កដា ឆ្នាំ២០២៥នេះ


ខេត្តតាកែវ៖ ពេលវេលាដែលមហាជនទាំងក្នុងនិងក្រៅប្រទេស រួមទាំងអ្នកតាមដានតាមបណ្តាញសង្គម នានា ជាពិសេសវិញ្ញាណក្ខន្ត លោក មឿង យុទ្ធនា (ស្លាប់) រួមទាំងក្រុមគ្រួសារអ្នកសារព័ត៌មានសរុបទាំង០៩នាក់ កំពុងតែទន្ទឹងរងចាំយ៉ាងអន្ទះសារនូវភាពយុត្តិធម៌ បានមកដល់ហើយ! គឺនៅថ្ងៃទី១៥( ថ្ងៃអង្គារ) វេលាម៉ោង ០៩និង០០ នាទីព្រឹក ខែកក្កដា ឆ្នាំ២០២៥នេះ តុលាការសាលាដំបូងខេត្តតាកែវ នឹងធ្វើការប្រកាសសាលក្រម លើសំណុំរឿង ដ៏រុាំរៃដែលអូសបន្លាយអស់រយ:ពេលវេលាជាង ០៣ឆ្នាំប្លាយ កន្លងមកហើយ ។


សូមរម្លឹកផងដែរថា ៖ កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ក្រុមអ្នកសារព័ត៌មានសរុបចំនួន០៩នាក់ និងចម្រុះជាច្រើនអង្គភាព បានចុះទៅផ្តិតរូបភាពនិងផ្សាយផ្ទាល់ករណី ៖ «សង្វៀនជល់មាន់ដ៏ធំនិងដុះស្លែរបស់លោកឧកញ៉ា ហៅដង្ខៅជល់មាន់ ឈ្មោះ គង់ ចាន់ដេត ដែលស្ថិតនៅចំនុចទីតាំង ភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។


លុះខណ:ពេលនោះ! ស្រាប់តែត្រូវបាន លោកឧកញ្ញ៉ា គង់ ចាន់ដេត បានបព្ចាឲ្យបក្សពួករបស់ខ្លួនប្រេីអំពេីហឹង្សាយ៉ាងឃោឃៅព្រៃផ្សៃសាហាវយ៉ងឃ្នង ដោយបានដេញវាយក្រុមបងប្អូនអ្នកសារព័ត៌មាន (ក្នុងរូបភាពនិងវីដេអូរ ដែលទូរស័ព្ទមួយចំនួនក្រុមលោកឧកញ្ញ៉ាវៃកម្ទេចចោល) ដោយទាត់ធាក់ដូចរឿងចិនហុងកុង ខ្លះវាយដំដោយដំបង,ឈើប្រនង់ ព្រមទាំងឧកករណ៍ផ្សេងៗទៀត គឺវាយទាត់ធាក់ដូចសត្វធាតុសាហាវព្រៃផ្សៃយង់ឃ្នង ជាទីបំផុត!!! រីឯអ្នកកាងល្បែងមួយចំនួនទៀត បានបេីកឡានដេញបំបុក ខ្លះទៀតយកដំបងដេញវាយបណ្តាលអោយអ្នកកាសែតខ្លះរងរបួសធ្ងន់ (ក្អួតឈាម) រហូតគ្រាំគ្រឿងក្នុងដល់បច្ចុប្បន្ន (លោក សុិន ឡូត) និងអ្នកខ្លះទៀតរងរបួសយ៉ាងដំណំផងដែរ ដោយឡែកជាអកុសលមានម្នាក់ ឈ្មោះ មឿង យុទ្ធនា អាយុ៥៤ឆ្នាំ បានស្លាប់បាត់បង់អាយុជីវិតក្រោយពេលបានត្រឡប់មកផ្ទះវិញបានត្រឹមតែមួយយប់តែប៉ុណ្ណោះ ក្រោមសម្រែកនៃការឈឺចាប់យ៉ាងក្រៃលែងនិងអាឡោះអាល័យជាទីបំផុតពីសំណាក់ក្រុមគ្រួសារនៃសព លោក មឿង យុទ្ធនា។


ដោយឡែកក្រុមអ្នកសារព័ត៌មានដែលជាជនរងគ្រោះដែលបានស្លាប់បាត់បង់អាយុជីវិត រួមទាំងអ្នករងរបួសធ្ងន់និងស្រាលទាំង០៩នាក់ដោយស្នាដៃឧកញ្ញ៉ា ហៅដង្ខៅមាន់ជល់ គង់ ចាន់ដេត រួមទាំងបក្សពួកមានឈ្មោះ ដូចខាងក្រោមនេះ ៖


ទី១៖ លោក សុិន ឡូត ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ ចាងហ្វាងគេហទំព័រ កម្ពុជាតេជោសន្តិភាព (របួសធ្ងន់ ក្អួតធ្លាក់ឈាម) គ្រឿងក្នុងដល់បច្ចុប្បន្ន។


ទី២៖ លោក គង់ តូច ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ អ្នកយកព័ត៌មានគេហទំព័រ TPN ធីវីអនឡាញ។


ទី៣៖ លោក សោម រ៉ន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរអ្នកយកព័ត៌មាន គេហទំព័រស្ទឹងត្រង់ ។


ទី៤៖ លោក នេត មករា ភេទប្រុស

អាយុ៣៧ឆ្នាំ មុខរបរ អ្នកយកព័ត៌មានគេហទំព័រ តេជោសន្តិភាព។


ទី៥៖ លោក ថៃ ប៊ុនរិទ្ធ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរ ចាងហ្វាងគេហទំព័រ TCN ធីវីអនឡាញ។


