ឯកឧត្តម គួច ចំរើន ណែនាំដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ត្រូវខិតខំយកចិត្តទុកដាក់សម្រួលចរាចរណ៍ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ក្នុង (អាកាសយានដ្ឋានតេជោ)!

CRT

 


ខេត្តកណ្តាល៖ បន្ទាប់ពីបានដាក់ដំណើរការនូវអាកាសយានដ្ឋានតេជោ មានបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់ទាំងអស់ អញ្ជើញទស្សនានៅព្រលានយន្តហោះប្រវត្តិសាស្ត្រនេះ ដែលនាំឱ្យមានការកក់ស្ទះចរាចរណ៍ បាត់បង់សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ នៅព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំសម្រួលចរាចរណ៍ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ក្នុង(អាកាសយានដ្ឋានតេជោ)។ ដែលកិច្ចប្រជុំនេះមានការចូលរួមពី នាយករដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងទាំងបី និងមន្ត្រីរាជការជាច្រើនរូបផងដែរ។ 


កិច្ចប្រជុំនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា៖ បន្ទាប់ពីបើកដំណើរការជាផ្លូវការអាកាសយានដ្ឋានតេជោ មានប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មកទស្សនានូវសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ ដែលនាំឱ្យមានការកកស្ទះចរាចរណ៍ បាត់បង់សណ្ដាប់ធ្នាប់ ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដូច្នេះកងកម្លាំងមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់សម្រួលចរាចរណ៍ រៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយឱ្យបានល្អ បញ្ជៀសការកកស្ទះចរាចរណ៍ ធ្វើយ៉ាងណាមិនត្រូវប៉ះពាល់ដល់ការធ្វើដំណើររបស់ភ្ញៀវជាតិ និងអន្តរជាតិឡើយ៕







#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top