ទុកឱ្យ​សំណង់​រឹង​មាំ​ចូល​ទន្លេបាសាក់! ក្នុងភូមិ​ទួល​រកា​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ​អាជ្ញាធរ​ថា៖ រដ្ឋ​បាល​ក្រុង​បញ្ឈប់​ហើយ!!!

CRT

 


រាជធានីភ្នំពេញ៖ មហាជន​ចាប់អារម្មណ៍​មើល​ពី​ត្រើយម្ខាង​ នៅ​ខណ្ឌ​ច្បារ​អំពៅ គេ​នឹង​ឃើញ​សំណង់​ដ៏រឹង​មាំ​ ១​កន្លែង​ ស្ថិត​នៅ​ក្នុង ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ដែលបានសង់​លយ​ចូល​ទៅ​ទន្លេបាសាក់ ដោយប្រការ​នេះ​មហាជន​យល់​ថា​៖ គឺ​ខុសច្បាប់​ទាំងស្រុង​។ តែ​យ៉ាងណា​ក៏​ដោយ​អះអាង​ថា សំណង់​នោះ​គ្រាន់តែ​ចាក់​បេតុង​ដើម្បី​កុំ​ឲ្យ​បាក់​ច្រាំង​ចូល​ទន្លេ​ប៉ុណ្ណោះ​! ម្យ៉ាង ទៀត​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​ផ្អាក​សកម្មភាព​ហើយ​!!!។


ទិដ្ឋភាព​ដែល​បានឃើញ វា​មិន​ដូច​អ្វី​ដែល​អាជ្ញាធរ​យល់​ថា​ជា​ការ​ចាក់​បេតុង​ការពារ​កុំ​ឲ្យ​បាក់​ច្រាំង​នោះ​ទេ​។ ប៉ុន្តែ​វា​ជា​ការ​កឹ​ប​កេង​ផលប្រយោជន៍ នៃ​ទន្លេ​ដែល​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​។ សំណង់​រឹង​មាំ​ដែល​លយ​ចូល ផ្ទៃ​ទន្លេ បាន​មក​ពី​ការ​ឃុបឃិត​ ឬ​ធ្វើ​មិនដឹង​មិន​លើស​ពី​ស្ថាប័ន​ជំនាញ​ ស្រប​ពេល​ ដែល​អាជ្ញាធរ​ដែនដី​មិន​បានដឹង​ជា​មុន​។ យ៉ាងណា​ក៏​ដោយ រហូត​មក​ដល់​ពេល​នេះ​នៅ​មាន​ចំណុច​ប្រទាំង​ប្រទើស​គ្នា ដែល​ខាង​អាជ្ញាធរ​មូលដ្ឋាន​អះអាង​ថា៖ បាន​បញ្ចប់​ដំណើរការ​នៃ​ការ​សាង សង់​ចូល​ផ្ទៃ​ទន្លេ​នោះ​ហើយ ប៉ុន្តែ​គេ​ឃើញ​កម្មករ​ចូល​ធ្វើការ​ជា​ធម្មតា​។

លោក​ ជា​ សុ​ខៃ​ ចៅសង្កាត់​ចាក់​អង្រែ​ក្រោម​ បានអោយ​អ្នកសារព័ត៌មានដឹង​ថា៖ វា​មិនមែន​ជា​សំណង់​រឹង​មាំ​ចូល​ក្នុង​ទន្លេបាសាក់​នោះ​ទេ ប៉ុន្តែ​ជា​សំណង់​ដែល​គេ​ចាក់​ដើម្បី​កុំ​ឲ្យ​បាក់​ច្រាំង​ចូល​ដី​របស់​គាត់​។ យ៉ាងណា ក៏​ដោយ​ការងារ​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ផ្អាក​រួចរាល់​ហើយ​។ រីឯ​ការ​ដែល មាន​កម្មករ​ចូល​ធ្វើ​ការងារ​នោះ គឺ​គេ​ធ្វើ​នៅ​កន្លែង​ផ្សេង​ទេ ដែល​នៅ​លើ​ដីគោក​ជាប់​គ្នា​នោះ​។


ដូច​គ្នា​នេះ​ដែរ ​ចៅសង្កាត់​ចាក់​អង្រែ​ក្រោម លោក​ ជា សុខ​ខៃ ប្រាប់​បណ្តាញសារព័ត៌មានថា៖ វា​មិនមែន​ជា​សំណង់​រឹង​មាំ​ទេ ប៉ុន្តែ​គេ​ចាក់​បេតុង​ការពារ​កុំ​ឲ្យ​បាក់​ច្រាំង​ទន្លេ ប៉ុន្តែ​យ៉ាង ណា​ក៏​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​បិទ​ផ្អាក​សកម្មភាព​នៃ​សំណង់​នោះ​ហើយ​។ ឆ្លើយ​តប​ចំពោះ​ក្រុមសារព័ត៌មានដែល​ថា៖ មាន​ឃើញ​កម្លាំង​កម្មករ​ចូល​ធ្វើការ​ជា​ធម្មតា​នោះ លោក​ចៅសង្កាត់​ចាក់អង្រែ​ក្រោម​បាន​បញ្ជាក់​ថា៖ គឺ​ក្រុម​កម្មករ​ទាំងនោះ​ចូល​ធ្វើ​នៅ​កន្លែង​ផ្សេង​មិនមែន​នៅ​កន្លែង​មាត់ទន្លេ​នោះ​ទេ​ដោយ​គេ​ទិញ​ដី​ពង្រីក​ទៅ​ម្ខាង​ទៀត​។


បើ​ទោះជា​យ៉ាងណា​ក៏​ដោយ​ មានការ​រិះគន់​ថា​៖ សម្រាប់​ប្រជាពលរដ្ឋ​ធម្មតា​គ្រាន់តែ​ចាក់​ដី​មួយ​បង្គី​ចូល​ទៅ​ក្នុង​ទន្លេ​ មុខជា​អាជ្ញាធរ​ចុះ​ទៅ​បង្ក្រាប​ព្រមាន​ជា​មិន​ខាន​។ ប៉ុន្តែ​ករណី​ខាងលើ​នេះ​អាជ្ញាធរ​ទាំង​សាលាសង្កាត់​ទាំង​ សាលា​ខណ្ឌមានជ័យ ហាក់ដូចជា​ព្យាយាម​ជួយ​លាក់បាំង​ចំណុច​អសកម្ម​ខាងលើ​ទាំង​ឈ្មោះ​ម្ចាស់​ទីតាំង​ផង​ដែរ អត់ហ៊ានប្រាប់ឈ្មោះទេ។


សារព័ត៌មានយើង នឹងលម្អិតព័ត៌មាននៅពេលក្រោយជាបន្តទៀត ៕ សូមអរគុណ








#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top