ទី៦៖ លោក ជុំ ពិសិដ្ឋ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរអ្នកយកព័ត៌មានគេហទំព័រ TCN ធីវីអនឡាញ។


ទី៧៖ លោក នូវ ភន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ អ្នកយកព័ត៌មានគេហទំព័រ CCN ហតញ៉ូស ។


ទី៨៖ លោក នួន សារ៉ុម ភេទប្រុស

អាយុ៤៩ឆ្នាំ មុខរបរ អ្នកយកព័ត៌មានគេហទំព័រតេជោសន្តិភាព។


និងទី៩៖ លោក មឿង យុទ្ធនា អាយុ៥៤ឆ្នាំ មុខរបរអ្នកយកព័ត៌មានគេហទំព័រ សំណេរការពិត (ស្លាប់យ៉ាងអណោចអធ័ម) ក្រោយពេលត្រឡប់មកផ្ទះវិញបានត្រឹមតែមួយយប់តែប៉ុណ្ណោះ។


ក្រុមគ្រួសារជនរងគ្រោះនៃសពជាអ្នកសារព័ត៌មានដែលបានស្លាប់០១ម្នាក់ និងរងរបួសធ្ងន់ស្រាល០៨នាក់ផ្សេងទៀត សុំសំណូម សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាជាតិ និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ស សុខា ឧបនាយកនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្តម កេីត រិទ្ធ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការបព្ជាការដឹកនាំយុទ្ធនាការ សូមសម្តេច ឯកឧត្តម មេត្តាផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ក្នុងករណីក្រុមអ្នកកាសែត ដែល បានស្លាប់០១ម្នាក់ និងរងរបួសធ្ងន់ស្រាល០៨នាក់ ពីសំណាក់ លោក ឧកញ៉ គង់ ចាន់ដេត នេះ មកអនុវត្តតាមច្បាប់ដោយស្មេីរភាពគ្នាតាមនិតិវិធីច្បាប់ 

ដោយក្តីអនុគ្រោះផងសម្តេច ឯកឧត្តម!!!។


បច្ចុប្បន្នមជ្ឈដ្ឋានជាតិរួមទាំងសង្គមស៊ីវិល បណ្តាអង្គការ សមាគមនានា រួមទាំងបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាព ក៏ដូចជាមហាជនទូទៅ គឺនៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ករណី៖ លោកឧកញ៉ា គង់ដេត និងក្រុមបងប្អូនអ្នកកាសែត

ដែលបានអូសបន្លាយជាង០៣ឆ្នាំ ប្លាយមកហើយ លើករណី សំណុំរឿង៖ «ហឹង្សាមានស្ថានទម្ងន់ទោស» ដែលបណ្តាលឲ្យអ្នកកាសែតម្នាក់ ឈ្មោះ មឿង យុទ្ធនា (ស្លាប់) នឹងបងប្អូនអ្នកកាសែតទាំង០៨នាក់ផ្សេងទៀត ដែលបានរងរបួសធ្ងន់ និងស្រាល ដោយស្នាដៃ លោកឧកញ្ញ៉ា គង់ ចាន់ដេត រួមទាំងបក្សពួក ថា៖ តេីការប្រកាសសាលក្រមរបស់សាលាដំបូងខេត្តតាកែវ នៅថ្ងៃទី១៥ (ថ្ងៃអង្គារ) ខែកក្តដា ឆ្នាំ២០២៥នេះ ឬ លើកពេលប្រកាស ហើយនឹងវិវត្តន៍ទៅជាយ៉ាងណាជាបន្តទៀត?ខណ:ជនរងគ្រោះនិងក្រុមគ្រួសារអ្នកស្លាប់កំពុងរងចាំភាពយុត្តិធម៍ចំនួនជាង ០៣ឆ្នាំប្លាយកន្លងមកហើយ។


ពាក់ព័ន្ធករណី ការប្រកាសសាលក្រមនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ របស់សាលាដំបូងខេត្តតាកែវ រវាង លោកឧកញ៉ា គង់ ចាន់ដេត និងក្រុមអ្នកកាសែតដែលស្លាប់ និងរបួសធ្ងន់ស្រាល សរុបចំនួន០៩នាក់ នេះ អង្គភាពសារព័ត៌មាន CRT News យេីង បានធ្វើការទំនាក់ទំនងកិច្ចសម្ភាសន៍តាមទូសព្ទជាមួយ លោក ង៉ែត ដាវុធ អ្នកនាំពាក្យសាលាដំបូងខេត្តតាកែវ ដោយប្រាប់ថា៖ លោកកំពុងមានបេសកកម្មមកភ្នំពេញ ដោយលោកបព្ជាក់ទៀតថា៖ សុំពេលឆែកមេីលសិន ហើយលោកសុំអោយយើងសួរសូមសរសេរតាមប្រព័ន្ធតេឡេក្រាម ហើយ CRT News ផ្ញើរសារតាមប្រព័ន្ធតេឡេក្រាម លោកអ្នកនាំពាក្យបានទទួលជ្រាប ហើយលោកក៏អរគុណសារព័ត៌មានយេីងផងដែរ។


អង្គភាពសារព័ត៌មាន CRT News យើងនឹងផ្សាយជូនវគ្គបន្តបន្ទាប់ទៀត នៅពេលក្រោយ៕ សូមអរគុណ


















#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top