សំណង់ពីរទីតាំង នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សាងសង់ចូលដល់ច្រាំងទន្លេបាសាក់ជាកត្តានាំឲ្យមានផលប៉ះពាល់ដល់ផ្ទៃអាងទន្លេ និងសោភ័ណភាពសំណង់គ្មានរបៀបរៀបរយលើផ្ទៃទន្លេបាសាក់

CRT

 


រាជធានីភ្នំពេញ៖ បើយោងតាមប្រភពដែលលើកឡើងថា៖ សំណង់ដែលបានសាងសង់ដ៏ខ្ពស់ត្រដែតចូលច្រាំងទន្លេបាសាក់មានចំនួនដល់ពីរទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រទីតាំង សង្កាត់ព្រែកប្រា  ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ មិនត្រឹមត្រូវទៅតាមក្បួនខ្នាតនៃច្បាប់ដែលបានកំណត់ឲ្យប្រើប្រាស់នៅក្នុងការសាងសង់សំណង់នៅជាប់ច្រាំងទន្លេឥឡូវត្រូវផ្អាកដំណើរការដោយសារមានបណ្ដាញផ្សព្វផ្សាយព័ត៌មានច្រើន និងផ្ទុយពីអ្វីដែលច្បាប់បានចែងថាតើត្រូវសង់សំណង់ចំងាយប៉ុន្មានពីមាត់ច្រាំង ឬឆ្នេរ ទើបស្របច្បាប់?


តាមអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ការកាន់កាប់ដីដែលជាប់តំបន់ច្រាំង ឬឆ្នេរ មិនខុសច្បាប់ទេ ប៉ុន្តែត្រូវកាន់កាប់ស្ថិតលើរយៈចម្ងាយតាមច្បាប់ដែលបានចែងដូចខាងក្រោម៖

-ទន្លេ៖ ចម្ងាយលើសពី៥០ ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ។


ផលប៉ះពាល់នៃការសាងសង់ចូលច្រាំងទន្លេហួសពីអ្វីដែលច្បាប់បានហាមឃាត់គឺនាំឲ្យមានបញ្ហាអាចនឹងកើតឡើងនៅពេលបន្ទាប់ដូចជា:

-ផ្ទៃទឹកសមាមាត្រ និងកម្ពស់និវ៉ូទឹកដែលមានប្រវែងជម្រៅនៃផ្ទៃទន្លេបាសាក់នាំឱ្យទឹកមានបរិមាណខ្ពស់ជាហេតុបណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋមួយចំនួនត្រូវរងផលប៉ះពាល់ដូចជារងការលេចលង់នៅក្នុងតំបន់ទំទាបជាដើម។


-ការសាងសង់ដោយគ្មានរបៀបរៀបរយនិងត្រូវបានកំណត់ដោយច្បាប់នាំឲ្យមានបរិយាកាសនៃបរិស្ថាន។

-មានការរិះគន់ជាសាធារណៈថាអ្នកមានលុយដែលចាយមិនអស់ធ្វើតាមអ្វីដែលខ្លួនចង់ធ្វើដោយមិនគិតអំពីផលប៉ះពាល់នៃផ្ទៃអាំងទន្លេបាសាក់ឡើយ។

-ហើយបើយោងតាមការសាងសង់នេះផងដែរដែលលួចសង់ឥឡូវត្រូវបានផ្អាក ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក្នុងករណីដែលសំណង់បានសាងសង់ចូលច្រាំងទន្លេបាសាក់នេះក៏អាចនឹងបង្កឲ្យមានផលប៉ះពាល់កិច្ចការងារដឹកនាំរបស់មន្ត្រីពាក់ព័ន្ធដូចជាមន្ត្រីអាជ្ញាធរភូមិសាស្ត្រក្នុងតំបន់ មន្ត្រីរាជការនៃក្រសួងធនធានទឹក និងឧតុនិយម មន្ត្រីនៃក្រសួងរៀបចំដែនដីននគររូបនីយកម្ម និងសំណង់ ជាដើម។


