ចេញផ្សាយនៅថ្ងៃអាទិត្យទី០៦ ខែកក្កដា ឆ្នាំ២០២៥នេះ
រាជធានីភ្នំពេញ៖ ជាការពិតណាស់! ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងបុិនប្រសព្វ របស់សម្តេចទាំងទ្វេ គឺសម្តេច តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាជាតិ នឹង សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ដាច់បាយ ឬ បងប្អូនប្រជាពលរដ្ឋណាម្នាក់ រងនូវភាពអយុត្តិធម៌ម្នាក់ កំព្រីកំព្រា រងាឯកា ឬតែលតោល សោះឡើយ ជាក់ស្តែង! ដូចក្រុមគ្រួសាររបស់ លោក ជា សុខធី ដែលរងនូវផលប៉ះពាល់ពីក្រុមហ៊ុន តបណ្ដាញ អគ្គិសនីកម្ពុជា ហៅថាក្រុមហ៊ុន EM ទាំងខណ:ផ្ទះលោករស់នៅ លេីប្រឡាយបឹង ដែលជារបស់សម្បត្តិរដ្ឋនោះ។
ជាក់ស្តែងពលរដ្ឋ០១គ្រួសារ ដែលមានប្តីឈ្មោះ ជា សុខធី និងប្រពន្ធ ឈ្មោះ ផេង ស្រីលីន ដែលបានរស់នៅ និងបានសង់ផ្ទះរឹងមាំតគ្នា (ផ្ទេរឈ្មោះពីបងប្អូនខ្លួនឯង) រស់នៅលេីប្រឡាយបឹងទឹកព្រែក ដែលស្ថិតក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នឹងដែលជាកម្មសិទ្ធិរបស់រដ្ឋនោះ ប៉ុន្តែដោយសេចក្តីអាណិតអាសូរនិងសន្តោស ក្នុងនាមជាអាជ្ញាធរមូលដ្ឋានមានភូមិ-សង្កាត់ ក៏ដូចជាទឹកចិត្តសន្តោសដ៏ថ្លៃថ្លា របស់ លោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ តាមអនុសាសន៍សន្តោសរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញផងដែរ។
ដោយមានអនុសាសន៍ពីបណ្តាថ្នាក់ដឹកនាំ ក្នុងនោះក៏មានការសម្របសម្រួល ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងជាពិសេសទៀតនោះ ដោយការដុតដៃដុតជើងសម្របសម្រួល ពី លោក លីម សុភា អភិបាលខណ្ឌនិងក្រុមការងារ រដ្ឋបាលខណ្ឌជ្រោយចង្វារ ដែលបណ្តាញអង្គភាពសារព័ត៌មាន CRT News យេីងសូមដកស្រង់ដូចខាងក្រោមនេះ ៖
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
រដ្ឋបាលរាជធានីភ្នំពេញ
រដ្ឋបាលខណ្ឌជ្រោយចង្វារ
កំណត់ហេតុប្រជុំ
ស្តីពី
ការដោះស្រាយលើផលប៉ះពាល់ ការសាងសង់គ្រឹះដំឡើងបង្គោលអគ្គិសនីលេខ N69 ដែលប៉ះពាល់សំណង់ផ្ទះរបស់ លោក ជា សុខធី មានទីតាំងស្ថិតនៅភូមិបាក់ខែងលេី សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់ លោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ទជ្រោយចង្វារ។
នារសៀលថ្ងៃពុធ ១៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៥៖៣០នាទី ដល់ម៉ោង១៦៖៣០នាទី រដ្ឋបាលខណ្ឌជ្រោយចង្វារ ក្រោមអធិបតីភាព លោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ដោយមានការអញ្ជេីញចូលរួមពី ក្រុមការងាររដ្ឋបាលខណ្ឌ អាជ្ញាធរសង្កាត់បាក់ខែង , លោក ឡៅ សុីមហុង តំណាងអគ្គិសនីកម្ពុជា តំណាងអគ្គិសនីកម្ពុជា នឹង ក្រុមហ៊ុនសាងសង់ហៅកាត់ EM ដោយសម្របសម្រួលគ្នា រវាង លោក ជា សុខធី (ជាប្តី) និងប្រពន្ធឈ្មោះ ផេង ស្រីលីន ។ ដោយនៅក្នុង កិច្ចសន្យានោះ ភាគីតំណាងឱ្យក្រុមហ៊ុនសាងសង់ហៅកាត់ EM ដោយសុខចិត្ដជួសជុលជាសំណង០១គ្រួសារ ដែលរងផលប៉ះពាល់អំពីការសាងសង់បង្គោលគ្រិះអគ្គិសនី ៥០០គីឡូវ៉ុល បង្គោលលេខ N69 ដែលមានភូមិសាស្ត្រស្ថិតក្នុងភូមិបាក់ខេងលើ សង្កាត់បាក់ខែង របស់ផ្ទះ លោក ជា សុខធី និង លោកស្រីផេង ស្រីលីន ឲ្យរឹងមាំដូចដេីមវិញ ព្រមទាំងទទួលតាម សំណូមពររបស់ លោក ជា សុខធី ប៉ះប៉ូវជំងឺចិត្តចំនួន ៥លានរៀល ដេីម្បីបព្ចាប់រឿង។
