លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ចាត់អភិបាលរងខណ្ទម្នាក់ ចុះទៅពិនិត្យ ទីតាំងឃ្លាំងស្តុកសាច់បង្កកដ៏ធំរបស់ចិន ហើយ! ស្ថិតក្នុង (បូរីប៉េងហួតបឹងស្នោរ) ខណ្ឌច្បារអំពៅ (វគ្គទី2)

CRT

 


រាជធានីភ្នំពេញ៖ ទីតាំងឃ្លាំងស្តុកសាច់បង្កកដ៏ធំរបស់ចិន នេះស្ថិតនៅក្នុង (បូរីប៉េងហួត បឹងស្នោ) សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គឺចំណុចស្តុបទល់មុខធនាគារ ABA និង ធនាគារ Maybank ផ្លូវជាតិលេខ ១ ចូល បូរីប៉េងហួត ប្រហែល ១០០ម៉្រែត ។


អង្គភាពអ្នកសារព័ត៌មានយើងបាន Callទៅ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដោយ លោកបានបញ្ជាក់ ប្រាប់វិញថា៖ លោកបានប្រាប់អោយ(អភិបាលរង) ទៅត្រួតពិនិត្យហើយ ចាំលោកសាកសួរព័ត៌មានបន្ថែមសិន ។

អង្គភាពអ្នកសារព័ត៌មានយើងបាន Callទៅ លោក ម៉ៅ សឿត អធិការ ខណ្ឌច្បារអំពៅ លោកក៏បានបញ្ជាក់ថា៖ បានទទួលព័ត៌មានរួចហើយក្នុងករណីខាងលើ តែលោកក៏មិនបានបព្ជាក់អ្វីបន្ថែមទៀតនោះដែរ។


អង្គភាពសារព័ត៌មានយើង សូមធ្វើសេចក្តីរាយការណ៍ជូន ឯកឧត្ត ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ  អគ្គស្នងការរងនិងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យទីតាំងខាងលើ ដោយក្តីអនុគ្រោះ។ 


អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់អគ្គនាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច  សូមចាត់វិធាន ចុះត្រួតពិនិត្យ ឃ្លាំងស្តុកសាច់បង្កក ដែលមានទីតាំងខាងលើ ដោយក្តីអនុគ្រោះ។


អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់អគ្គនាយកដ្ឋាន ការពារប្រើប្រាស់កិច្ចការប្រគួតប្រជែង និង បង្ក្រាបការក្លែងបន្លំដែលហៅកាត់ថា (ក.ប.ប) សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ឃ្លាំងស្តុកទំនិញខាងលើដោយក្តីអនុគ្រោះ។


អង្គភាពអ្នកសារព័ត៌មានយើង។ ស្នើសុំដល់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមមេត្តា ចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ខាងលើ ដោយក្តីអនុគ្រោះ។


អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំដល់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យ ក្នុងករណីបង្ក្រាបខាងលើដោយក្តីអនុគ្រោះ។


អង្គភាពអ្នកសារព័ត៌មាន គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន៕ សូមអរគុណ។









#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top