ចេញផ្សាយធ្វើទី 30 ខែកញ្ញា ឆ្នាំ2025នេះ
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ មានបុរសម្នាក់ ឈ្មោះ ក្រៅហៅថា (Faisal Ahm) ជាជនជាតិ (បង់ក្លាដេស) សុំកិច្ចអន្តរាគមន៍ឲ្យជួយគាត់ផង។ បុរសដែលជាជនរងគ្រោះនោះមានអាយុប្រមាណជាង ៣០ឆ្នាំ ដែលត្រូវមេខ្យល់បាននាំទៅឲ្យធ្វើការនៅក្នុងក្រុមហ៊ុនមួយដោយមិនស្គាល់អត្តសញ្ញាណ ក៏ត្រូវបានក្រុមហ៊ុននោះធ្វើការឃាត់ខ្លួនមិនឲ្យចេញពីបរិវេណផ្ទះមួយកន្លែងនោះទេ! ដែលស្ថិតនៅក្នុង បុរី (ម៉នដានី) ផ្លូវលេខ ០២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានច្បាស់ការបានបញ្ជាក់បន្ថែមទៀតថា៖ បុរសជាជាជនជាតិ (បង់ក្លាដេស) ខាងលើនេះបានមកធ្វើការ តាមរយៈមេខ្យល់បម្រើការងារនៅក្នុងក្រុមហ៊ុនខាងលើនោះ ស្រាប់តែគាត់បានបម្រើការងារឲ្យក្រុមហ៊ុននេះបានជាងមួយខែហើយ ក៏ប៉ុន្តែគាត់មិនទទួលបាននូវអត្ថប្រយោជន៍ជាលុយតបស្នង និងកម្លាំងពលកម្មរបស់គាត់ត្រឡប់មកវិញនោះទេ ក៏ព្រោះតែគាត់បានដឹងច្បាស់ថា៖ គឺជាការចាញ់បោកគេទៅវិញ ក៏គាត់បានទំនាក់ទំនងតាមរយៈបណ្ដាញសង្គម ដែលស្គាល់មិត្តភក្កិរបស់គាត់ជាដើមដើម្បីជួយគាត់ផងចៀសវាងគេបញ្ជូនគាត់ទៅប្រទេសផ្សេងៗ។
ការទំនាក់ទំនងមិនបានរយៈពេលមួយថ្ងៃផង ក៏មានស្ត្រីម្នាក់ដែលធ្លាប់ស្គាល់ជាមួយនឹងបុរសនោះកន្លងមក ក៏នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ ត្រូវបានបុរសនោះឆាតទូរសព្ទដៃតាមបណ្ដាញសង្គមដើម្បីឲ្យអន្តរាគមន៍ជួយគាត់ផង ដោយនិយាយថា៖ គាត់ត្រូវបានចាញ់បោកគេហើយ! គាត់មិនអាចចេញពីទីតាំងនោះបាននោះទេ!!! ហើយធ្វើការបានជាងមួយខែ មិនទទួលបានលុយត្រឡប់មកវិញទេ ហើយខ្លួនត្រូវបានគេឃុំមិនឲ្យចេញពីផ្ទះទៀត អាចនឹងគេយកទៅលក់នៅទីកន្លែងផ្សេងក៏ថាបាន។ ដោយឃើញស្ថានភាពបែបនោះ ក្នុងនាមជាពលរដ្ឋខ្មែរមិនអាចមើលឃើញនឹងភ្នែកនោះទេ សំខាន់បំផុតខ្មែរយើងជាអ្នកគោរពច្បាប់ អនុវត្តឱ្យច្បាប់បានល្អ ដូច្នេះហើយស្ត្រីនោះបាន ទំនាក់ទំនងទៅកងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមរយៈលេខពិសេស (Hot News /1291 )។
ទីបំផុត! មិនបានប៉ុន្មានម៉ោងផង ក៏កម្លាំងពិសេសរបស់កងរាជអាវុធហត្ថផ្ទៃប្រទេស ធ្វើការបញ្ជាក់សាកសួរស្ត្រីនោះបន្ថែមតទៅទៀត ហើយឈានទៅដល់កម្លាំងរាជអាវុធហត្ថធ្វើការស្រាវជ្រាវឲ្យស្ត្រីនោះ ហៅបុរសដែលជាជនរងគ្រោះនោះឱ្យចេញពីកន្លែងដែលសង្ស័យថា៖ មានការឃុំគ្រង (ជនបរទេស) ដែលពួកគេដាក់នៅទីតាំងនោះអាចជាករណីខុសច្បាប់។ មួយរំពេចក្រោយមក ក៏ឃើញមានជនជាតិ (បរទេស) នោះបានធ្វើដំណើរចេញមកក្រៅហើយក៏សមត្ថកិច្ចបញ្ជូនឱ្យជនរងគ្រោះនោះ ឲ្យទៅស្ត្រីដែលជាអ្នកស្គាល់ជនរងគ្រោះនោះ ធ្វើដំណើរតាមម៉ូតូឥណ្ឌា (Pass Up) ចេញពីទីតាំងនោះដោយសុវត្ថិភាព។
