ចេញផ្សាយនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥
រាជធានីភ្នំពេញ៖ ឆ្លៀតឱកាសថ្នាក់ដឹកនាំតាមបណ្តារាជធានី-ខេត្ត កំពុងយកចិត្តទុកដាក់ រៀបជាចំទទួលជាស្បៀង និង អំណោយពីបណ្តាសប្បុរសជននានា យ៉ាងសស្រាក់សស្រាំ ដើម្បីជួយដល់វីរកងទព័តាមបន្ទាត់ព្រំដែន បុគ្គលដែលជាជនឆ្លៀតឱកាសបានសាងសង់សំណង់រឹងមាំ ដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវព្រែកប្រា ក្នុងភូមិតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ដែលបានចាក់ដី (បូមខ្សាច់) ចាក់ដីចូលរំលោភចូលផ្ទៃទន្លេសាប ក្បាលប្រហែលជាង ១០ ម៉្រែត បណ្តោយ ជាង២០ម៉្រែត
ដេីម្បីធ្វេីជាកម្មសិទ្ធផ្ទាល់ខ្លួន ដោយមិនមានអាជ្ញាធរសង្កាត់ព្រែកប្រាអនុញ្ញាតនោះឡើយ។
ពាក់ព័ន្ធករណីបុគ្គលឆ្លៀតឱកាសចាក់ដីបូមខ្សាច់សាងសង់សំណង់រឹងមាំ ចូលផ្ទៃទន្លេនេះ អង្គភាពសារព័ត៌មាន CRT News យេីងបានធ្វើកិច្ចសម្ភាសន៍ជាមួយ លោកស្រី ជួប សុីយ៉ុន ចៅសង្កាត់ព្រែកប្រា ដោយលោកស្រីប្រាប់វិញថា៖ គាត់មិនបានចេញច្បាប់អនុញ្ញាតឱ្យទីតាំងនេះ សាងសង់ឬចាក់ដីរំលោភចូលនោះឡេីយ ។ ដោយលោកស្រី ជួប សុីយ៉ុន ជាចៅសង្កាត់ព្រែកប្រា ឱ្យសារព័ត៌មានយើងសួរនាំម្ចាស់សំណង់នោះដោយខ្កួនឯងទៅ។ ខណៈលោកស្រី ស្មៀន នៃសង្កាត់ព្រែកប្រា បានឱ្យដឹងថា៖ ម្ចាស់ទីតាំងនេះមានអន្តរាគមន៍ពីខាងលើ (មិនខានណា?ឱ្យប្រាកដ) លោកស្រី ស្មៀន បន្តឱ្យដឹងទៀតថា៖ ខាងសង្កាត់គ្រាន់តែ (គ្រីស) តែប៉ុណ្ណោះ តែមិនដឹងថាខាងខណ្ទអនុញ្ញាតឱ្យឬអត់?។ ពាក់ព័ន្ធនឹងករណីចាក់ដីរំលោភចូលទន្លេច្បារអំពៅនេះដែរ លោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានបព្ជាក់ប្រាប់ CRT News យេីងថា៖ លោក អភិបាលខណ្ឌ នឹងចាត់អភិបាលរងខណ្ឌ អោយចុះទៅពិនិត្យមើលទីតាំងនោះ!។
មហាជន និងមជ្ឈដ្ឋាននានា សូមសំណូម ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះពិនិត្យជាក់ស្តែងផងទាន ! កុំឱ្យវប្បធម៌អាក្រក់នេះ ( ចាក់បូមដីសង់សំណង់ឯកជន) ចេះតែធ្វើតៗគ្នា ម៉្យាងវិញទៀត! បច្ចុប្បន្ននេះទឹកទន្លេកំពុងតែឡេីង! ខ្លាចបាក់រលំឬបណ្តាលអោយបងប្អូនកម្មករសាង់សង់នោះ គ្រោះថ្នាក់លើអាយុជីវិតធ្លាក់ចូលក្នុងផ្ទៃទន្ល។
អង្គភាពសារព័ត៌មានយើង នឹងរងចាំ បកស្រាយនូវរៀងរាល់ពេលវេលា តាមច្បាប់នៃរបបសារព័ត៌មាន៕