សូមជម្រាបដោយបង្កត់ធ្ងន់ថាផ្ទៃអាងទន្លេបាសាក់គឺជាប្រភពទឹកដែលបានទន្លេបាសាក់ (Tonlé Bassac ) គឺជាកន្លែងដែលចែកចាយបានមកពីទន្លេសាប

 និងទន្លេមេគង្គ។

ទន្លេ​នេះ​ចាប់​ផ្តើម​នៅរាជធានីភ្នំពេញប្រទេសកម្ពុជា ហើយ​ហូរ​ទៅ​ភាគ​ខាង​ត្បូង ដោយ​ឆ្លង​កាត់​ព្រំដែន​ចូល​ទៅប្រទេសវៀតណាម ក្បែរ​ច្រក ចូវដុក។

ទន្លេបាសាក់គឺជាច្រករបៀងដឹកជញ្ជូនដ៏សំខាន់មួយរវាងកម្ពុជា និងវៀតណាម ដែលមានកប៉ាល់ និងយានផ្សេងៗ ឆ្លងកាត់ទឹក ទីក្រុង​មួយ​ដែល​មាន​ឈ្មោះ​ដូច​គ្នា​នេះ​ធ្លាប់​ជា​រាជធានី​ខាង​លិច​នៃព្រះរាជាណាចក្រ(ចំប៉ាស័ក្ក)។


ដោយឡែកផងដែរនោះយោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច។

យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច

យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។


សាធារណជនក៏ដូចជាសង្គមស៊ីវិលនៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់អំពីការសាងសង់ចូលច្រាំងទន្លេបាសាក់ដែលជាក្តីបារម្ភចំពោះកិច្ចការអភិវឌ្ឍន៍ជាតិនៅពេលក្រោយ និងជាផលប៉ះពាល់ដល់បរិយាកាសបរិស្ថាននៃផ្ទៃអាងបឹងទន្លេបាសាក់ផងដែរ ហើយក៏ស្នើសុំដល់លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់។

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងរដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង សូមចាត់វិធានការនៅអ្វីដែលពលរដ្ឋទូទៅអាចបានផ្ដល់នូវការរិះគន់ក្នុងន័យស្ថាបនា ហើយក៏មិនមែនជាការញុះញង់ចំពោះអាជ្ញាធរឬមន្ត្រីពាក់ព័ន្ធណាមួយនោះដែរ។

ប្រសិនបើជាអាចពលរដ្ឋឬអង្គការសង្គមស៊ីវិលស្នើសុំឲ្យអាជ្ញាធរឬមន្ត្រីពាក់ព័ន្ធមានការបិទស្លាកបដាធំៗនៅខាងមុខផ្ទះឬសំណង់អាគារដីអំពីច្បាប់ ឬជាគំរោងដែលបានចេញដោយស្ថាប័ននៃអន្តរក្រសួងពាក់ព័ន្ធក្នុងការលាតត្រដាងព័ត៌មានអំពីគម្រោង ដើម្បីជៀសវាងមានការរិះគន់ថាលួចលាក់ឬរាល់ការបិទបាំងរាល់ព័ត៌មាន ដែលជាការបាត់នូវពន្ធអាកររបស់រដ្ឋ និងបញ្ចប់រាល់សកម្មភាពប្រព្រឹត្តអំពើពុករលួយជាដើម។ 


អង្គភាពសារព័ត៌មានរបស់យើងនឹងរង់ចាំទទួលការឆ្លើយតបបញ្ជាក់ត្រឡប់មកវិញគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីទទួលយកនូវការផ្សព្វផ្សាយរាល់ព័ត៌មានបន្ថែមក្នុងករណីដែលអង្គភាពសារព័ត៌មានរបស់យើងចាំបាច់ទទួលបានពីប្រភពពាក់ព័ន្ធបន្ថែមទាំងអស់នោះគ្រប់ពេលវេលា និងក្នុងម៉ោងធ្វើការ ដើម្បីចូលរួមការអភិវឌ្ឍន៍ជាតិជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ៕ សូមអរគុណ។


សូមទំនាក់ទំនងការផ្សាយពាណិជ្ជកម្ម តាមរយៈលេខ  ៖ 017 240 250









#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top