ម្យ៉ាងវិញទៀត យោងតាមការប្រាប់ដំណឹងបញ្ជាក់បន្ថែម ពីមជ្ឈដ្ឋាននៅក្នុងទីតាំងបុរីខាងលើនេះបានបញ្ជាក់ថា៖ មានទីតាំងចំនួន៣ទៅ៤កន្លែង (ក្នុងបុរី) នេះ គឺឲ្យជនជាតិបរទេសជួលផ្ទះមានលក្ខណៈដូចៗគ្នានិងទីតាំងខាងលើនេះអាចជាកន្លែងមិនប្រក្រតីណាមួយ សម្រាប់ក្រុមជនបរទេសទាំងអស់នេះ ឬក៏ជាទីកន្លែងជួលសម្រាប់ជ្រកកោនក្នុងការប្រព្រឹត្តអ្វីដែលយើងមិនទាន់បានដឹងឱ្យពិតប្រាកដនោះឡើយ។
យោងកិច្ចប្រជុំនៅ ទីស្ដីការក្រសួងមហាផ្ទៃ កាលពីរសៀល ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា បានប្រាប់អភិបាលរាជធានី-ខេត្ត និង តាមបណ្តោស្នងការរាជធានី-ខេត្ត ឱ្យចាត់វិធានការរុះរើ និងហាមដាក់ផ្ទាំងបដាផ្សព្វផ្សាយល្បែងតាមដងផ្លូវ ទីសាធារណៈ លើកលែងបដាស្របច្បាប់ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ថែមទាំងបញ្ជាឱ្យស្រាវជ្រាវ បង្ក្រាបទីតាំងផ្ទះដែលបង្កលក្ខណៈឱ្យមានការលេងល្បែង តាមអនឡាញ ហើយធ្វើរបាយការណ៍ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍បន្តទៅកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
សូមរំលឹកថា៖ កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាប ទីតាំងបនល្បែងស៊ីសងតាមអនឡាញ គ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
សាធារណជនក៏ដូចជា ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ សុំស្នើសុំចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមនាយឯកឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជា ស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈបញ្ជាការអភិបាលរាជធានីភ្នំពេញ លោក សក់ ច័ន្ទកាញារិទ្ឋ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ព្រមទាំងអាជ្ញាធរកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌ កងរាជអាវុធហត្ថាក្នុងខណ្ឌពោធិ៍សែនជ័យ ចុះអធិការកិច្ចចំពោះទីតាំងផ្ទះលេខ ផ្លូវលេខ២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងទីតាំងមួយ ចំនួនផ្សេងទៀតក្នុងបុរីនេះ ដើម្បីរក្សាឲ្យបាននៅភូមិ/ឃុំសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះក៏ដូចជាប្រជាពលរដ្ឋទូទៅ និងពិសេសបំផុតប្រឆាំងនឹងបទល្មើស៖ (ជួញដូរមនុស្សឆ្លងដែន)។
អង្គភាពសារព័ត៌មានរបស់យើងនឹងរង់ចាំទទួលដំណឹងបញ្ជាក់បន្ថែម ដើម្បីធ្វើការចុះផ្សាយជាបន្តបន្ទាប់គ្រប់ពេលវេលា ៕ សូមអរគុណ។
ទំនាក់ទំនងផ្សាយពាណិជ្ជ ៖ 017 240 250/ 012676 287