ចេញផ្សាយនៅថ្ងៃអាទិត្យ ទី០៧ ខែកញ្ញា ឆ្នាំ២០២៥
រាជធានីភ្នំពេញ៖ ហាងកាហ្វេឈ្មោះ (គំនិតថ្មី ) ដែលបេីកល្បែងភ្នាល់ស៊ីសងឡូតូនិងមាន់ជល់អនឡាញ នៅតែបន្តលេងយ៉ាងរលូន ដែលហាក់ដូចជាផ្គេីនទៅនិងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដាក់ចេញ! យ៉ាងណាមិញ ! ហាងកាហ្វេឈ្មោះ (គំនិតថ្មី ) ដែលបេីកល្បែងស៊ីសងអនឡាញដុះស្លែមួយនេះ កំពុងតែទទួលស្វាគមន៍ភ្ញៀវគ្រប់មជ្ឈដ្ឋាន និងគ្រប់ប្រទាប់វណ្ណ:ផងដែរ។
សូមបញ្ជាក់ថា៖ ទីតាំងល្បែងស៊ីសងឡូតូ និងមាន់ជល់អនឡាញខាងលេីនេះ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឲ្យដឹងថា៖ ទីតាំងហាងកាហ្វេឈ្មោះ (គំនិតថ្មី ) ដែលបេីកល្បែងស៊ីសងអនឡាញនេះ គីបេីកលេងជាយូរយារមកហេីយ ដោយពុំមានអាជ្ញាធរចុះបង្ក្រាបសោះឡើយ ដោយបងប្អូនពលរដ្ឋដាក់ការសង្ស័យថា ប្រហែលជាឆ្នាំងបាយអាជ្ញាធរហេីយ មេីលទៅ? បានជាមិនចុះបង្កាបដូច្នេះ? ដែលអាចក្លាយជាបទល្មើស ហឹង្សា, លួច,ឆក់ប្លន់, ជួយដូរបទល្មើសផ្សេងៗ យកលុយមកភ្នាល់ ។ល។
បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ៣ សុំសំណូមពរ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ និង លោក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ សូម លោកទាំងទ្វេ ! ចាត់ជំនាញមកសេុីបអង្កេត និងមានវិធានការទប់ស្កាត់ល្បែងស៊ីសង ដុះស្លែ នៅទីតាំងផ្ទះបេីកហាងកាហ្វេ ឈ្មោះ (គំនិតថ្មី )នេះផងទាន! គឺស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថភាព ដែលរាជរដ្ឋាភិបាលកម្ពុជាដាក់អោយមូលដ្ឋានអនុវត្តន៍៕