ចេញផ្សាយនៅថ្ថៃអាទិត្យថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥
ខេត្តកែប៖ មាន់ជល់ (ខ្នាយដី) ដ៏ធំដុះស្លែប្រចាំស្រុកដំណាក់ចង្អើរ ដំណើរការយ៉ាងរលូន រីឯខណ:អាជ្ញាធរមូលដ្ឋានហាក់មេីលមិនឃេីញទៅវិញ! ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដ្ឋាន សំណូមពរ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និង ឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប មេត្តាចាត់វិធានការចំពោះម្ចាស់ទីតាំងនេះផងទាន! ដើម្បីរក្សាបាននូវគោលនយោបាយ ភូមិ/សង្កាត់ មានសុវត្ថិភាព ជាពិសេសតាមបទបព្ជារទាំង 7ចំណុច របស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីឲ្យមន្ត្រីថ្នាក់មូលដ្ឋានៗអនុវត្តន៍តាម។
សូមបញ្ជាក់ថា៖ ទីតាំងមាន់ជល់(ខ្នាយដី)នេះ ស្ថិតក្នុងចំការស្វាយ ភូមិទួលសងាំ (ទល់មុខវត្តទួលសងាំ) ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលមានម្ចាស់សង្វៀនបច្ចុប្បន្ន ឈ្មោះ(នឿន) ពីមុនឈ្មោះ (ទ្រី)។
តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងជល់ខាងលើនេះ ដុះស្លែជាច្រើនឆ្នាំមកហើយ គ្រាន់តែចល័តទីតាំងតែប៉ុណ្ណោះ! ចំពោះការភ្នាល់វិញ គឺ១គូរៗ ចាប់ពី៥០មុឺនរៀល ដល់៣លាន តាមគូរពិសេសៗ ដោយម្ចាស់ទីតាំងតុង 5% នៅមានតម្លៃកត់បុក ផ្សេងៗទៀត ដែលធ្វើឱ្យកាក់កបយ៉ាងខ្លាំងពីមុខជំនួញមួយនេះ (មាន់ជល់ខ្នាយដីប្រចាំស្រុកដំណាក់ចង្អើរ )។
ពាក់ព័ន្ធករណីខាងលើនេះដែរ អង្គភាពសារព័ត៌មានយេីងបានធ្វេីសេចក្តីរាយការណ៍ និងជូនដំណឹង លោក សុីថាន់ អធិការនគរបាលស្រុកដំណាក់ចង្អើរ ដោយលោកបានតបវិញថា ចាំទាក់មកខាងអង្គភាពសារព័ត៌មានយេីងវិញ ។ រីឯ លោក អ៊ូ វក មេប៉ុស្ត៍អង្កោល បានទៅវិញថា៖ កំពុងប្រចាំការពារថ្នាក់ដឹកនាំ បន្តិចទៀតអោយកម្លាំងចុះទៅពីនិត្យមើល។
អង្គភាពព័ត៌មានយើង នឹងរងចាំការបំភ្លឺនូវរៀងរាល់ម៉ោង និងគ្រប់ពេលវេលា! សូមអរគុណ!!!៕