សម្ដេចតេជោ ហ៊ុន សែន ប្រើពាក្យ «Don’t Thai to me» ឆ្លើយតបជាមួយជនជាតិថៃមួយចំនួន ដែលចូលមក comments រាល់ការបង្ហោះនៅតាម Facebook របស់សម្ដេច!

CRT News

រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រើប្រាស់ពាក្យ «Don’t Thai to me» ដើម្បីឆ្លើយតបជាមួយនឹងជនជាតិថៃមួយចំនួន ដែលតែងតែចូលមក comments រាល់ការបង្ហោះនៅតាម Facebook របស់សម្ដេចតេជោ។


តាមរយៈ Facebook Page ផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារ នៅយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖

«ព្រឹកមិញខ្ញុំបានបង្ហោះសកម្មភាពវាយកូនគោលរបស់ខ្ញុំ។ ខ្ញុំមិននឹកស្មានថា មានកាសែតថៃមួយ យកទៅចុះផ្សាយនោះទេដែលនេះ បង្ហាញឲ្យឃើញថា ប្រជាជនថៃមួយចំនួន បានតាមដានសកម្មភាពខ្ញុំជាប្រចាំ។


តាមការសង្កេតនៅពេលខ្ញុំ បង្ហោះសារម្តងៗមានប្រជាជនថៃ លើស៥ភាគរយចូលមើល និងខ្ពស់បំផុតពេលខ្ញុំបង្ហោះសារទាក់ទង ដល់ការប្រើប្រាស់ជំពាម

កៅស៊ូជាអាវុធ ក្នុងចំណោមអ្នកចូលមើល មានប្រជាជនថៃចំនួន១៧.១%ចូលមើលផងដែរ។


រៀងរាល់ការបង្ហោះរបស់ខ្ញុំ តែងមានជនជាតិថៃ ដែលអាក្រក់មួយចំនួន ចូលមករំខានដោយការខមិន (comments) ជាភាសារថៃ ឬអង់គ្លេសក្នុងន័យអាក្រក់ដល់កម្ពុជា។ ខ្ញុំមិនឲ្យបិទចោលនោះទេ តែពេលខ្លះ ខ្ញុំឆ្លើយតបខ្លីថា (Don’t Thai to me)»៕






#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top