នៅក្នុងលិខិតប្រជុំនៃកិច្ច ព្រមព្រៀងគ្នានោះដែរ លោក ជា សុខធី ជាម្ចាស់ផ្ទះដែលរងផលប៉ះពាល់ គឺលោកសូមឯកភាពទាំងស្រុងទទួលយកសំណងដោយមិនទាមទារឬតវ៉ាអ្វីទៀតឡេីយទៅថ្ងៃក្រោយ។ ប្រសិនបើមានអ្វីប្រែប្រួលខុសពីការឯកភាពនេះ លោក ជា សុខធី ( ម្ចាស់ផ្ទះដែលរងផលប៉ះពាល់ ) និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ នៅក្នុងលិខិតប្រជុំនៃកិច្ចព្រមព្រៀងគ្នានោះទៀតសោតគឺមានស្មាមមេដៃ លោក ជា សុខធី និង លោកស្រី ផេង ស្រីលីន ( ប្តីប្រពន្ធ) ប៉ះពាល់អំពីការសាងសង់បង្គោលគ្រិះអគ្គិសនី ៥០០គីឡូវ៉ុល បង្គោលលេខ N69 ដែលមានភូមិសាស្ត្រស្ថិតក្នុងភូមិបាក់ខេងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ យ៉ាងពិតប្រាកដ។
អាស្រ័យដូចបានជម្រាបជូនខាងលេី មេត្តាជ្រាបជាសេចក្តីរាយការណ៍ដោយក្តីអនុគ្រោះ។
សូមបញ្ជាក់ផងដែរថា៖ លោក ជា សុខធី និង លោកស្រី ផេង ស្រីលីន គឺកន្លងមក ប្តីប្រពន្ធ លោកទាំង០២នាក់ បានប្តឹងតាមក្រសួងពាក់ព័ន្ធនានា ។
លោក ជា សុខធី ចង់បាន ពីខាងអគ្គីសនីកម្ពុជា ហៅកាត់ថា ក្រុមហ៊ុន EM ដែលបណ្តាញអង្គភាពសារព័ត៌មានយើង សូមដកស្រង់ត្រួសៗដូចខាងក្រោមនេះ ៖
* យោងតាមលិខិត លោក ជា សុខធី ប្តឹងទៅអាជ្ញាធរជាតិដោះស្រាយក្រៅប្រព័ន្ធតុលាការ ដែលមាន ឯកឧត្តម កេីត រិទ្ធ ជាប្រធាន
នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដោយ លោក ជា សុខធី (ជាប្តី) និង លោកស្រី ផេង ស្រីលីន ទាមទារជាសំណងទឹកប្រាក់ ពី អាជ្ញាធរអគ្គិសនីកម្ពុជា ហៅកាត់ថាក្រុមហ៊ុន EM ជាទឹកប្រាក់ចំនួន ៣៧,០០០ ដុល្លារ សហរដ្ឋអាមេរិក។
* យោងតាមលិខិត លោក ជា សុខធី ប្តឹងទៅក្រសួង រ៉ែនិងថាមពល ដែលមាន ឯកឧត្តម
កែវ រតនៈ ជារដ្ឋមន្ត្រី ដោយទាមទារជាទឹកប្រាក់ចំនួន ៣៧,០០០ ដុល្លារ សហរដ្ឋអាមេរិក។
យោងតាមលិខិត លោក ជា សុខធី (ប្តី)និងលោកស្រី ផេង ស្រីលីន (ប្រពន្ធ) ប្តឹងទៅរដ្ឋសភាជាតិ ដោយទាមទារជាទឹកប្រាក់ចំនួន ៣៧,០០០ ដុល្លារ សហរដ្ឋអាមេរិក។
សូមបញ្ជាក់ផងដែរថា ៖ សំណង់ដែលរងផលប៉ះពាល់ពី អាជ្ញាធរអគ្គិសនីកម្ពុជា ហៅកាត់ថាក្រុមហ៊ុន EM ដែលមាន លោក ជា សុខធី (ប្តី)និងលោកស្រី ផេង ស្រីលីន (ប្រពន្ធ) ប្តឹងដោយទាមទារជាទឹកប្រាក់ចំនួន ៣៧,០០០ ដុល្លារ សហរដ្ឋអាមេរិក គឺជាការទាមទារដោយឥតប្រមាណ ទាំងខណៈដែលសំណង់ផ្ទះ របស់ ប្តី ប្រពន្ធ ០២នាក់ ខាងលេីគឺរស់នៅលេីបឹងប្រឡាយដែលរបស់រដ្ឋ ដោយផ្ទេរឈ្មោះពីបងប្អូនខ្លួនឯងពីមួយទៅមួយ។ ប៉ុន្តែដោយសេចក្តីសន្តោសនូវព្រហ្មវិហារធម៌របស់ថ្នាក់ដឹកនាំខណ្ឌជ្រោយចង្វា ដែលមាន លោក លីម សុភា ជាអភិបាលខណ្ឌជ្រោយចង្វារ លោកបានខិតខំប្រឹងប្រែងសម្របសម្រួល បព្ចាប់វិវាទ ដោយ ក្រុមគ្រួសារ លោក ជា សុខធី សុខចិត្ដទទួលសំណង ៥លានរៀល រីឯការខូចខាតផ្ទះសំដែង ត្រូវបានអគ្គីសនីជាតិកម្ពុជា ហៅកាត់ក្រុមហ៊ុន EM ជួសជុលបុកគ្រឹះសង់ជូនដូចស្ថានភាពដេីមវិញ ទាំងនេះសបញ្ជាក់ថា
មន្ត្រីក្រោមឱវាទគឺលោកតែងដេីរតាមយុទ្ធសាស្ត្រ គឺឈ្នះៗរបស់រាជរដ្ឋាភិបាលកម្ពុជា គឺឈ្នះទាំងអស់គ្នា៕