ឃ្លាំងស្តុកនឹងចែកចាយ(សាច់បង្កក់) សង្កាត់បឹងត្របែក បានបើកដំណើរការវិញហើយ! បន្ទាប់ពីបិទបានមួយរយ:ពេលខ្លី , ស្នេីឯកឧត្តម ឃួង ស្រេង ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យផងទាន !!! ក្នុងទឹកដីខណ្ឌចំការមន បន្តចែកចាយតាមបណ្តាហាងអាហារ (ប៊ូសហ្វេ)នានា

CRT

 


ផ្សាយចេញថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៥


រាជធានីភ្នំពេញ÷ អង្គភាពសារព័ត៌មានយើង សូមធ្វើសេចក្តីរាយការណ៍ជូន ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងករណី ទីតាំង (ចែកចាយសាច់បង្កក់) ០១កន្លែងស្ថិតនៅ ផ្លូវលេខ៤៧៤ កែងផ្លូវ១២៣ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ បានបើកដំណើរការវិញហើយ បន្ទាប់ពីបិទបានមួយរយ:ពេលខ្លី ដោយទីតាំង ខាងលើ ត្រូវសមត្ថកិច្ចនិងមន្ត្រីជំនាញ ចុះចាប់រយៈពេលកន្លងមក ។


តាមប្រភពព័ត៌មានបានឱ្យដឹងថា÷ ឃ្លាំងចែកចាយ(សាច់បង្កក់)ផ្លូវលេខ៤៧៤ កែងផ្លូវលេខ១២៣  សង្កាត់បឹងត្របែក ខាងលើនេះបន្តចែកចាយនៅតាមហាងនានា ក្នុងរាជធានីភ្នំពេញ - ខេត្ត ពិសេសតាមហាងអាហារ (ប៊ូសហ្វេ) ដែលអាចបណ្តាលឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ ក្មេងចាស់ប្រុសស្រីទទួលទាននៅពេលអនាគត។


បងប្អូនប្រជាពលរដ្ឋ ស្នេីសុំ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និង លោក ហួរ ម៉េងហួន អធិការនគរបាល ខណ្ឌចំការមន ចុះពិនិត្យ (ឃ្លាំងចែកចាយសាច់បង្កក) និងមានចំណាត់ការផង ព្រោះវាបណ្តាល ប៉ះពាល់សុខភាពបងប្អូននៅតំបន់ផ្សេងៗ នៅពេលទទួលយកទៅបរិភោគ ឬយល់ថា ក្រុមគ្រួសាររបស់ អាជ្ញាធរខណ្ឌចំការមន មិនទទួលទានអាហារ ( សាច់បង្កកនេះ) យ៉ាងណា !បានជា

នៅតែរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានចុះបង្ក្រាប ឬចុះអធិការកិច្ច? ខណៈដែលប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលនានា កំពុងដាក់ការសង្ស័យថា មន្ត្រីប្រចាំតំបន់ កំពុងប្រព្រឹត្តអំពើពុករលួយ ។

បងប្អូនប្រជាពលរដ្ឋ តាមរយៈអង្គភាពព័ត៌មានយើង សូមធ្វើសេចក្តីរាយការណ៍ ក៏ដូចជាសុំសំណូមពរ ស្នើសុំ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  និង លោក ឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋានរាជធានីភ្នំពេញ  សូមចុះអធិការកិច្ច ចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើផងទាន!។


អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ អគ្គនាយកដ្ឋាន ការពារប្រើប្រាស់កិច្ចការប្រគួតប្រជែង និង បង្ក្រាបការក្លែងបន្លំដែលហៅកាត់ថា÷ (ក.ប.ប) សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ឃ្លាំងស្តុកទំនិញខាងលើដោយក្តីអនុគ្រោះ។


អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យខាងលើដោយក្តីអនុគ្រោះ។


អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។


អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន៕ សូមអរគុណ។









#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top