ខេត្តកណ្ដាល៖ សំណង់ដ៏ធំរឹងមាំ១កន្លែង នៅជាប់មាត់ទន្លេមេគង្គ ស្ថិតក្នុង ភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល នៅពេលនេះ កំពុងឡើងកំដៅ ដោយម្ចាស់កម្មសិទ្ធិសាងសង់គ្មានលិខិតអនុញាត ។ នេះយោងតាមមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាល ប្រកាសថា៖ សំណង់នោះមិនទាន់មានច្បាប់ទេ!។
យោងលិខិត១ច្បាប់ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ របស់ លោក ប្រាក់ ឡាក់ ប្រធានមន្ទីរធនធានទឹកនិង ឧតុនិយមខេត្តកណ្ដាល ផ្ញើជូនលោកស្រី លន វត្តី អាយុ ៣៣ឆ្នាំ សញ្ជាតិខ្មែរ រស់នៅផ្ទះលេខ ២៧ អឺ០ ផ្លូវលេខ ៥៩៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឱ្យដឹងថា សំណង់នោះមិនមានច្បាប់ទេ។
លិខិតនោះបានឲ្យដឹងអំពីកម្មវត្ថុស្តីពីការសាងសង់សំណង់រឹងមាំទប់ច្រាំងទន្លេ ស្ថិតក្នុងភូមិសាស្ត្រភូមិជ្រោយមេត្រីក្រោមឃុំ ឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ។
យោង ៖ លិខិត១៣៨៩ សជណ ចុះថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកណ្តាល។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាលសូមជម្រាបមកលោកស្រី លន វត្តី ជ្រាបថា ៖ សំណង់ រឹងមាំ០១កន្លែងសាងសង់ដើម្បីទប់ច្រាំងទន្លេដែលមាននិយាមកា X= 501377, Y= 1301223 ស្ថិតក្នុងភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ជារបស់លោកស្រី លន វត្តី ដែលជា ម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យមានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុលេខ ០៨០៧០៩០៦ – ០២០១ ក្បាល ដីលេខ ២០១ ពុំទាន់មានលិខិតអនុញ្ញាតសាងសង់នៅឡើយទេ ។
យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា លោក យី យ៉េន អភិបាលស្រុក មុខកំពូលនិងជាគណ:មេបញ្ជា ការឯកភាពស្រុក គួរតែចាត់វិធានការ ចំពោះម្ចាស់សំណង់អត់ច្បាប់ បុគគ្រិះសាងសង់ចាក់ដីចូលច្រាំង ទន្លេ ដែលជាសម្បត្តិរដ្ឋ យកមកធ្វើជារបស់កម្មសិទ្ធិរបស់ខ្លួន ។
តើឯកឧត្តម គួច ចំរើន អភិបាលនៃ គណៈអភិបាល ខេត្តកណ្ដាល និងជាគណៈមានជាការឯកភាព គ្រប់គ្រងសម្បត្តិរដ្ឋ ចាត់វិធានការយ៉ាងណាវិញ ចំពោះករណីខាងលើនេះ?។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹកនិងឧតុនិយមនិង ឯកឧត្តម កែវ រតន រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល សូមមេត្តាចាត់មន្ត្រីជំនាញចុះអធិការកិច្ច្ ដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើង ស្នើសុំ ដល់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ចំពោះសំណង់រឹងចាក់ដីចូលច្រាំងទន្លេ ដែលបានធ្វើសេចក្តីរាយការណ៍ខាងលើ ថា តើមានលិខិត អនុញាតឬមួយយ៉ាងណា ? ស្របតាមលក្ខខណ្ឌរបស់ក្រសួងដែលឬទេ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន៕ សូមអរគុណ។