រាជធានីភ្នំពេញ ៖ បើយោងតាមប្រភពដែលលើកឡើងជាដដែលៗថា សំណង់ដែលបានសាងសង់ដ៏ខ្ពស់ត្រដែត ស្ថិតនៅក្នុងភូមិសាស្ត្រទីតាំង ភូមិទួលរកាទី១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មិនត្រឹមត្រូវទៅតាមក្បួនខ្នាតនៃច្បាប់ ដែលបានកំណត់ឲ្យប្រើប្រាស់នៅក្នុងការសាងសង់សំណង់នៅជាប់ច្រាំងទន្លេដែលបានចែងថា តើត្រូវសង់សំណង់ចំងាយប៉ុន្មានពីមាត់ច្រាំង ឬឆ្នេរ ទើបស្របច្បាប់?
តាមអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៥ ការកាន់កាប់ដីដែលជាប់តំបន់ច្រាំង ឬឆ្នេរ មិនខុសច្បាប់ទេ ប៉ុន្តែត្រូវកាន់កាប់ស្ថិតលើរយៈចម្ងាយតាមច្បាប់ដែលបានចែងដូចខាងក្រោម ៖
-ទន្លេ៖ ចម្ងាយលើសពី៥០ ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ។
ផលប៉ះពាល់នៃការសាងសង់ចូលច្រាំងទន្លេ ហួសពីអ្វីដែលច្បាប់បានហាមឃាត់ គឺនាំឲ្យមានបញ្ហាអាចនឹងកើតឡើងនៅពេលបន្ទាប់ដូចជា ៖
- ផ្ទៃទឹកសមាមាត្រ និងកម្ពស់និវ៉ូទឹកដែលមានប្រវែងជម្រៅនៃផ្ទៃទន្លេបាសាក់ នាំឱ្យទឹកមានបរិមាណខ្ពស់ជាហេតុបណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋមួយចំនួនត្រូវរងផលប៉ះពាល់ដូចជារងការលេចលង់នៅក្នុងតំបន់ទំទាបជាដើម។
- ការសាងសង់ដោយគ្មានរបៀបរៀបរយ និងត្រូវបានកំណត់ដោយច្បាប់នាំឲ្យ មានបរិយាកាសនៃបរិស្ថាន។
ការរិះគន់ជាសាធារណៈថា៖ អ្នកមានលុយដែលចាយមិនអស់ ធ្វើតាមអ្វីដែលខ្លួនចង់ធ្វើដោយមិនគិតអំពីផលប៉ះពាល់នៃផ្ទៃអាំងទន្លេបាសាក់ឡើយ។
- ហើយបើយោងតាមការសាងសង់នេះផងដែរ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានបញ្ជាក់ដោយខ្លីថា ៖ (សំណង់គេមានច្បាប់) ក៏ប៉ុន្តែ ក្នុងករណីដែលសំណង់បានសាងសង់ ចូលច្រាំងទន្លេបាសាក់នេះ ក៏អាចនឹងបង្កឲ្យមានផលប៉ះពាល់កិច្ចការងារដឹកនាំរបស់មន្ត្រីពាក់ព័ន្ធដូចជា ៖ មន្ត្រីអាជ្ញាធរភូមិសាស្ត្រក្នុងតំបន់ មន្ត្រីរាជការនៃក្រសួងធនធានទឹក និងឧតុនិយម មន្ត្រីនៃក្រសួងរៀបចំដែនដីននគររូបនីយកម្ម និងសំណង់ ជាដើម។
សូមជម្រាបដោយបង្កត់ធ្ងន់ថា៖ ផ្ទៃអាងទន្លេបាសាក់គឺជាប្រភពទឹកដែលបានទន្លេបាសាក់ (Tonlé Bassac ) គឺជាកន្លែងដែលចែកចាយបានមកពីទន្លេសាប និង ទន្លេមេគង្គ។ ទន្លេនេះចាប់ផ្តើមនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ហើយហូរទៅភាគខាងត្បូង ដោយឆ្លងកាត់ព្រំដែនចូលទៅ ប្រទេសវៀតណាម ក្បែរច្រក ចូវដុក។
ទន្លេបាសាក់ គឺជាច្រករបៀងដឹកជញ្ជូនដ៏សំខាន់មួយរវាងកម្ពុជា និងវៀតណាម ដែលមានកប៉ាល់ និងយានផ្សេងៗ ឆ្លងកាត់ទឹក ទីក្រុងមួយដែលមានឈ្មោះដូចគ្នានេះធ្លាប់ជារាជធានីខាងលិចនៃ ព្រះរាជាណាចក្រ ចម្ប៉ាស័ក្តិ។
ដោយឡែកផងដែរនោះ យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។
សាធារណជនក៏ដូចជាសង្គមស៊ីវិល នៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់ អំពីការសាងសង់ចូលច្រាំងទន្លេបាសាក់ ដែលជាក្តីបារម្ភចំពោះកិច្ចការអភិវឌ្ឍន៍ជាតិនៅពេលក្រោយ និងជាផលប៉ះពាល់ដល់បរិយាកាសបរិស្ថាននៃផ្ទៃអាងបឹងទន្លេបាសាក់ផងដែរ ហើយក៏ស្នើសុំដល់ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់។
អាជ្ញាធររាជធានីភ្នំពេញក្រោមការដឹកនាំ របស់ឯកឧត្តម ឃួង ស្រេង សូមចាត់វិធានការនៅអ្វីដែលពលរដ្ឋទូទៅអាចបានផ្ដល់នូវការរិះគន់ក្នុងន័យស្ថាបនា ហើយក៏មិនមែនជាការញុះញង់ចំពោះអាជ្ញាធរឬមន្ត្រីពាក់ព័ន្ធណាមួយនោះដែរ។
ប្រសិនបើជាអាចពលរដ្ឋ ឬអង្គការសង្គមស៊ីវិលស្នើសុំឲ្យអាជ្ញាធរ ឬមន្ត្រីពាក់ព័ន្ធមានការបិទស្លាកបដាធំៗនៅខាងមុខផ្ទះ ឬសំណង់អាគារដីអំពីច្បាប់ ឬជាគំរោងដែលបានចេញដោយស្ថាប័ន នៃអន្តរក្រសួងពាក់ព័ន្ធ ក្នុងការលាតត្រដាងព័ត៌មានអំពីគម្រោង ដើម្បី ជៀសវាងមានការរិះគន់ថា៖ លួចលាក់ឬ រាល់ការបិទបាំងរាល់ព័ត៌មាន ដែលជាការបាត់នូវពន្ធអាកររបស់រដ្ឋ និងបញ្ចប់រាល់សកម្មភាពប្រព្រឹត្តអំពើពុករលួយ ជាដើម។
អង្គភាពសារព័ត៌មានរបស់យើង នឹងរង់ចាំទទួលការឆ្លើយតបបញ្ជាក់ត្រឡប់មកវិញ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីទទួលយកនូវការផ្សព្វផ្សាយរាល់ព័ត៌មានបន្ថែម ក្នុងករណីដែល អង្គភាពសារព័ត៌មានរបស់យើង ចាំបាច់ទទួលបានពីប្រភពពាក់ព័ន្ធបន្ថែមទាំងអស់នោះគ្រប់ពេលវេលា និងក្នុងម៉ោងធ្វើការ ដើម្បីចូលរួមការអភិវឌ្ឍន៍ជាតិជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ៕ សូមអរគុណ។
សូមទំនាក់ទំនងការផ្សាយពាណិជ្ជកម្ម តាមរយៈលេខ ៖ 017 240 250 / 012 676 287