ខ្មាន់កាំភ្លើងដែលបាញ់ប្រហារ(ស្លាប់)៣នាក់ និងរបួសធ្ងន់ម្នាក់ នៅស្រុកបន្ទាយមាស ខេត្តកំពត ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយអាវុធហត្ថខេត្តតាកែវ ចាប់ខ្លួនហើយ !

CRT

ខេត្តតាកែវ ៖ នាវេលាម៉ោង១១៖៣០នាទី ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៥ ដោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនិតិវិធីពី ឯកឧត្តម ឯក ឆេង ហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ នៅចំនុចភូមិម្រះព្រៅ ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរង ទទួលការងារនគរបាលយុត្តិធម៌ សហការជាមួយកម្លាំ ងមូលដ្ឋានស្រុកបាទី និងមន្ត្រីជំនាញបច្ចេកវិទ្យា ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អ៊ុ វុទ្ធី ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិស្រែព្រៃ ឃុំ វត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត ដែលជាជនដៃដល់ ក្នុងករណី៖ (ឃាតកម្ម) បាញ់ប្រហារបណ្តាលឱ្យ(ស្លាប់)មនុស្សចំនួន០៣នាក់ និងរបួសធ្ងន់ចំនួន០១នាក់ កាលពីវេលាម៉ោង២០៖៣០នាទី ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៥ នៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។


ដកហូតវត្ថុតាងរួមមាន៖ អាវុធខ្លីចំនួន០១ដើម, បង់ចំនួន០១, និងគ្រាប់ចំនួន០៤គ្រាប់។


បច្ចុប្បន្ន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តតាកែវ កំពុងរៀបចំបំពេញនីតិវិធី ដើម្បីប្រគល់ជនសង្ស័យ និងវត្ថុតាង ទៅកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពត ដើម្បីចាត់ការតាមនិតិវិធីបន្ត ៕















#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top